ស្រាបៀរ លីអូ បានចែករង្វាន់ធំនៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត វគ្គផ្តាច់ព្រ័ត្រ ដល់អតិថិជនមានសំណាងបំផុតនៅខេត្តស្វាយរៀង។ លោក នេត វិច្ចិកា ជាអតិថិជន ស្រាបៀរ លីអូ ដែលឈ្នះរង្វាន់ គាត់ពិសារ ស្រាបៀរ លីអូ នៅគេហដ្ឋានក្នុងពិធីជប់លៀងជាមួយ មិត្តភក្តិរបស់គាត់។ ជាភ័ព្វសំណាង គាត់បានឃើញរង្វាន់ធំរថយន្ត Mazda pick-up នៅក្រោមក្រវិលកំប៉ុង ដែលគាត់បានគាស់នៅថ្ងៃនោះ។ ហើយនៅថ្ងៃទី 20 ខែមករា ឆ្នាំ 2017 ក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀរ លីអូ 2017 នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ភ្នំពេញ លោក នេត វិច្ចិកា បានទទួលសោរថយន្ត Mazda pick-up ស៊េរីថ្មី ពីលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារក្រុមហ៊ុនស្រាបៀរ លីអូ។ នៅក្នុងពិធីប្រគល់រង្វាន់នោះ លោក នេត វិច្ចិកា បានមានប្រសាសន៍ថា “ពេលខ្ញុំគាស់ស្រាបៀរ លីអូ ភ្លាម ខ្ញុំស្រែកហ៊ោស្ទើរ ភ្លាត់សំឡេងថា ឈ្នះឡានៗ។ ដំបូងខ្ញុំគិតថាអាចឈ្នះត្រឹមតែ ម៉ូតូ រឺ ទូរទស្សន៏ ក៏អស់ចិត្តដែរ តែនេះគឺរង្វាន់ធំតែម្តង។ ខ្ញុំជឿថា ស្រាបៀរ លីអូ ពិតជាចែករង្វាន់ពិតប្រាកដមែន”។

នៅក្នុងពិធីចែករង្វាន់នេះ អ្នកឈ្នះរង្វាន់ម៉ូតូជាច្រើនគ្រឿង ក៏អញ្ជើញមកបើករង្វាន់ ផងដែរ។ កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ គឺជាផ្នែកមួយនៃយុទ្ធនាការ ប្រចាំឆ្នាំ ដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួន សម្រាប់ការគាំទ្ររបស់ពួកគាត់។ យោងតាមលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថា កម្មវិធីនៅឆ្នាំនេះ ទទួលបាននូវភាពជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ជាងកម្មវិធីកាលពីឆ្នាំមុនៗ។ បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ លោក ព្រាប សុវណ្ណ បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ ដល់ការគាំទ្រដ៏មានតម្លៃរបស់អតិថិជន ដែលបាន ធ្វើឲ្យកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ២០១៦ បញ្ចប់ទៅដោយជោគជ័យ។ ហើយសម្រាប់កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត រដូវកាលថ្មី ឆ្នាំ 2017 ស្រាបៀរ លីអូ នឹងបន្តចែករង្វាន់រថយន្ត Mazda CX5 ស៊េរីថ្មី ជាច្រើនគ្រឿងបន្តទៀត។ ដូច្នេះ ភាពភ្ញាក់ផ្អើលអាចកើតមានឡើង គ្រប់ពេលសម្រាប់អតិថិជនស្រាបៀរ លីអូ”។

សម្រាប់កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត រដូវកាលថ្មី ឆ្នាំ 2017 អតិថិជនស្រាបៀរ លីអូ នៅទូទាំងប្រទេស នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន។ អតិថិជនគ្រាន់តែគាស់ ក្រវិលកំប៉ុង ស្រាបៀរ លីអូ ដើម្បីមានឱកាសឈ្នះ រង្វាន់រថយន្ត Mazda CX5 ម៉ូតូ Honda Dream និងរង្វាន់ជាច្រើនទៀត។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]