រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ មក​រា ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា មាន​សតិ​មិនល្អ​បាន​ឡើង​លើ​ ដើម​អំពិល​ប៉ុនប៉ង​ចង​.​ក​សម្លាប់​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ជួយ​អន្តរាគមន៍​ទាន់​ពេល ទើប​រួច​ផុត​ពី​សេចក្តីស្លាប់ ។

សាក្សី​ដែល​ឃើញ​ ហេតុការណ៍​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ មាន​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ តែ​មិន​ស្គាល់ឈ្មោះ​គ្រាន់តែ​ដឹង​ថា នាង​មាន​សម្បុរ​ខ្មៅ​ស្រអែម សក់​វែង ស្លៀកខោ​បារាំង​ខ្លី​ផ្កា​ពណ៌​.​ស ពាក់អាវ​ត្រេ​អ៊ី​ដៃ​វែង បាន​ដើរមក​កន្លែង​កើតហេតុ​ខាងលើ ហើយ​ដើរ​ចុះឡើង​ៗ​ ពីរ​បី​ត្រឡប់ រួច​រត់ឡើង​ដើម​អំពិល​មួយ​ដើម ទល់មុខ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ រួច​បាន​យក​ខ្សែ​ចង​.​ក ខ្លួនឯង ។

ប៉ុន្តែ​ភ្លាម​ៗ​នោះ កម្លាំង​ប្រជា​ការពារ​ ខណ្ឌដូនពេញ​ឃើញ​ទាន់ ក៏​ឡើង​ដើម​អំពិល​ជួយ​អន្តរាគមន៍​សង្គ្រោះ​ទាន់ និង​លើក​ជន​រង​គ្រោះ​ ពីលើ​ដើមឈើ​មក​ដល់​ដី រួច​បញ្ជូន​ទៅ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ ខណ្ឌដូនពេញ​សង្គ្រោះ​ជីវិត ខណៈ​ដែល​ស្ត្រី​រូប​នេះ​សន្លប់ ។

ប្រធាន​ក្រុម​ប្រជា​ការពារ​ដែល​នៅ​គោលដៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា នេះ ស្ត្រី​ដែល​ប៉ុនប៉ង​ចង​.​ក​សម្លាប់​ខ្លួន​នេះ មិន​ស្លាប់​នោះ​ទេ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ថៃ នរៈពិទូ ត្រូវឃុំខ្លួនពាក់ព័ន្ធ នឹងគ្រឿងញៀន ចំណែកប្រពន្ធបញ្ជូន ទៅកាន់មណ្ឌលកែប្រែ និងបន្សាប

ភ្នំពេញៈ សាលាដំបូងខេត្តបាត់ដំបង បានទម្លាយថា ករណីអតីតារាសម្តែង ថៃ នរៈពិទូ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានតុលាការសម្រេចចេញ ដីការឲ្យឃុំខ្លួនតារាសម្តែងរូបនេះហើយ ។ ប៉ុន្តែភរិយារបស់លោក និងនារីម្នាក់ ផ្សេងទៀតមិនត្រូវបានឃុំខ្លួនទេ ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ។

អតីតតារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីតារារូប នេះនិងបក្សពួកជាច្រើននាក់ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួន ព្រោះតែមានការពាក់ព័ន្ធនឹង ករណី ជួញដូរថ្នាំញៀន ។ ក្រៅពីលោក ក៏មានភរិយា និងបក្ខពួកមួយចំនួនទៀតផងដែរ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។

ប្រភពពីមន្ត្រីសាលាដំបូងខេត្តបាត់ដំបងបានលើកឡើងថា អតីតតារាសម្តែង និងបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានមន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងបើកស្រាវជ្រាវសើបអង្កេតបន្ត មុនពេលបើកសវនាការកាត់ក្តីនៅថ្ងៃក្រោយ ។ ចំណែកភរិយារបស់តារា សម្តែងថៃរនៈ ពិទូ គឺអ្នកនាងអោក រតនះប៉ុណ្ណិកា ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានសម្រេចឲ្យធ្វើការបញ្ជូន ទៅមណ្ឌលកែប្រែ ព្រោះតែអ្នកទាំងពីរត្រឹមពាក់ព័ន្ធ លើករណី ប្រើប្រាស់គ្រឿងញៀន។ ទោះជាយ៉ាងណា ករណីចោទប្រកាន់លើអតីតតារាសម្តែង ថៃនរៈ ពិទូ និងបក្ខពួកនៅ មិនទាន់កំណត់ថ្ងៃបើកសាវនាការជំនុំជម្រះនៅថ្ងៃណានៅឡើយ ។

សូមរំលឹកថា អតីតតារាសម្តែងថៃ នរៈពិទូ និងបក្ខពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោដឺសោនហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា ពួកគេបានផ្តប្រើប្រាស់រក្សាទុកនិងជួញដូរសារធាតុញៀន ។

វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ ទម្ងន់០,៨៨ក្រាម, ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀន អ៊ិចស្តាស៊ីចំនួន២, ថ្នាំអំពូលDiazepam ចំនួន២អំពូល ,ថ្នាំគ្រាប់ ZEPAMចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]