ខេត្តក្រចេះ៖ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ម្នាក់ ខណៈ​ជន​នេះ​ស្រវឹងស្រា​បាន​បង្ក​ហិង្សា​ក្នុង​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ ដោយ​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ស្ទើរ​ដាច់​ដៃ​ម្ខាង និង​ជើង​ខាងស្តាំ​។ បុរស​ជា​ប្តី​ដែល​ត្រូវ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ឃាត់ខ្លួន​នេះ ឈ្មោះ ម៉េ​ង ពៅ អាយុ​៤៥​ឆ្នាំ រស់នៅ​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ និង​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ ឆាយ ចាន់​បុ អាយុ​៣៦​ឆ្នាំ ដែល​ជន​ដៃដល់​ជា​ប្តី និង​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ស្រវឹងស្រា​ដូច​គ្នា​ក៏​កើតជា​ទំនាស់​។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា កន្លង​មក​គ្រួសារ​មួយ​នេះ តែងតែ​កើត​ជម្លោះ​ក្នុង​គ្រួសារ​ជា​ញឹកញាប់​តែ​មិន​ធ្លាប់​បាន​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​បែប​នេះ​ទេ​។ លោក​ថា នៅ​ថ្ងៃ​កើតហេតុ​ទី​១៩ មក​រា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ និង​បុរស​ជា​ប្តី​បាន​ផឹកស្រា​នៅ​កន្លែង​ផ្សេង​គ្នា និង​ស្រវឹង​ជោគ​ខ្លួន ទើប​កើតជា​ទំនាស់​ពាក្យ​សម្តី​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​។

ក្រោយ​ការ​មាន​ជម្លោះ​ពាក្យ​សម្តី ជន​ដៃដល់​ជា​ប្តី បាន​យក​កាំបិត​ផ្គាក់​មក​កាប់​លើ​ស្ត្រី ជា​ប្រពន្ធ​ដាច់​កំភួនដៃ​ខាងស្តាំ និង​កំភួនជើង​ខាងស្តាំ​ដូច​គ្នា​។ ភ្លាម​ៗ​ក្រោយ​បង្កហេតុ នគរបាល​បាន​ចាប់ខ្លួន​ជន​ដៃដល់​ជា​ប្តី និង​នាំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​៕ 

ប្រភព៖ កោះសន្តិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ណែនាំ​មិន​ស្តាប់ ដឹកនាំ​កម្លាំង​ទៅ​វាយ​កម្ទេច​និង​ដុត​ចោល

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​បើក​​ប្រតិបត្តិការ​ក្តៅ​ ចុះ​ទៅ​វាយ​កម្ទេច និង​ដុត​បំផ្លាញ​ចោល​សម្ភារ​ដែល​អាជីវករ​ យក​ចិញ្ចើម​ផ្លូវ​លក់ដូរ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ មុខ​រោងចក្រ​ប៊ឺ​រី ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ ផ្ទាល់​ដោយ លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក សេង គន្ធ អភិបាលរង​ខណ្ឌ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់ ដោយ​មាន​បញ្ជា​ពីសា​លា​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាជីវករ​លក់ដូរ​ទាំង​យប់​ ទាំង​ថ្ងៃ​រហូត​ដល់​ម៉ោង​ ៨​យប់​ទើប​ឈប់​លក់ដូរ បន្ទាប់​ពី​អាជីវករ​ឈប់​លក់ដូរ ហើយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​រុះរើ​គ្រែ និង​រោង​របស់​អាជីវក​រ ទាំង​អស់នោះ​ចោល ។

លោក ហែម ដា​រិ​ទ្ធិ បានឱ្យ​ដឹង​ថា មុន​នឹង​លោក​ចាត់វិធានការ​បែប​នេះ កន្លង​មក​លោក​ធ្លាប់​បាន​ចុះ​អប់រំ ណែនាំ និង​ជូនដំណឹង​ប្រាប់​ដល់​ ក្រុម​អាជីវករ​អ្នក​លក់ដូរ​ទាំងអស់​ជា​ច្រើន​លើក​ជា​ច្រើន​សារ​មក​ហើយ កុំ​ឲ្យ​យក​ផ្លូវ​ប្រកប​មុខរបរ​ អា​ជី​កម្ម​បង្ក​ភាព​អនាធិបតេយ្យ រញ៉េរញ៉ៃ​តាម​ផ្លូវ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍ បាត់បង់​សោភ័ណ​ភាព និង​បង្ក​បញ្ហា​អនាម័យ​ជាដើម ។

លោក​ក៏​បាន​បញ្ជាក់​ថា បញ្ហា​រំលោភ​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​បែប​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម តែ​ក្រុម​អា​ជីករ​ទាំងអស់​ មិន​ព្រម​ស្តាប់​ការ​ហាមប្រាម​របស់​អាជ្ញាធរ​ឡើយ ថែម​ទាំង​នៅ​បន្ត​លក់​ យ៉ាង​គគ្រឹកគគ្រេង​ដដែល ហើយ​លោក​បាន​ទទួលបញ្ជា​ពីសា​លា​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​រុះរើ​វាយ​កម្ទេច​គ្រែ និង​រោង​ចោល ហើយ​ប្រមូល​យក​ទៅ​ដុត​ចោល​តែ​ម្តង ដើម្បី​កុំ​ឲ្យ​អាជីវករ​នៅ​តែ​បន្ត​លក់​ទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]