ហុងកុង៖ គូស្នេហ៍ដែលជាតារាល្បីដូចគ្នា នាង Angelababy និងលោក Huang Xiaoming បានទទួលកូនប្រុសជាចំណងដៃ កាលពីថ្ងៃអង្គារ ទី១៧ មករា កន្លងទៅនេះ នៅហុងកុង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Huang អាយុ៣៩ឆ្នាំ បានចែករំលែកដំណឹងដ៏ល្អនេះ ជាមួយនឹងរូបភាពរបស់ខ្លួន ដែលដៃរបស់លោកបានដាក់ជល់គ្នានឹង ដៃកូនប្រុស នៅក្នុង Weibo និងបាននិយាយថា «កូនប្រុសរបស់លោក បានចេញមកស្គាល់ពិភពលោកខាងក្រៅហើយ ទាំងម្ដាយ និងកូន គឺមានសុខភាពល្អដូចគ្នា»។

រូបភាពជល់ដៃគ្នា ដែលលោក Huang បានបង្ហោះឡើង

គួរបញ្ជាក់ថា អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ កាលពីដើមខែតុលា ឆ្នាំ២០១៥ និងប្រារព្ធឡើងនៅមជ្ឈមណ្ឌល តាំងពិព័រណ៍ ទីក្រុងសៀងហៃ។

ចំពោះអាពាហ៍ពិពាហ៍របស់ តារាស្រីរូបនេះ មានភ្ញៀវកិត្តិយស និងតារាល្បីៗ ចូលរួមយ៉ាងច្រើនកុះករ ទៅដល់ជាង ២,០០០នាក់ ឯណោះ នេះបើតាមសារព័ត៌មានចិនមួយចំនួន បានបញ្ជាក់។ មិនតែប៉ុណ្ណោះ មហាសេដ្ឋីចិន Jack Ma ក៏បានចូលរួមធ្វើសាក្សី ក្នុងថ្ងៃរៀបការ របស់ពួកគេផងដែរ។

បើនិយាយពី ការរៀបចំក្នុងពិធីរៀបការរបស់ពួកគេ ដូចក្នុងរឿងព្រេងនិទាន ដោយមានផ្កាស្រស់ៗជាច្រើន ធ្លាក់រំយោលជុំវិញតុអាហារ មើលទៅពិតជា រ៉ូមែនទិចខ្លាំងណាស់៕

ចង់ដឹងថា ទិដ្ឋភាពក្នុងថ្ងៃរៀបការ របស់តារាស្រីចិនរូបនេះ ពិតជាអស្ចារ្យប៉ុណ្ណា​ តោះទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]