ក្រោយពីមានការគាំទ្រយ៉ាងខ្លាំង ពីការបង្កើតនូវស្ទីលប្លែកៗ តាមរយះបទចម្រៀង ក៏ដូចជាខ្សែរភាពយន្តផងនោះ ផលិតកម្មហង្សមាស និង រស្មីហង្សមាស បានពង្រីកបន្ថែមនូវ ការផ្សព្វផ្សាយរបស់ខ្លួន ដោយបង្កើតបន្ថែមនូវ វិទ្យុ និងទូរទស្សន៍។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺ ឥឡូវនេះ ហង្សមាស និងរស្មីហង្សមាស បានបង្កើតបន្ថែមនូវផលិតកម្មថ្មីមួយទៀត គឺផលិតកម្ម ភ្លេងរីខត ដែលផលិតកម្មនេះ នឹងមានការនិពន្ធនូវទំនុកច្រៀងថ្មីៗដោយស្នាដៃខ្មែរភ្ទាល់ និងតារាចម្រៀងថ្មីៗ នេះបើតាមការអះអាងពី គេហទំព័រសង្គម Facebook របស់ ផលិតកម្ម ភ្លេងរីខត។

ប្រិយមិត្តអាចចាំទស្សទាយទាំងអស់គ្នាបាន ថាតើតារាចម្រៀងណាខ្លះដែលនឹងមានវត្តមានក្នុង ផលិតកម្មថ្មីមួយនេះ ហើយតើបទចម្រៀង ដំបូងដែលចេញនឹងមានលក្ខណះបែបណា។

ទោះជាយ៉ាងណា គេរំពឹងទុកថា ការបង្កើតនូវផលិតកម្មថ្មីមួយទៀតនេះ នឹងកាន់តែជួយលើកស្ទួយបន្ថែមទៀត និងរក្សានូវ វិស័យសិល្បះរបស់ខ្មែរ។

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]