បរទេស៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាចម្លែកក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែគេឃើញមានបុរសម្នាក់ អាចបង្វិលក្បាលទៅក្រោយបាន១៦០ដឺក្រេ ដោយសុវត្ថិភាព។

នៅក្នុងវីដេអូមូយនោះ មានបុរសម្នាក់បានចាប់ផ្តើមបញ្ចេញសមត្ថភាពរបស់គេដោយឈរបែរខ្នង យកដៃទាំង២កាន់ក្បាលរបស់គេ រួចទាញបង្វិលមកខាងមុខដោយគ្មានកំរើក ឬរើខ្លួនទាល់តែសោះ។

ខណៈពេលដែលមុខរបស់បុរសម្នាក់នេះ កំពុងសម្លឹងមកកាន់កាមេរ៉ា ហើយខ្លូនបែរទៅខាងក្រោយនោះ វាបានធ្វើឲ្យអ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះ មានអារម្មណ៍ភ្ញាក់ផ្អើលផង និងអស្ចារ្យផង រហូតដល់មានបុរសម្នាក់ស្រែកថា “Wow”

ទោះជាយ៉ាងណាក្តី វីដេអូមូយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ថា នៅក្នុងប្រទសណាឲ្យពិតប្រាកដនោះទេ ប៉ុន្តែវាត្រូវបានគេយកទៅបង្ហោះនៅក្នុងគេហទំព័រចែករំលែកវីដេអូ eBaum World កាលពីថ្ងៃទី ១៨ មករា ២០១៧ កន្លងទៅនេះ ។

នៅក្នុងវីដេអូនោះដែរ អ្នកទស្សនាម្នាក់បានសរសេរថា “គេនឹងមានជំងឺរលាកសន្លាក់នៅពេលដែលគេចាស់ទៅ” ។

អ្នកទស្សនាម្នាក់ទៀតក៏បានសរសេរថា ”ខ្ញុំមិនច្បាស់សោះថាវាជារឿងដែលគួរឲ្យភ័យខ្លាច ឬជារឿងមួយដែលអស្ចារ្យ” ។

អ្នកទស្សនាម្នាក់ផ្សេងទៀតក៏បានសរសេរថា “វាជារឿងដ៏ចម្លែកបំផុតដែលខ្ញុំមិនធ្លាប់បានឃើញសោះពីមុនមក” ៕ 

ប្រភព៖ ដេលីស្តារ

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ហួសចិត្ត! ធនាគារច្រឡំវេរលុយជាង ១៧៤លានដុល្លារ ចូលគណនីបុរសម្នាក់

ចិន៖ ធនាគារមួយក្នុងខេត្ត Changshaប្រទេសចិន បានធ្វើនូវកំហុសមួយ ដោយបានផ្ទេរប្រាក់ ១.២ពាន់លានយ័ន (ប្រមាណ ១៧៤លានដុល្លារ) ចូលក្នុងគណនីអតិថិជនថ្មីម្នាក់។

បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា មានត្រកូល Liu រស់នៅក្នុងខេត្តខាងលើ បានទៅបើកគណនីធនាគារមួយ សម្រាប់បម្រើដល់សកម្មភាពរស់នៅរបស់ខ្លួន ហើយបន្ទាប់ពីបើកគណនីចប់សព្វគ្រប់ បុរសនោះក៏ត្រលប់ទៅផ្ទះវិញ តែមិនយូរប៉ុន្មានគាត់ក៏បានទទួលទូរស័ព្ទពីខាងធនាគារ ឲ្យគាត់ត្រលប់ទៅធនាគារវិញដើម្បីប្រគល់ចំនួនទឹកប្រាក់១.២ ពាន់លានយ័ននោះទៅឲ្យធនាគារវិញ។

លោក Liu ក៏បានត្រលប់ទៅធនាគារវិញ និងយល់ព្រមប្រគល់លុយនោះត្រលប់ទៅវិញ តាមសំណើររបស់ធនាគារ ដោយមូលហេតុ បុគ្គលិកថ្មីរបស់ធនាគារនោះ ច្រឡំវាយលេខកូដ ១០ខ្ទង់នៃគណនីរបស់លោក Liu ទៅជាចំនួនសាច់ប្រាក់ទៅវិញ។

យ៉ាងណាមិញ សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏បានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ តែលោក Liu ក៏បានទទួលនូវរង្វាន់លើកទឹកចិត្តគួរឲ្យអស់សំណើចមួយដែរ ដោយលោកទទួលបានបារីមួយកញ្ចប់ និងអាំងប៉ាវមានសាច់ប្រាក់ ២០០យ័ន (ប្រមាណ ២៩ដុលា្លរ) ជាការលើកទឹកចិត្ត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]