បរទេស៖ ហេតុការណ៍មួយត្រូវគេថតបាន តែមិនដឹងនៅទីកន្លែងណាឲ្យប្រាកដ តែពិតជាបានធ្វើឲ្យអ្នកបានឃើញហើយហួសចិត្ត ដោយសារបុរសអ្នកបើកឡានដឹកទំនិញមួយរូប បានថយឡានដឹកទំនិញរបស់ខ្លួនបម្រុងចេញពីចំណតរថយន្ត តែចៃដន្យទៅប៉ះនឹងឡានអ្នកមានស្ដុកស្ដម្ភម្នាក់។

ជាសំណាងអាក្រក់ ដោយគ្រាន់តែឡានដឹកទំនិញរបស់ខ្លួនបានថយប៉ះ នឹងរថយន្ត Mercedes- Benzរបស់អ្នកមានទ្រព្យម្នាក់នោះ ធ្វើឲ្យកំពិតស្លាកលេខរថយន្តបន្តិចបន្តួចប៉ុណ្ណោះ ស្រាប់តែបុរសអ្នកមាននោះ បានស្រែកបញ្ជាឲ្យអង្គរក្សរបស់ខ្លួនទៅវាយបុរសអ្នកបើកឡានដឹកទំនិញនោះទក់សាច់។

តាមការឲ្យដឹង អង្គរក្សរបស់អ្នកមានទ្រព្យនោះ ដែលមានគ្នាប្រហែល ២ ទៅ៣នាក់បាន ព្រួតគ្នាវាយបុរសអ្នកបើកឡានទំនិញ រហូតដួលទៅលើដី មិនតែប៉ុណ្ណោះ ខណៈដែលវាយគ្នាទ្រោមខ្លួនប៉ុណ្ណឹងហើយ នៅទាត់ក្បាលគ្នាបន្ថែមទៀត។

យ៉ាងណាមិញ ហេតុការណ៍នេះ បានបង្កឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំង ព្រោះថាម្ចាស់ឡានមានទ្រព្យសម្បត្តិស្ដុកស្តម្ភទៅហើយ តែចិត្តព្រៃផ្សៃ ចាប់វាយគ្នា ដូចជាចោរប្លន់៕

វីដេអូខាងក្រោម៖

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្តែងៗពេកហើយ! ឡានដឹកទំនិញធន់ធំមួយគ្រឿង ដាច់ហ្វ្រាំងបុករះ ស្លាប់មនុស្ស ៥នាក់យ៉ាងសាហាវ (មានវីដេអូ)

ចិន៖ វីដេអូកួរឲ្យតក់ស្លុតមួយ កំពុងតែត្រូវបានគេចែករំលែកពេញក្នុងបណ្តាញសង្គមរបស់ចិន ដែលនៅក្នុងវីដេអូនោះ បានបង្ហាញអំពីទិដ្ឋភាព ពេលឡានដឹកទំនិញធន់ធំមួយគ្រឿង បានដាច់ហ្វ្រាំង បុករះផ្ទះមួយជួរខ្ទេចខ្ទីអស់ ខណៈដែលមានអ្នកថ្មើរជើងម្នាក់ កំពុងដើរនៅជិតនោះបានរួចជីវិត។

អ្នកទស្សនាមួយចំនួនប្រហែលជាគិតថា វីដេអូមួយនេះ គ្រាន់តែជាឈុតឆាកសម្តែងនៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ ផ្ទុយទៅវិញ ហេតុការណ៍មួយនេះ ពិតជាបានកើតឡើងប្រាកដមែន។ វាបានកើតឡើងនៅក្នុងតំបន់ Ningxia ខេត្ត Haiyuan ប្រទេសចិន កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ។

តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា មានមនុស្ស៥នាក់ បានស្លាប់នៅក្នុងហេតុការណ៍នេះ ដោយនៅក្នុងចំនោមនោះ មានម្នាក់ជាអ្នកបើកបររថយន្តផ្ទាល់តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]