តើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលប្រទះឃើញថា ស្វាមីរបស់អ្នកមិនត្រឹមតែក្បត់ចិត្ដអ្នកអស់ពេល ១៤ឆ្នាំទេ តែថែមទាំងចំអកឡកឡឺយជាមួយនឹងស្រីស្នេហ៍ ពីរឿងអ្នកធាត់កាម៉ាប់ទៀតនោះ?

សម្រាប់នាង Betsy Ayala វ័យ៣៤ឆ្នាំវិញ បានសម្រេចចិត្ដមិនធ្វើរឿងដ៏ឆេវឆាវនោះទេ និងបែរជាផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯង បានយ៉ាងល្អឥតខ្ចោះ។ នេះបើតាមប្រភពព័ត៌មានពីឌេលីម៉ែល បានឲ្យដឹងថា រូបនាង Betsy មានទំងន់ ៩៥គីឡូក្រាម និងបានកើនឡើងដល់ ១១៨គីឡូក្រាម ក្រោយពីសម្រាលកូនរួចកាលពីឆ្នាំ ២០១៣។ ៦ខែក្រោយមក នាងពិតជាតក់ស្លុតជាខ្លាំង ដោយប្រទះឃើញថា ស្វាមីនាងបានលួចសរសេរសារជាមួយនឹងស្រីកំណាញ់ និងហៅឈ្មោះនាងថា «នាងគោធាត់»។

រូបភាព Betsy
រូបភាព Betsy ក្រោយសម្រាលកូន
រូបភាព Betsy ក្រោយសម្រាលកូន

ទោះជាយ៉ាងណា នាងមិនបានរករឿងអ្វីនោះទេ ដោយនាងចាប់ផ្ដើមថែទាំសុខភាព តាមរយៈការហាត់ប្រាណ និងទទួលទានអាហារដែលមានជីវជាតិ គ្មានជាតិស្ករ ហើយរូបនាងក៏លែងលះជាមួយនឹង ស្វាមីនេះដែរ។ នៅក្នុងនេះ នាងបាននិយាយថា រឿងសម្រកទំងន់នេះមិនមែនជារឿងងាយស្រួលទេ គឺនាងតែងតែយំ បន្ទាប់ពីហាត់ប្រាណរួច តែទោះជាយ៉ាងណា នាងនៅតែរឹងមាំដើម្បីកូនស្រី និងការខំប្រឹងប្រែងរបស់នាង ដែលលទ្ធផលពិតជាសមបំណងមែន។​

Betsy ស្ដ្រីកូនមួយនេះ បាននិយាយបន្ដថា នាងបានធ្វើការផ្លាស់ប្ដូររាងកាយនេះ ដោយទៅកន្លែងហាត់ប្រាណ ៦ដងក្នុងមួយអាទិត្យ និងបច្ចុប្បន្ននេះ នាងមានទំងន់ត្រឹមតែ ៧១គីឡូក្រាមតែប៉ុណ្ណោះ។

នាពេលនេះ នាងមានភាពសប្បាយរីករាយ និងមានទំនុកចិត្ដជាងមុន ហើយនាងក៏យល់ថា រឿងដែលលែងលះជាមួយនឹងស្វាមីនេះ បានធ្វើឲ្យនាងចាប់ផ្ដើមនូវជីវិតថ្មី ដែលប្រកបដោយភាពស្រស់ស្រាយផងដែរ៕

រូបភាព នាងបច្ចុប្បន្ន
រូបភាព នាងបច្ចុប្បន្ន
រូបភាព នាងបច្ចុប្បន្ន
រូបភាព នាងបច្ចុប្បន្ន

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]