ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​សន្តិសុខ​ក្លិប​មួយ​កន្លែង​ឈ្មោះ «​អេស អេ​ច ផា​ឡេ​ស​» ដែល​មាន​ទីតាំង​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ចាប់​ឃាត់​លោកសង្ឃ​៣​អង្គ ដែល​បាន​ដោះ​ស្បង់​ចីវរ ចេញ បន្លំ​ខ្លួន​ចូល​រាំ​ក្នុង​ក្លិប​កម្សាន្ត​ខាងលើ ។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១៧ ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​មួយ​យប់ ព្រឹក​ឡើង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​បាន​ប្រគល់​លោកសង្ឃ​៣​អង្គ​នេះ ទៅ​មន្ទីរ​ធម្មការ ដើម្បី​ចាត់ការ​តាម​និ​តិ​វី​ធី​។

លោកសង្ឃ​ទាំង​៣​នាក់ ១-​ឈ្មោះ​ណៃ ចាន់​ណា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​អណ្តែត ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ២-​ឈ្មោះ​ខន វិសាល អាយុ​១៧​ឆ្នាំ និង​៣-​ឈ្មោះ​ម៉ាក់ សុ​មិត្ត អាយុ​១៦​ឆ្នាំ ទាំង​ពីរ​នាក់​មាន​ទីលំនៅ ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ បួស​នៅ​ក្នុង​វត្ត​សង្វរ​រង្សី ហៅ​វត្ត «​សំរោង​ធំ​» ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ​បន្ត​ថា មុន​ពេល​មានការ​ចាប់ខ្លួន សង្ឃ​៣​អង្គ​បាន​លួច​ដោះ​ស្បង់​ជីវរ​ចេញ​ដោយ​ទុក​ក្នុង​វត្ត ហើយ​បាន​លួច​ចេញពី​វត្ត​មក​ចូល​រាំ​នៅ​ក្លឹ​ប​កំសាន្ត​ក្នុង​ក្រុង​កំពង់ឆ្នាំង ។ ចៃដន្យ​យប់​នោះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ហើយ​បាន​ចាប់​ឃាត់ខ្លួន​សង្ឃ​ទាំង​៣​នាក់​ខាងលើ បន្ទាប់​ពី​បក្សពួក​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន ដោយ​សង្ស័យ​ថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។

ប្រភព៖ កោះសន្តិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

បុរសម្នាក់ ត្រូវខ្សែលួស តភ្ជាប់ជាមួយ អាំងវិចទ័រសម្រាប់ឆក់កណ្ដុរ ឆក់ស្លាប់

កណ្តាល៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ (ខ្សែលួសតភ្ជាប់ជាមួយអាំងវិចទ័រឆក់កណ្ដុរ) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២២ ៈ១៥នាទី នៅក្បែរដីស្រូវរបស់ឈ្មោះ ខាត់ សម្បត្តិ ចំណុចខាងក្រោយភូមិ ស្ថិតនៅភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ព្រុំ ដន ហៅ ហើម ភេទ ប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរ មានមុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិលេខ ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

មការអះអាង របស់ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះតែងតែទៅនេសាទ (បង្កៃសន្ទួច) នៅម៉ោងប្រហែល១៧ៈ០០នាទី ជារៀងរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានទៅនេសាទដូចរាល់ថ្ងៃ លុះដល់ម៉ោងប្រហែល២១ៈ០០នាទី ពេលបាត់ប្ដីយូរខុសប្លែកពីរាល់ដង ប្រពន្ធជនរងគ្រោះ ក៏បានពឹងពាក់អ្នករស់នៅជិតខាង ដើម្បីជួយដើររកជនរងគ្រោះ នៅទីកន្លែងដែលធ្លាប់នេសាទរាល់ដង។ លុះដល់ម៉ោងប្រហែល ២២ៈ១៥នាទី ក៏បានឃើញជនរងគ្រោះ ដេកស្លាប់ផ្កាប់មុខក្បែរដីស្រូវ របស់ឈ្មោះខាត់ សម្បត្តិ ចម្ងាយពីមាត់ទឹកប្រហែលជា ១០ម៉ែត្រ ដោយសារឆក់ជាប់ខ្សែលួស តភ្ជាប់ជាមួយអាំងវិចទ័រឆក់សត្វកណ្ដុរ ដែលឈ្មោះ ខាត់ សម្បត្តិ រាយព័ទ្ធជុំវិញដីស្រូវរបស់គាត់ ដើម្បីឆក់សត្វកណ្ដុរ។ ឃើញដូចនោះ ប្រជាពលរដ្ឋដែលទៅជួយដើររក បាននាំគ្នាយកសពមកផ្ទះ ។

លុះព្រឹកឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ មេភូមិបានរាយការណ៍ មកនគរបាលប៉ុស្ដិ៍ប្រាសាទ ថាមានករណីឆក់សត្វកណ្ដុរ បណ្ដាលឲ្យស្លាប់មនុស្ស។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍បានមកដល់ផ្ទះសព រួចរាយការណ៍ទៅកម្លាំងជំនាញបច្ចេកទេសស្រុក បានធ្វើការពិនិត្យសព ដោយមានកាចូលរួមពីលោកមេភូមិលេខ៥ ក្រុមប្រឹក្សាឃុំ ។

ក្រោយពីពិនិត្យរបស់កម្លាំងជំនាញឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែលួស តភ្ជាប់ជាមួយអាំងវិចទ័រឆក់សត្វកណ្ដុរ ពិតប្រាកដមែន ដោយមានស្នាមត្រង់កំភួនដៃខាងឆ្វេង១កន្លែង និងត្រង់ឃ្លៀកខាងឆ្វេង។ បន្ទាប់ពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងចាប់យក ១. អាំងវិចទ័រ កម្លាំង១០គ្រាប់ ០១គ្រឿង, ២.អាគុយម៉ាក ប៉ាណាសូកា កម្លាំង៥០អំពែរ (ក្រហម .ស) ១គ្រឿង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]