(ភ្នំពេញ)៖ កវីនិពន្ធមានឈ្មោះល្បីរាប់ឆ្នាំ ទទួលបានពានរង្វាន់ទាំងក្នុង និងក្រៅប្រទេសជាច្រើន ព្រមទាំងជាតារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស លោក សួន ពិសិដ្ឋ កាលពីពេលថ្មីៗនេះ ស្រាប់តែមានជនអនាមិក សម្រុកចូលផ្ទះរបស់លោក ដោយបានធ្វើការកកូរកកាយ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ ហាក់បីដូចជាមនុស្សម្នាក់នោះ មានគំនុំគំគួនរូបលោក តាំងពីពេលណាទេ ខណៈដែលវត្ថុមានតម្លៃ ឬមាសប្រាក់ មិនត្រូវបានជនមិនស្គាល់មុខនោះយកទៅឡើយ។
យោងតាមការឲ្យដឹង ពីសំណាក់អ្នកនាង អេណា ដែលត្រូវជាប្រពន្ធ របស់កវីនិពន្ធលោក សួន ពិសិដ្ឋ បានបង្ហាញរូបភាពដ៏ភ្ញាក់ផ្អើល គឺ អ្នកនាងត្រូវបានគេចូលទៅបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ខ្ទេចខ្ទីគ្មានសល់ ប៉ុន្តែពុំបានយកអ្វីចេញទេ ពោលគឺហាក់មានចេតនាចង់សងសឹក ព្រោះទង្វើនេះ ខុសពីចោរចូលគាស់ផ្ទះ ដោយមិនបានបាត់បង់ទ្រព្យសម្បត្តិ មានតម្លៃអ្វីទេ។
ភរិយាលោក សួន ពិសិដ្ឋ បាននិយាយថា «ក្នុងលោកនេះ ខ្ញុំជឿជាក់ថា ទេវតាដើរដី ទោះបីជាពួកអ្នកឯង ខំបំភ្លៃការពិតយ៉ាងណា តែការពិត គេស្គាល់ខ្ញុំច្បាស់ហើយ គេក៏ស្គាល់ក្រុមគ្រួសារអ្នកឯងច្បាស់ដូចគ្នា ! សាហាវជាងសត្វតរិច្ឆានទៅទៀត ដែលធ្វើទង្វើបែបនេះ ទៅរួចជាមួយសាច់បង្កើតខ្លួនឯងទៅរួច ។ ប៉ិនណាស់ ហើយនៅមានមុខ ប្រកែកយកត្រូវ មិនមែនទទួលស្គាល់កំហុស មិនចេះខុស ហើយថែមទាំង ចោទបកមកវិញ ទាំងមុខក្រាស់ខុសការពិត ។ ណាស់ហើយ! ខ្ញុំសុំអហោសិកម្មគ្រប់យ៉ាង ហើយសុំឲ្យជាតិនេះ ទេវតា បង្ហាញគ្រប់យ៉ាង ទាន់ហន់ចំពោះបុគ្គលខ្លះ ដែលបំពានចំពោះខ្ញុំ ដោយចេតនា ជាពិសេសចំពោះគ្រួសារតិរច្ឆានមួយនេះ។ ដល់ក យ៉ាងច្រើនម្នាក់មួយគ្រាប់ងាប់ម្ខាងម្នាក់!»។
តាមរយៈការបង្ហាញឲ្យដឹងបែបនេះ គេអាចសន្និដ្ឋានបានថា ជនអនាមិក ដែលបានចូលទៅបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះរបស់លោក សួន ពិសិដ្ឋ អាចជាសាច់ញាតរបស់ខ្លួន ពោលគឺមិនមែនអ្នកចំងាយមកពីណាទេ ព្រោះអ្នកនៅក្បែរខ្លួន អាចធ្លាប់ចូលក្នុងផ្ទះនេះ ហើយដឹងពីអ្វីៗយ៉ាងច្បាស់។ យ៉ាងណាមិញ អ្នកនាង អេណា បាននិយាយបញ្ឆិតបញ្ឆៀង មិននិយាយចំមុខអ្នកណាឡើយ ខណៈមើលទៅរូបភាពក្នុងផ្ទះ ហាក់ដូចជាមនុស្សមានគំនុំនឹងគ្នា រាប់ឆ្នាំមកហើយ ។
សូមបញ្ជាក់ថា លោក សួន ពិសិដ្ឋ មិនត្រឹមតែជាតារាចម្រៀង និងអ្នកនិពន្ធទេ លោកក៏ធ្លាប់ប្រឡូកក្នុងវិស័យសម្ដែង ជាពិសេសលេចធ្លោខ្លាំង នៅពេលលោកស្ថិតនៅក្នុងផលិតកម្ម រ៉ុក ប៉ុន្តែក្រោយពេលលោក ចូលមកក្នុងផលិតកម្ម ហង្សមាស បទចម្រៀងលោកហាក់នៅស្ទើរ មិនទាន់ត្រូវចិត្តអ្នកស្ដាប់នៅឡើយទេ ទើបលោកហាក់មិនទាន់ទទួលបាន ភាពជោគជ័យក្នុងផលិតកម្ម ហង្សមាស។
ជាទូទៅ លោក សួន ពិសិដ្ឋ មិនសូវបើកចំហរជីវិតឯកជន របស់លោកប៉ុន្មានទេ បើទោះបីជាគេដឹងថា លោកមានភរិយា និងកូនទៅហើយក៏ដោយ ប៉ុន្តែគេបានស្គាល់យ៉ាងច្បាស់ថា ភរិយាលោក គឺអ្នកនាង អេណា ដែលជារឿយៗ អ្នកនាងតែងតែតាមលោក សួន ពិសិដ្ឋ គ្រប់ពេលវេលា នៅពេលមានកម្មវិធីប្រគំតន្ត្រីធំៗ លំដាប់ប្រទេស ត្រូវបានអញ្ជើញឲ្យចូលរួម៕
ប្រភព៖ Khmertalking
ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ដេវីត បោះពាក្យសម្តីជំនួស ពេលឃើញគេថាដៀលចរិត របស់Adda
តារាចម្រៀងដ៏ល្បី លោក ងួន ចាន់ដេវីត កំពុងតែធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍លើលោកខ្លាំង ក្នុងមួយរយៈពេលចុងក្រោយនេះ។ ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញនេះដែរ គេក៏សម្គាល់ឃើញថា រូបលោក ក៏ចូលចិត្តចាប់អារម្មណ៍ និងជួយឆ្លើយតបត ជំនួសតារាផ្សេងទៀត ដែលត្រូវគេវាយប្រហារផងដែរ។
កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅ មានគណនីហ្វេសប៊ុកមួយ បានប្រើពាក្យពេចន៍មិនគប្បី ទៅលើតារាចម្រៀងAdda ដែលរូបគេ ហាក់ដូចជាខឹងយ៉ាងខ្លាំង ទៅលើទង្វើរបស់នាង ដែលមិនព្រមថតរូបជាមួយនឹងគេ។
ក្នុងសារនោះ មានអត្ថន័យថា "ថ្ងៃនេះខ្ញុំមានរឿងចង់និយាយពីក្នុងចិត្ត ថ្ងៃមុនខ្ញុំ បានទៅមើលកញ្ញា Adda ហៅថាស្រីរឹក ជាការConcert ហើយពេលនោះ ខ្ញុំក៏បានថោកទាបទៅសុំគេថត តែចុងក្រោយគេក៏ធ្វើចរិតដាក់អ្នកគាំទ្ររបស់គេ ខ្ញុំចង់ប្រាប់ថាអ្នកឯង និងក៏រឹកម្ល៉េះរាល់ថ្ងៃនិងស៊ីស្អី ហើយក៏សម្បើមម្ល៉េះ ហើយចង់ប្រាប់ថា នាងទើបតែលេចក្បាលមកតាសអ៊ី មិចក៏រឹកមេស កុំធ្វើចរិតចឹងទៀតណាប្រយ័ត្នអស់អ្នកជេរ ហើយកុំភ្លេចថានាងទើបលេចក្បាលមកទេណា ស្អប់ណាស់មនុស្សដូចនាង សមណាស់ពេលទៅមើបានគប់ដុំថ្មតាស យាប់ណាស់អាមនុស្សភ្លេចធាតុដើម ហើយទៅរៀនធ្វើតារាម្ដងទៀតទៅ"។
ក្រោយពីសារមួយនេះ ល្បីពេញបណ្តាញសង្គម រួចមក ក៏លោក ដេវីត បានធ្វើការសរសេរសារខ្លីមួយ ដែលចង់ឆ្លើយតបជំនួស Adda ថាពេលខ្លះ តារាក៏មានអារម្មណ៍ហត់នឿយ និង ចង់សម្រាកផងដែរ។
លោក ដេវីត បានសរសេរថា "ធ្វើជាអ្នកចម្រៀងទាល់តែយល់ព្រមគ្រប់យ៉ាងតាមអ្នកគាំទ្រដូចយើងមែន ? គេក៏ត្រូវការពេលវេលាដែលកំពុងហត់ ហើយមិនឲ្យគេដកឃ្លាទេឬ មិចចង់ឲ្យស្ទះខ្យល់ងាប់មែន ? ហើយអាតែស្ករក៏ចឹងទៀតអត់គិតសោះ"៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]