ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ ក្រុមហ៊ុន Epson ប្រារព្ធពិធីអបអរសាទរដល់ភាពជោគជ័យនៃផលិតផលម៉ាក L-Series របស់ខ្លួន ក្នុងថ្ងៃគម្រប់ខួបលើកទី ៦ ដែលត្រូវបានលក់ដាច់អស់ដល់ទៅ ១៥លានគ្រឿង នៅក្នុងទ្វីបអាស៊ីតែមួយគត់។ បច្ចុប្បន្ន ក្រុមហ៊ុន Epson បានប្រកាសផែនការចូលមកក្នុងទីផ្សារកម្ពុជា ដើម្បីទាញយកប្រយោជន៍បន្ថែមទៀត តាមរយៈការដាក់បង្ហាញនូវផលិតផលម៉ាស៊ីនព្រីន New L Series ចំនួន ៦ បូករួមនឹងម៉ាស៊ីនស្គែន enterprise-level ចំនួន ៤ បន្ថែមទៀត។ ផលិតផលថ្មីៗទាំងនេះ កំណត់គោលដៅអតិថិជនទាំងក្រុមហ៊ុនធុរកិច្ច និង ស្ថាប័នរាជរដ្ឋាភិបាល។ 

លោក Yunyong Muneemongkoltorn ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Epson ប្រទេសថៃ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Epson បានចាប់ផ្តើមផលិត និង ដាក់ម៉ាស៊ីនព្រីនម៉ាក L-Series inkjet tank ឲ្យចរាចរនៅលើទីផ្សារក្នុងឆ្នាំ ២០១០។ ការលក់លូតលាស់យ៉ាងឆាប់រហ័សធ្វើឲ្យផលិតផលម៉ាក L-Series បន្តចេញលក់ស៊េរីថ្មីជាបន្តបន្ទាប់ទៀត។ មកដល់ថ្ងៃនេះ ក្រុមហ៊ុនបានលក់ ផលិតផលម៉ាក L-Series អស់ ១៥ លានគ្រឿងរួចទៅហើយ គិតក្នុងតំបន់អាស៊ីតែមួយគត់។ សម្រាប់ទីផ្សារកម្ពុជា ក៏មានការកើនឡើងជារៀងរាល់ឆ្នាំដែរ។ បច្ចុប្បន្ន មានក្រុមហ៊ុនផលិតម៉ាស៊ីនព្រីនធំៗជាច្រើន បានវាយលុកចូលទីផ្សារកម្ពុជា។ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ ក៏ម៉ាក L-Series របស់ក្រុមហ៊ុន Epson នៅតែពេញនិយម និងបន្តរីករាយជាមួយនឹងការលក់ដែលនៅតែកើនឡើង។ ការដាក់បង្ហាញផលិតផល L-Series ថ្មីនាថ្ងៃនេះ បានសបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Epson មិនគ្រាន់តែនាំមុខគេនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែនាំមុខទាំងបច្ចេកវិទ្យាម៉ាស៊ីនព្រីនប្រភេទ inkjet ផងដែរ។ ថ្ងៃនេះមានដាក់បង្ហាញផលិតផលម៉ាក L-Series ចំនួន ៦ ម៉ូដែល ខ្លះជាម៉ូដែលថ្មីសុទ្ធសាធ និងខ្លះទៀតគឺជាកំណែប្រែពីម៉ូដែលចាស់ឲ្យកាន់តែមានគុណសម្បត្តិប្រសើរឡើង។ បច្ចុប្បន្ននៅលើទីផ្សារមានម៉ាស៊ីនព្រីនម៉ាក L-Series មានចំនួន ១៦ ម៉ូដែលហើយ ដើម្បីឆ្លើយតបទៅនឹងគ្រប់តម្រូវការរបស់អតិថិជន។ ក្នុងនោះរួមមាន ម៉ាស៊ីនព្រីនដែលមានមុខងារព្រីនតែមួយមុខ ម៉ាស៊ីនព្រីនដែលមានមុខងារច្រើន ម៉ាស៊ីនព្រីនរូបថត និងម៉ាស៊ីនព្រីនសខ្មៅ សម្រាប់ឲ្យអតិថិជនជ្រើសរើស»។

ម៉ូដែលថ្មីទាំង៦ ដែលទើបដាក់បង្ហាញនេះ គឺជាម៉ាស៊ីនព្រីនដែលមានមុខងារច្រើន រចនាឡើងជាពិសេសសម្រាប់ស្ថាប័នរដ្ឋាភិបាល និងសហគ្រាសតូចធំទាំងអស់ មិនថាជាក្រុមហ៊ុនទើបតែបើកថ្មី សហគ្រាសធុនតូច និងមធ្យម ឬក៏ស្ថាប័នធុរកិច្ចខ្នាតធំនោះទេ។ ម៉ូដែល L360, L380, L385 និង L485 គឺជាកំណែប្រែថ្មីពីម៉ូដែលចាស់ដែលមានល្បឿនព្រីនលឿនជាងមុនដល់ទៅ ៣០ ភាគរយ។ ចំណែក L605 និង L1455 គឺជាម៉ូដែលថ្មីសុទ្ធសាធ។ ម៉ូដែលទាំងអស់នេះមានការធានារយៈពេលពីរឆ្នាំ ទាំងគ្រឿងបន្លាស់ និងសេវាកម្ម ឬអាស្រ័យលើស្ថានភាពម៉ាស៊ីនព្រីន។ ការផ្តល់ជូននេះ មានភាពល្អប្រសើរជាងដៃគូប្រកួតប្រជែងជាច្រើន។ បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន Epson ប៉ុណ្ណោះ ដែលផ្តល់ការធានាលើម៉ាស៊ីនព្រីនគ្រប់ផ្នែកទាំងអស់ រួមទាំង Print Heads និង Waste Ink Pads ។

លោក Yunyong បានបន្តថា៖ «ម៉ាស៊ីនព្រីន L1455 មានគុណភាពខ្ពស់ព្រោះវាជាម៉ាស៊ីនព្រីនប្រភេទ ink-tank ដំបូងបំផុតរបស់ពិភពលោកដែលអាចព្រីនក្រដាសទំហំ A3 បាន។ ម៉ាស៊ីននេះ បំពាក់ដោយ Print Head ជាមួយប្រព័ន្ធ Precision Core ដែលអាចព្រីនក្រដាសខ្នាតធំ ក្នុងល្បឿនលឿន។ ជាងនេះទៅទៀត មុខងាររបស់វាស័ក្តិសមបំផុតសម្រាប់ស្ថាប័នធុរកិច្ចនានា។ ជាក់ស្តែង វាអាចព្រីនបានទាំងសងខាងដោយស្វ័យប្រវត្តិ។ មិនតែប៉ុណ្ណោះ វាអាចបញ្ជាបានតាមរយៈប្រព័ន្ធអ៊ីនធើណិតឥតខ្សែ Wi-Fi និង Wi-Fi Direct ។ អ្នកប្រើប្រាស់អាចភ្ជាប់ L1455 ជាមួយឧបករណ៍ ៤ ផ្សេងៗទៀតក្នុងពេលតែមួយ។ កាន់តែពិសេសទៀតនោះ L1455 ប្រើទឹកថ្នាំ pigment ដែលស័ក្តិសមបំផុតសម្រាប់ការព្រីនដែលមានគុណភាពខ្ពស់»។

ថ្ងៃនេះ ក្រុមហ៊ុន Epson ក៏បានដាក់បង្ហាញម៉ាស៊ីនស្គែនប្រភេទ enterprise-level ថ្មីចំនួន៤ផងដែរ។ DS-360W ជាម៉ាស៊ីនស្គែនចល័ត និងដំណើរការដោយប្រព័ន្ធ Wi-Fi ។ ចំណែក DS-530 និង DS-570W ក្នុងមួយថ្ងៃអាចស្គែនបានរហូតដល់ ៤០០០ សន្លឹកក្រដាស A4 ។ លើសពីនេះទៅទៀត ម៉ាស៊ីនទាំងនេះអាចវាស់ប្រវែងឯកសារដើមបានទៀតផង ដើម្បីបង្ការបញ្ហាទំព័រជាន់គ្នា។ Flatbed Dock គឺជាជម្រើសសម្រាប់អ្នកប្រើប្រាស់ដែលចង់ស្គែនបានច្បាស់ម៉ដ្ឋល្អ។ DS-1630 ជាម៉ូដែលថ្មីដែលអាចស្គែន និងផ្ញើឯកសារទៅកាន់អ្នកប្រើច្រើននាក់តាមបណ្តាញក្នុងពេលតែមួយ។ ម៉ាស៊ីនស្គែនថ្មីទាំងបួននេះ គឺជាកំណែប្រែថ្មី។ តាមរយៈកំណែប្រែថ្មីនេះ ធ្វើឲ្យម៉ាស៊ីនស្គែនទាំងនេះមានសមត្ថភាពកាន់តែល្អប្រសើរ មានមុខងារច្រើន និងស្គែនបានលឿនជាងមុន។ ជាការពិតណាស់ ល្បឿនស្គែន គឺលឿនជាងមុនរហូតដល់ ៣៥ ភាគរយឯនោះ។

លោក Yunyong បានថ្លែងទៀតថា៖ «តាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងមានស្ថិរភាព

ក្រុមហ៊ុន Epson បានផ្គត់ផ្គង់ម៉ាស៊ីនស្គែនជាច្រើននៅលើផ្សារក្នុងតម្លៃសមរម្យ។ ម៉ាស៊ីនស្គែនរបស់ក្រុមហ៊ុន Epson សុទ្ធតែមានការប្រកួតប្រជែង ដោយមានអតិថិជនមកពីស្ថាប័នរាជរដ្ឋាភិបាល សហគ្រាសខ្នាតធំ ធនាគារ មន្ទីរពេទ្យ ក្រុមហ៊ុនធានារ៉ាប់រង សាលារៀន និងអ្នកផ្គត់ផ្គង់សេវាកម្ម ស្គែន។»

លោកបន្ថែមថា៖ «បច្ចុប្បន្ន កម្ពុជាគឺជាទីផ្សារដ៏ធំមួយរបស់ក្រុមហ៊ុន Epson ។ នេះដោយសារតែសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនផងដែរ។ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា បានកើនឡើងជាងប្រាំពីរភាគរយជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១១ មក ដែលសម្រេចបាននូវអត្រាកំណើនខ្ពស់បំផុតទីពីរ នៅក្នុងតំបន់។ វិនិយោគិនបរទេសនាំគ្នាសម្រុកមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ធ្វើឲ្យវិស័យធុរកិច្ចថ្មីៗជាច្រើនបានរីកដុះដាលដូចផ្សិតនៅក្នុងទីក្រុង។ ជាលទ្ធផល ការវិនិយោគ

វិស័យព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជាបានកើនឡើង ដែលផ្តល់ឱកាសឲ្យក្រុមហ៊ុន Epson បានពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនកាន់តែធំជាងមុន»។ 

លោក Yunyong បានសន្និដ្ឋានដូច្នេះទៀតថា៖ «ក្រុមហ៊ុន Epson គ្រោងនឹងបន្តនាំមកនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត មកកាន់ប្រទេស កម្ពុជា ដើម្បីជ្រៀតចូលកាន់តែជ្រៅមកក្នុងទីផ្សារនេះ។ ការដាក់លក់ផលិតផលកាន់តែច្រើន មានន័យថា អតិថិជនក៏នឹងមានជម្រើសកាន់តែច្រើនដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Epson នឹងពង្រឹងម៉ាកយីហោ ព្រមទាំងជំរុញនិរន្តរភាពរបស់ខ្លួន តាមរយៈការធ្វើយុទ្ធនាការទំនាក់ទំនងទីផ្សារការធានា និង សេវាកម្មបន្ទាប់ពីការលក់យ៉ាងល្អឥតខ្ចោះ។ យើងមានដៃគូឆ្នើមៗជាច្រើននៅកម្ពុជាដូចជា៖ ក្រុមហ៊ុន ឌីស្ទីបៃត៍ (Distybyte) មជ្ឈមណ្ឌលកុំព្យូទ័រ PTC និង ឆាយហុក កុំព្យូទ័រ។ ដូច្នេះអតិថិជនអាចអស់កង្វល់ ចំពោះការធានាលើគុណភាពផលិតផលរបស់យើង។ វាគឺជាការចំណាយប្រកបដោយប្រសិទ្ធភាព ក្នុងការវិនិយោគ ជាមួយផលិតផលរបស់ក្រុមហ៊ុន Epson » ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]