កូរ៉េខាងត្បូង៖ មង្គលការរបស់កំពូលតារាចម្រៀង K-pop Rain និងកំពូលតារាសម្ដែងស្រីនាង Kim Taehee បានធ្វើឲ្យកក្រើកសារព័ត៌មានកូរ៉េក្នុងថ្ងៃនេះ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ខ្មែរឡូតក៏បាននាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាឲ្យទៅទស្សនារូបភាពមួយចំនួន និងបានជ្រាបនូវព័ត៌មានខ្លះៗ រួចទៅហើយ ប៉ុន្ដែរូបភាពទាំងនោះប្រហែលជាមិនអាចធ្វើឲ្យប្រិយមិត្តស្កប់ចិត្តទេ។

បើចឹង! កុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពស្អាតៗ បន្ថែមទៀតពីមង្គលការរបស់ កំពូលIdol របស់ប្រិយមិត្ត ទាំងអស់គ្នា!!! 

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

2NE1 ប្រកាសថ្ងៃចេញបទចម្រៀង និងរូបភាពចុងក្រោយបង្អស់ មុនពេលរំសាយក្រុម...!

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រក្រុមចម្រៀង 2NE1 បានទទួលនូវព័ត៌មានក្ដុកក្ដួលមួយ រួចទៅហើយ ដោយសារក្រុមចម្រៀងនេះបានប្រកាសជាផ្លូវការអំពីការរំសាយក្រុម។

ការរំសាយក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ដោយសារក្រុមចម្រៀងនេះមានចំនួនអ្នកគាំទ្រ ច្រើនលើសលប់ទៅហើយ ប៉ុន្តែបែរជាត្រូវរំសាយទទេៗបែបនេះ។

យ៉ាងណាមិញ ផលិតកម្ម YG entertainment ក៏បានប្រកាសពីថ្ងៃចេញនូវបទចម្រៀងចុងក្រោយរបស់ពួកគេ នៅលើបណ្ដាញសង្គម Twitter ដែលបទចម្រៀងចុងក្រោយនេះមាន ចំណងជើងថា Goodbye ដែលបទនេះនឹងជាចំណងដៃចុងក្រោយសម្រាប់ 2NE1 និងអ្នកគាំទ្រក្រុមចម្រៀងនេះ។

ជាចុងក្រោយ បទចម្រៀងនេះក៏ជាឱកាសចុងក្រោយសម្រាប់ សមាជិក 2NE1 ទាំងអស់ ដើម្បីរំលឹកពីភាពជោគជ័យក្នុងវិស័យនេះ ដែលពួកគេបានធ្វើរួមគ្នាកន្លងមក។

គួរបញ្ជាក់ថា បទចម្រៀង Goodbye នេះនឹងចេញនៅយប់ថ្ងៃទី ២១ មករា ២០១៧ នេះ ម៉ោងប្រទេសកូរ៉េ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]