កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២០ មករា ២០១៧ កន្លងទៅ សមាជិកក្រុម 2NE1 កញ្ញា Park Bom បានបង្ហោះរូបថតមួយសន្លឹក ជាមួយអារម្មណ៍សោកសៅរបស់នាង បន្ទាប់ពីរូបថតផ្សព្វផ្សាយបទចម្រៀងចុងក្រោយរបស់ក្រុមនាង ដែលមានចំណងជើងថា "Good Bye" ចេញមិនទាន់បានប៉ុន្មាននាទីផង។ 

Bom បានសរសេរថា “សម្រាប់ខ្ញុំ ពាក្យដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុតនៅក្នុងលោកនេះគឺ ពាក្យ ‘លាហើយ’ ”។ ពាក្យមួយឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកគាំទ្រមួយចំនួនបានសរសេរជាពាក្យលើកទឹកចិត្តទៅកាន់នាងផងដែរ។

គួរឲ្យដឹងដែរថា កាលពីខែវិច្ឆិកាកន្លងទៅនេះ ផលិតកម្ម YG Entertainment បានប្រកាសថា ក្រុមចម្រៀងស្រី 2NE1 នឹងធ្វើការរំសាយ ហើយសមាជិកក្រុមពីររូប ដែលមានដូចជា កញ្ញា CL និង កញ្ញា Dara បានចុះកុងត្រាជាមួយពួកគេបន្តទៀតហើយដោយនឹងក្លាយជាតារាចម្រៀងទោល។ 

ចំនែកឯ កញ្ញា Minzy វិញ បានធ្វើការផ្លាស់ប្តូរទៅជ្រកក្រោមផលិតកម្ម Music Works វិញ ខណៈពេលដែល កញ្ញា Park Bom មិនទាន់បានកំណត់គោលដៅខ្លួនឯងច្បាស់នៅឡើយ៕

ប្រភព៖ koreaboo

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ 2NE1 ប្រកាសថ្ងៃចេញបទចម្រៀង និងរូបភាពចុងក្រោយបង្អស់ មុនពេលរំសាយក្រុម...!

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រក្រុមចម្រៀង 2NE1 បានទទួលនូវព័ត៌មានក្ដុកក្ដួលមួយ រួចទៅហើយ ដោយសារក្រុមចម្រៀងនេះបានប្រកាសជាផ្លូវការអំពីការរំសាយក្រុម។

ការរំសាយក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ដោយសារក្រុមចម្រៀងនេះមានចំនួនអ្នកគាំទ្រ ច្រើនលើសលប់ទៅហើយ ប៉ុន្តែបែរជាត្រូវរំសាយទទេៗបែបនេះ។

យ៉ាងណាមិញ ផលិតកម្ម YG entertainment ក៏បានប្រកាសពីថ្ងៃចេញនូវបទចម្រៀងចុងក្រោយរបស់ពួកគេ នៅលើបណ្ដាញសង្គម Twitter ដែលបទចម្រៀងចុងក្រោយនេះមាន ចំណងជើងថា Goodbye ដែលបទនេះនឹងជាចំណងដៃចុងក្រោយសម្រាប់ 2NE1 និងអ្នកគាំទ្រក្រុមចម្រៀងនេះ។

ជាចុងក្រោយ បទចម្រៀងនេះក៏ជាឱកាសចុងក្រោយសម្រាប់ សមាជិក 2NE1 ទាំងអស់ ដើម្បីរំលឹកពីភាពជោគជ័យក្នុងវិស័យនេះ ដែលពួកគេបានធ្វើរួមគ្នាកន្លងមក។

គួរបញ្ជាក់ថា បទចម្រៀង Goodbye នេះនឹងចេញនៅយប់ថ្ងៃទី ២១ មករា ២០១៧ នេះ ម៉ោងប្រទេសកូរ៉េ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]