ភ្នំពេញ៖ ក្រោយពីអ្នកនាង គង់ សុជាតិ សម្រាលបានកូនស្រីដ៏ស្រស់ស្អាត គួរឱ្យស្រលាញ់ម្នាក់រួចមក យើងសង្កេតឃើញថា លោក ជា វិបុល មិនសូវលេចមុខទៅកាន់ក្បាលមេក្រូ ធ្វើជាពិធីករនិយាយនៅតាមកម្មវិធីល្បីៗផ្សេងៗ ជាមួយនឹងអ្នកនាង កែវ ចាន់ កែវនិមល នោះឡើយ។

ស្របពេលជាមួយគ្នានេះ បែរជាឃើញលោក ជា វិបុល កាន់ដបទឹកដោះគោបំបៅកូនស្រីសំណព្វចិត្តរបស់ខ្លួនទៅវិញ។ ដោយនៅក្នុងបណ្តាញអ៊ីនស្តារក្រាមកាលពីយប់មិញ លោកបានប្រាប់ឱ្យដឹងថា៖ «ជួយមើលកូនជំនួសប្រពន្ធខ្លះ» ព្រមជាមួយនឹងរូបថតបីកូន ឱ្យបៅទឹកដោះគោយ៉ាងទំនង ពោរពេញទៅដោយក្តីរំភើបសប្បាយរីករាយ។

លោកឪពុកដែលទើបតែទទួលបានកូនស្រី ជាលើកដំបូងរបស់ខ្លួននេះ កំពុងតែបំពេញភារកិច្ចជាប៉ាៗ ដ៏ល្អម្នាក់ហើយ ក្រៅពីការងារសិល្បៈរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។

ចំណែកឯអ្នកនាង គង់ សុជាតិ ឯណោះវិញ ក៏បានបង្ហាញនូវភាពសប្បាយរីករាយរបស់ខ្លួន និងអរគុណស្វាមីសំណព្វចិត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរដោយប្រាប់ថា៖ «អរគុណលោកប្តី ដែលតែងតែ ជួយសំរាលបន្ទុកប្រពន្ធ I love you»

ទាំងនេះគឺជាសុភមង្គលនៅក្នុងគ្រួសាររបស់តារាល្បីឈ្មោះទាំងពីរដួងនេះ ទោះបីជាមានភារកិច្ចនៅខាងក្រៅ ជាប់រវល់យ៉ាងណាក៏ដោយ ក៏មិនភ្លេចមើលថែរក្សាកូនស្រីជាទីស្រលាញ់របស់ខ្លួនដែរ​ ជាពិសេសគឺ លោកជា វិបុល តែងតែជួយចិញ្ចឹមកូនជំនួសភរិយាខ្លួនដោយក្តីពេញចិត្ត។

ចុះប្រិយមិត្តវិញគិតយ៉ាងម៉េចដែរ តើលោក ជា វិបុល គួរឱ្យស្រលាញ់ទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ