ឥណ្ឌា៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងលើក្មេងស្រីវ័យជំទង់ ជនជាតិឥណ្ឌាម្នាក់ ខណៈដែលរូបនាងបាត់បង់ចំណង់អាហារ តែបែរជាញៀនស៊ីសក់ខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំ រហូតទីបំផុតស្ទើរតែស្លាប់ខ្លួន។

យោងតាមប្រភព ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយនាថ្ងៃទី២០ មករា ឆ្នាំ២០១៧ បានឲ្យដឹងថា យុវតីវ័យ១៦ឆ្នាំដ៏ចម្លែក មិនបង្ហាញអត្តសញ្ញាម្នាក់ រស់នៅក្នុងទីក្រុង Srinagar ប្រទេសឥណ្ឌា បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញ សក់មួយដុំធំ រុំនៅក្នុងក្រពះ និងពោះវៀនរបស់នាង។

បើតាមការអះអាង ពីក្មេងស្រីវ័យជំទង់ខាងលើនេះ បានរៀបរាប់ប្រាប់ថា រូបនាងមិនមានចំណង់ ក្នុងការទទួលទានអាហារអ្វីទាំងអស់ អស់រយៈពេលជាង៦ឆ្នាំទៅហើយ។ ហើយនាងបែរជាមានចំណង់ឃ្លាន ញៀនហូបសក់ខ្លួនឯងទៅវិញ ដែលជាមូលហេតុមួយ តែងតែធ្វើឲ្យរូបនាងមានអាការៈ ក្អួតចង្អោរជាប្រចាំ។

លើសពីនេះ ចំណង់ហូបសក់នេះ គឺពិតជាធ្វើឲ្យនាងញៀនជាមួយវាយ៉ាងខ្លាំង រហូតសូម្បីតែសក់មិត្តភក្តិរបស់នាង ក៏នាងបោចយកមកហូបដែរ។

ដោយឡែក បើតាមការឲ្យដឹងពីសំណាក់ ក្រុមអ្នកវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ SMHS ក្នុងទីក្រុង Srinagar បានលើកឡើងថា ករណីបែបនេះ អាចកើតចេញពីនារីរងគ្រោះ ទទួលរងនូវសម្ពាធផ្លូវចិត្តណាមួយ ដែលរោគសញ្ញានៃជំងឺបែបនេះគេហៅថា Rapunzel Syndrome ។

លោកវេជ្ជបណ្ឌិត Iqbal Saleem ខាងផ្នែកវះកាត់ នៅមន្ទីរពេទ្យខាងលើ បានមានប្រសាសន៍ឲ្យដឹងថា «នារីវ័យក្មេងនេះ ញៀនហូបសក់ខ្លួនឯង ទើបតែអស់រយៈពេល៦ឆ្នាំ ចុងក្រោយនេះតែប៉ុណ្ណោះ។ ដោយជាក់ស្តែង ពួកយើងបានមើលឃើញថា សក់លើថ្ងាសរបស់នាង គឺខុសពីប្រក្រតី (អស់) ដែលជឿជាក់ថា នាងបោចវា (ហូប) យ៉ាងពិតប្រាកដមែន»

លោកវេជ្ជបណ្ឌិតបន្តថា «ក្មេងស្រីនេះ ត្រូវបានទទួលរងនូវជំងឺ Rapunzel Syndrome ។ ដោយសារតែការញៀនហូបសក់នេះ ទើបជាមូលហេតុបណ្តាលឲ្យនាង មានអាការៈក្អួតចង្អោរ។ ក្មេងស្រីនេះ មិនបានទទួលទានអាហារឲ្យបានត្រឹមត្រូវឡើយ ហើយនាងតែងតែមានទម្លាប់ កាន់សក់របស់នាង ដាក់ចូលក្នុងមាត់ និងតែងតែមានទម្លាប់ បោចសក់អ្នកដទៃ យកមកទទួលទានផងដែរ»

លោកវេជ្ជបណ្ឌិត Seleem បានបន្ថែមទៀតដែរថា «ដោយសារតែក្មេងស្រីរូបនេះ មានជំងឺផ្លូវចិត្ត ដូច្នេះនាងនឹងត្រូវទទួល ការព្យាបាលជំងឺសរសៃប្រសាទជាបន្ត ដើម្បីជួយឲ្យនាងត្រឡប់មកសភាពដើមវិញផងដែរ» ។

គួរឲ្យដឹងដែរថា យោងតាមសម្តីក្រុមគ្រូពេទ្យ បានលើកឡើងថា មានចំនួនយ៉ាងហោចណាស់ តិចជាង១៣០ករណី ក្នុងរបាយកាណ៍វេជ្ជសាស្រ្ត ដែលភាគច្រើនអ្នកដែលកើតជំងឺ (ផ្លូវចិត្ត) ប្រភេទនេះ គឺច្រើនតែកើតលើស្រ្តីវ័យក្មេង ៕  

ប្រភព៖ ដេលីម៉ែល

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ញាក់សាច់! ថតរឿង«ពស់កេងកង»សុខៗ ស្រាប់តែកាមេរ៉ាបើកលែងចេញ ធ្វើឱ្យ ដួង ម៉ានិច្ច ភ័យស្លេកមុខ ល្បីពស់មានបារមី! (មានវីដេអូ)

ភ្នំពេញ៖ រឿងព្រេងបុរាណខ្មែររបស់យើងមានចំណងជើងថា«ពស់កេងកង»ត្រូវបានផលិតកររបស់ស្ថានីយទូរទស្សន៍ភីអិនអិន លើកយកមកថតជាខ្សែភាពយន្តភាគថ្មីម្តងទៀតហើយ និងមានគម្រោងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងនោះដែរ ក៏មានការចូលរួមសម្តែងពីសំណាក់ តារាប្រុសស្រីក្មេងចាស់ល្បីៗនៅក្នុងប្រទេសយើងជាច្រើនដួង។ ហើយកាលពីល្ងាចមិញ កញ្ញា ដួង ម៉ានិច តារាសម្តែងវ័យក្មេង គ្រងតំណែងជាតួស្រីឈ្មោះនាងនី ដើរតួជាប្រពន្ធពស់ នៅក្នុងពេលថតរឿង «ពស់កេងកង» ឱ្យស្ថានីយទូរទស្សន៍ភីអិនអិន បានជួបរឿងភ្ញាក់ផ្អើលមួយ ដោយភ្លាមៗស្រាប់តែកាមេរ៉ាថតរឿងបើកលែងចេញ នៅក្នុងប្លង់ដែលនាងត្រូវថតក្នុងឈុតសត្វពស់កេងកង ចាប់រំលោភ។

ក្រោយជួបហេតុការភ្ញាក់ផ្អើលនេះ កញ្ញា ដួង ម៉ានិច បាននិយាយនៅក្នុងវីដេអូឃ្លីបមួយ ទាំងភិតភ័យថា កាលពីល្ងាចមិញនេះ នាងបានទៅថតរឿងតាំងពីថ្ងៃ ប៉ុន្តែគ្មានប្លង់នាងថតទេ មានតែប្លង់ថតរបស់ប្រជាជនតែប៉ុណ្ណោះ រហូតដល់ល្ងាចឡើង ទើបមានប្លង់របស់នាងថតជាមួយនឹងតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ និងសត្វពស់ផងដែរ។

តែនៅសុខៗកាមេរ៉ាដែលធ្លាប់តែថតរាល់ថ្ងៃ ក៏បែរជាបើកលែងចេញ ឈប់ដំណើរការដោយគ្មានមូលហេតុ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលឡើង ដល់ក្រុមការងារថតរឿងទាំងមូល ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ មានការឆោឡោនាំគ្នា​មកចោមរោមមើលយ៉ាងច្រើន។

យ៉ាងណាមិញ រឿងនេះភាគច្រើនគេមានជំនឿថានេះ គឺជាបារមីរបស់សត្វពស់ថ្លាន់ដែលមិនចង់ឱ្យមានការថតនៅវគ្គនេះ ទើបបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើង ស្របពេលដែលកាលពីម្សិលមិញក៏ចំជាថ្ងៃសីលផងដែរ។

គួរឱ្យដឹងថា សត្វពស់ដែលត្រូវបានគេយកមកថតធ្វើជាពស់កេងកងនោះ គឺជាសត្វពស់ញីមួយក្បាលមានឈ្មោះថា «ស្រីមាស» ដែលត្រូវបានគេចិញ្ចឹមទុកឱ្យរស់នៅក្នុង «វត្តនិគ្រោធ» ស្រុកកងមាស ខេត្តកំពង់ចាម និងល្បីថាមានបារមីព្រះនាងសណ្ឋិតនៅជាមួយផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]