ភ្នំពេញ៖ សម្រាប់នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២នេះ កញ្ញា ឈិន ម៉ានិច្ច ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺបានក្លាយខ្លួនទៅជាម្ចាស់ពាន ក្រោយទទួលបានការគាំទ្រច្រើនជាងគេពីសំណាក់ទស្សនិកជននៅទូទាំងប្រទេស។

ក្រោយពីបានក្តោបក្តាប់តំណែង ជាម្ចាស់ជ័យលាភីភ្លាមគេឃើញ ឈិន ម៉ានិច្ចតែងតែលេចមុខច្រៀង នៅតាមកម្មវិធីប្រគំតន្រ្តីតាមបណ្តាខេត្តក្រុងនានា របស់ផលិតកម្មរស្មីហង្សមាសជាបន្តបន្ទាប់ជានិច្ចតែម្តង។

លើសពីនេះ ក្រោយពីបានទទួលជោគជ័យហើយ កញ្ញា ឈិន ម៉ានិច្ច បានចេញ បទចម្រៀងថ្មីៗយ៉ាងលឿនចំនួន២បទមកហើយត្រឹមរយៈពេលដ៏ខ្លីសោះ គឺទី១បទ៖ «នារីក្នុងសុបិនបងជានរណា?» និងទី២គឺបទ៖ «ហេឡូ ហេឡូ» ក្រោមសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីមហាជន។

ស្រាប់តែថ្មីៗនេះ ម៉ានិច្ច ក៏បានទិញឡានស៊េរីទំនើបមួយគ្រឿងម៉ាក Highlander យ៉ាងថ្មីស្រឡាងថែមទៀតផង។ នេះពិតជាជោគជ័យមួយយ៉ាងខ្លាំងនៅក្នុងជីវិតរបស់តារាចម្រៀងរូបនេះ។ 

កញ្ញា ឈិន ម៉ានិច្ច ក៏បានទទួលការកោតសរសើរជាច្រើនផងដែរ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយនាងបានប្រាប់នៅក្នុងហ្វេសប៊ុកយ៉ាងដូច្នេះដែរថា៖ «គ្រួសាររបស់ខ្ញុំលំបាកយូរហើយ សង្ឃឹមថានឹងល្អប្រសើរចាប់ពីថ្ងៃនេះឆ្នាំនេះទៅ អ្វីៗគឺជាវាសនា និងការតស៊ូ អរគុណបងប្អូនទាំងអស់គ្នាដែលបានផ្ញើសារគាំទ្រនាងខ្ញុំកន្លងមក នាងខ្ញុំមានតែសំពះអរគុណបងប្អូនទាំងអស់គ្នា ជួបតែសំណាងល្អ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ»៕

ឡានថ្មីរបស់ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច