ខេត្តតាកែវ ៖ វា​គឺជា​ហួសចិត្ត និង​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ ដែល​បុរស​ជា​ឪពុកក្មេក​បាន​ចោទប្រកាន់​ថា កូនប្រសា​ប្រុស​ថា បាន​លួច​សហាយស្មន់​ជាមួយ​ម្តាយក្មេក រហូត​ដល់​ថ្នាក់​កាន់​ដាវ​ ចូល​ទៅ​កាប់​កូនប្រសា​ប្រុស​ រហូត​ដល់​ក្នុង​បន្ទប់​ទៀត ។

ហេតុការណ៍​ឪពុកក្មេក​ ចូល​ទៅ​កាប់​កូន​ប្រសា​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រឹ​ស​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។

លោក ម៉ី វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ​ជា​ឪពុកក្មេក​ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ឈ្មោះ យ៉ាង យ៉ា​ន់ អាយុ​៥៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សែ​ម ស្រី អាយុ​៥៣​ឆ្នាំ ចំណែក​កូនប្រសារ​រង​គ្រោះ​ឈ្មោះ ឃ្លាំង នឿ​ន អាយុ​២១​ឆ្នាំ ។

លោក​អធិការរង​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពង់​តែ​ដេក​ជាមួយ​ប្រពន្ធ​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ ហើយ​ម្តាយក្មេក​ក៏​ដេក​នៅ​ទីនោះ​ដែរ ស្រាប់តែ​ពេល​នោៈ​ជនសង្ស័យ​ជា​ឪ​ពុ​ក្មេក​ បាន​កាន់​ដាវ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ ហើយ​កាប់​កូនប្រសារ​បណ្ដាល​ឲ្យ​រង​របួស​៤​កន្លែង ក្បាល ក ស្មា និង​ដាច់​ម្រាមដៃ​ស្តាំ​អស់​២ ដោយ​ឪពុក​ក្មេង​បាន​ចោទ​កូនប្រសា​រថា បាន​សហាយស្មន់​ជាមួយ​ម្តាយក្មេក​ ដែល​ជា​ប្រពន្ធ​របស់​ខ្លួន ។

លោក ម៉ី វ​ណ្ណា ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ដោយសារ​តែ​ការ​ប្រចណ្ឌ​រយៈពេល​២​ខែ​ហើយ តែ​ជនសង្ស័យ​នៅ​តែ​ចេញចូល​ទៅ​មក​ដដែល ។ ហើយ​អ្វី​ដែល​ហួសចិត្ត​ដែរ​នោះ គឺ​ក្រោយ​ពី​លែងលះ​គ្នា​ជាមួយ​ប្តី​រួច ម្តាយក្មេក​បាន​យក​ពូក​ពីលើ​ផ្ទះ​ចុះ​ មក​ដេក​នៅ​ក្នុង​បន្ទប់​កូន​ដែរ ដោយ​កូនស្រី និង​កូនប្រសារ​ដេក​ពូក​មួយ ចំណែក​ម្តាយ​ដេក​ពូក​មួយ​ក្បែ​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ​រិ​ត​តែ​មានកា​សង្ស័យ ទើប​កាន់​ដាវ​មក​កាប់​កូនប្រសារ​ បណ្ដាល​ឲ្យ​រង​របួស​បែប​នេះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ យ៉ាង យ៉ា​ន់ បាន​សារភាព​ថា គាត់​ពិតជា​បាន​យក​ដាវ​ទៅ​កាប់​ កូនប្រសា​បណ្ដាល​ឲ្យ​ រង​របួស​ពិត​ប្រក​ដ​មែន ដោយសារ​វា​ហ៊ាន​លូក​ថ្លើម​គាត់​ដោយ​ លួច​សហាយស្មន់ ជាមួយម្តាយក្មេក​ជា​ប្រពន្ធ​គាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​កូនប្រសា​ត្រូវ​បាន​ ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ប​ង្អៃ​ក​ខេត្ត ចំណែក​ជនសង្ស័យ​ជា​ឪពុកក្មេក​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ខេត្ត​ចាប់ខ្លួន​កសាង​សំ​ណុ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ដល់ក! គ្រាន់តែថ្ងៃខួបកំណើតសោះ ម្ចាស់បទ​​«ទាល់​​តែ​​​យូរ​​​ទើប​​​ស៊ី​​អូន​​បាន»​ ​បាន​​កាដូ ២២​ម៉ឺន​ដុល្លារ​​​​ពី​អ្នក​ពិសេស!

(ភ្នំពេញ)៖ ពិតជារឿងមួយនឹកស្មានមិនដល់ សម្រាប់តារាចម្រៀងជើងថ្មី និងជាម្ចាស់បទ «ទាល់តែយូរទើបស៊ីអូន​បាន» កញ្ញា ច័ន្ទ ម៉ាលីស បានទទួល​កាដូរ យ៉ាងគាប់ចិត្តក្នុង​ថ្ងៃខួបកំណើត​របស់នាង គឺគ្រឿងពេជ្រមួយឈុត មានតម្លៃប្រមាណ​ជាង២ម៉ឺនដុល្លារ និងការប្រគល់ជូននូវ​ហាងអាហារ ស្ថិតនៅក្នុងខេត្តព្រៃវែង ដែលមានតម្លៃជាង២០​ម៉ឺនដុល្លារ ឲ្យនាងក្លាយជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងផ្ទាល់ ខណៈការងារសិល្បៈរបស់នាង ក៏កំពុងមានសន្ទុះ គួរឲ្យកត់សម្គាល់។

ការប្រគល់ជូនកាដូ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺត្រូវបានប្រកាសឡើង ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ២២ឆ្នាំ របស់តារាចម្រៀង ច័ន្ទ ម៉ាលីស ដែលមហាជនស្គាល់នាងច្បាស់ តាមរយៈការបកស្រាយ​បទចម្រៀង មានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ធ្វើឲ្យទស្សនិកជនប្រតិកម្មយ៉ាងខ្លាំង ចំពោះអត្ថន័យ​បទចម្រៀង រហូតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសបិទមិនឲ្យចាក់ផ្សាយ​ បទចម្រៀងនេះ។

តារាចម្រៀងធ្មេញជំពើស កញ្ញា ច័ន្ទ ម៉ាលីស បានថ្លែងក្នុងទឹកមុខញញឹមញញែមថា បន្ទាប់ពីបទចម្រៀងរបស់នាង ត្រូវបានទទួលប្រតិកម្ម ពីមហាជន រហូតដល់ថ្នាក់ក្រសួងប្រកាសបិទ មិនឲ្យចាក់ផ្សាយមក បានធ្វើឲ្យរូបនាង​ត្រូវ​បាន​គេស្គាល់ច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាប់ជូននាងបានហក់ចូល​ ក្នុង​ផលិតកម្ម BN បន្ថែមទៀត ធ្វើឲ្យនាងមានទ្រនំ​ត្រឹមត្រូវ​​ក្នុងការចេញបទចម្រៀង Original Song វាយលុកក្នុងទីផ្សារ ពង្រឹងប្រជាប្រិយភាពខ្លាំងឡើង​​បន្ថែមទៀត។ ជាការពិតទោះបីបទចម្រៀង របស់នាង «ទាល់តែយូរទើបស៊ីអូនបាន» ត្រូវបានគេប្រ​តិកម្ម ប៉ុន្តែ​នាងក៏អរគុណ ចំពោះបទនេះ ដែលធ្វើឲ្យគេស្គាល់នាង រហូតមានមហាជន​ខ្លះ តែងតែសំណូមពរឲ្យនាងច្រៀងបទនេះ ពេលចូលរួមក្នុងកម្មវិធីតូចធំផ្សេងៗ។

ងាកមកចាប់អារម្មណ៍ ក្នុងពិធីខួបកំណើតឯណេះវិញ តារាចម្រៀង កញ្ញា ច័ន្ទ ម៉ាលីស បានឲ្យដឹងថា នាងពិតជាសប្បាយរីករាយរកអ្វី ប្រៀបផ្ទឹមពុំបាន ដែលទទួលបានការលើកទឹកចិត្ត រហូតផ្ដល់ជូនជាកាដូរ មានតម្លៃជាទឹកប្រាក់​ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដែលជាកាដូរលើកដំបូងក្នុងជីវិតរបស់នាង។ ក្នុងចំណោមកាដូរ​​ដែលនាងទទួលបាននោះ គឺមានខ្សែក ខ្សែដៃ ក្រវិល និងចញ្ចៀនពេជ្រ សរុបមានតម្លៃ១៧៥០០ដុល្លារអាមេរិក និងការប្រគល់ហាងអាហារ​មួយកន្លែង​ក្នុងខេត្តព្រៃវែង ឲ្យនាងគ្រប់គ្រងផ្ដាច់មុខ ​ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ឲ្យនាងក្លាយជាម្ចាស់កម្មសិទ្ធផ្ទាល់​តែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកពិសេសរបស់នាង ពុំមែនគូសង្សារ ឬបុរសជាគូកំណាន់ចិត្តអ្វីនោះទេ ពោលគឺជាឪពុកម្ដាយរបស់នាង​ផ្ទាល់តែម្ដង ដែលបានផ្ដល់ទំនុកចិត្ត​ដល់រូបនាង និងជូនកាដូរ​ដ៏ច្រើនមហិមានេះ ខណៈការផ្ដល់ជូននេះ គឺពុំបានឲ្យនាងដឹងជាមុននោះទេ។

យ៉ាងណាមិញ ទោះបីចូលដល់ក្នុងវ័យ២២ឆ្នាំទៅហើយក្ដី ពេលសួរដល់អនាគតគូស្រករ ត្រូវបានតារាចម្រៀងរូបនេះ បញ្ជាក់ថា នាងមិនទាន់គិតគូអ្វីទាំងអស់ ព្រោះសំខាន់​គឺការងារសិល្បៈ ដែលនាងពេញចិត្តតាំងពីយូរណាស់មកហើយ ទទួលបាននូវភាពជោគជ័យ និងការគាំទ្រឲ្យមានឈ្មោះល្បី ដូចបណ្ដាអ្នកសិល្បៈដទៃ​ជាមុនសិន ចំណែករឿងគូអនាគត នាងមិនទាន់គិតទាន់ចង់បាន នៅពេលនេះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]