ភ្នំពេញ៖ ក្រោយពីរឿងរ៉ាវរបស់ តារាចម្រៀងស្រី Adda ត្រូវបុរសម្នាក់ ដៀលចរិតរបស់នាង ពេញបណ្តាញសង្គមហ្វេសប៊ុករួចមក គេសង្កេតឃើញថា រូបនាង ហាក់ដូចជាមិនប្រតិកម្មខឹងសម្បារ ទៅលើពាក្យពេចន៍របស់គេ ដែលថាប្រមាថឲ្យនាងនោះទេ តែគេឃើញតែ នាងបង្ហាញពីរូបថត និងសារបែបន័យត្រជាក់មួយចំនួនតែប៉ុណ្ណោះ។

កាលពីម្សិលមិញ នៅក្នុងទំព័រហ្វេសប៊ុករបស់ តារាស្រីរូបនេះ បានធ្វើការប្តូររូបថត ទាំងនៅក្នុង Profile ទាំងក្នុង Cover ដែលឃើញនាង ថតជាមួយនឹងអ្នកគាំទ្រ ជាមួយនឹងស្នាមញញឹម រាក់ទាក់ ពោរពេញទៅដោយក្តីស្រលាញ់ ចំពោះអ្នកគាំទ្រ។

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហាញសារមួយទៀត ក្រោយពីបានផ្លាស់ប្តូររូបហើយ គឺបានសរសេរថា "ឪពុកម្តាយខ្ញុំ ខ្ញុំគោរពស្មើនឹងព្រះ សំពះដល់បាតជើង ពួកលោកមិនមែនជាបុគ្គល សម្រាប់អ្នកយកមកប្រមាថនៅពេលដែលអ្នកខឹង រឺស្អប់ខ្ញុំនោះទេ ហើយក៏មិនបាច់ជីកឬស ជីកគល់ថាពួកលោកធ្វើការងារអីដែរ។ ។ បើខឹងខ្ញុំ ថាឲ្យខ្ញុំចុះ ព្រោះខ្ញុំទទួលស្គាល់រួចជាស្រេចថានេះជា  ជីវិតអ្នកសិល្បៈ ផ្គាប់១០មិនស្កប់១០០ អ្នក Share & Comment ទាំងឡាយអើយ! យកចិត្តគេដាក់ចិត្តយើង ម្តាយគេម្តាយយើង សំដីសជាតិ មាយាទសត្រកូល តើអ្នកបានស្ថិតនៅក្នុងហេតុការណ៏នោះទេ រឺក៏ថាតាមគេទេ? ខ្ញុំមិនតបត មិនមែនខ្ញុំខ្លាចបាត់បង់ប្រជាប្រិយភាពទេ តែខ្ញុំហត់ចិត្ត និងហួសថ្លែង គ្មានអ្នកណាម្នាក់នៅសុខៗភ្ញាក់ពីគេង ចង់អាន Comment ដ៏អស្ចារ្យទាំងនោះទេ។ ពេលខ្លះរឿងមិនធំដុំ តែមនុស្សអ្នកធ្វើឲ្យធំ ។ ខ្ញុំខានដើរ Concert មួយខែហើយ បើមានគេអន់ចិត្តរឿងអត់បានថតរូប គួរតែមានប្រតិកម្មភ្លាមៗរឺក៏គួរតែ ២-៣ថ្ងៃនោះដែរ មិនគួរណាទើប នឹកឃើញថ្មើនេះទេ រឺក៏មានគោលបំណងអ្វីផ្សេង? អ្វីចង់និយាយខ្ញុំនិយាយអស់ហើយ មេត្តាពិចារណាដោយការគួរ អធ្យាស្រ័យបើមានអ្វីមិនសមរម្យ សូមអរគុណដល់អ្នកគាំទ្រ ដែលស្រលាញ់និងលើកទឹកចិត្តខ្ញុំគ្រប់កាលៈទេសៈ"

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏បានយល់យ៉ាងច្បាស់ដែរថា ការធ្វើការប្តូររូបថតទាំងនេះ គឺ Adda ចង់បង្ហាញពីស្រលាញ់របស់នាង ទៅលើអ្នកគាំទ្រ មិនដូចនឹង ពាក្យដែលបុរសម្នាក់ បានថាឲ្យនាង កាលពីម្សិលមិញនោះទេ ហើយចំពោះសារដ៏វែងអន្លាយមួយនោះ ក៏នាងនិយាយទៅកាន់ មតិរបស់មនុស្សមួយចំនួន ដែលរិះគន់ មិនត្រឹមតែនាង គឺរិះគន់ ទាំងឪពុកម្តាយនាងទៀត៕ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

តារាចម្រៀងស្រី Adda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា