ថៃ៖ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀង និងរឿងរ៉ាវស្មុគស្មាញអស់ជាច្រើនដំណាក់កាលមក កញ្ញា Kwan Usamanee តារាសម្តែងស្រីល្បីឈ្មោះនៅក្នុងសង្គមសិល្បៈថៃប្រមាណជាង២០ឆ្នាំ ពេលនេះបានបើកមុខជំនួញថ្មីជារបស់ខ្លួនឯងយ៉ាងឡូយ។

ដោយកាលពីថ្ងៃទី១៩ខែមករា ម្សិលមិញនាងបានបើកសម្ពោធផលិតផលគ្រឿងសម្អាងប្រ៊េនថ្មី ដែលមានឈ្មោះថា Uzi។ នៅក្នុងមុខជំនួញមួយនេះ បានឱ្យដឹងថា នាង Kwan Usamanee ខិតខំប្រឹងប្រែងបោះទុនបង្កបង្កើតឡើងឱ្យចេញជារូបរាងដោយស្នាដៃរបស់ខ្លួនផ្ទាល់ រហូតទាល់តែបានសម្រេចជារូបរាងពិតប្រាកដមែន។ 

គ្រឿងសម្អាងថ្មីប្រ៊េន Uzi Cosmetic និង Uzi Matte Liquid lipstick របស់ Kwan Usamanee ត្រូវបានបង្ហាញថា មាន៥ពណ៌ ដែលសុទ្ធតែជាទីពេញនិយមបំផុតសម្រាប់សុភាពស្ត្រីសម័យបច្ចុប្បន្ន។

ទន្ទឹមគ្នានេះដែរ គេសង្កេតឃើញនៅក្នុងកម្មវិធីសម្ពោធ គ្រឿងសម្អាងម៉ាកថ្មី របស់ Kwan Usamanee ក៏មានការចូលរួមសម្តែងភាពត្រេកអរយ៉ាងខ្លាំង ពីសំណាក់មិត្តភក្តិតារាល្បីៗជាច្រើនដួងដូចជា នាង Pancake និង នាង Namcha ជាដើម។ មិនតែប៉ុណ្ណោះដូចជា អ្នកមានមុខមាត់នៅក្នុងសង្គមមួយចំនួនធំផងដែរ។

ក្រៅពីនេះក៏នៅមានកម្លោះសង្ហាលោក Golf  Pichaya ក៏បានមកចូលរួមផ្តល់ជាកម្លាំងចិត្តចំពោះគូស្នេហ៍ខ្លួនផងដែរ ព្រមទាំងបង្ហើបពាក្យផ្អែមល្ហែមថា ចង់រៀបការឱ្យបានឆាប់ៗនៅក្នុងពេលខាងមុខនេះទៀតផង។

មួយឃ្លានេះធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង និងសរសើរថា ពេលនេះ Kwan Usamanee អាចរីកមុខរីកមាត់ល្អជាថ្មីម្តងទៀតហើយ ព្រោះថាទាំងការងារ និងស្នេហាកំពុងតែដើរទន្ទឹមគ្នា និងរំកិលទៅមុខយ៉ាងរលូន៕                                              

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]