ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានអ្នកគាំទ្រជាច្រើន ស្រលាញ់និងចូលចិត្តនាង ដោយសារតែនាងមានអត្តចរិត ក្រមិចក្រមើម រួសរាយរាក់ទាក់ និងCute គួរឲ្យស្រលាញ់ផងដែរ។

ជាក់ស្តែង ក៏ដូចជាកាលពីថ្ងៃមិញនេះ នាងបានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយនាងបានច្រៀងលេងកំដរអារម្មណ៍ ខណៈនាងកំពុងបើកបរតាមដងផ្លូវ ជាមួយនឹងបទចម្រៀងមួយបទដែលកំពុងពេញនិយម ដែលមានចំណងជើងថា«ចម្រៀងច្រៀងជូនEx» ។ 

ដោយក្នុងផងដែរ យើងឃើញថាវីដេអូដែលនាងច្រៀងនេះ ពិតជាមានប្រជាប្រិយភាព និងភាពទាក់ទាញខ្លាំងមែនទែន ដោយវីដេអូនេះនាងទើបតែ បង្ហោះបានរយៈពេល៦ ម៉ោងតែប៉ុណ្ណោះ ប៉ុន្តែមានអ្នកចូលទស្សនាស្តាប់រហូតទៅដល់ ជាង១០មឺុនដងឯណោះ៕

ដូចនេះ បើចង់ដឹងថា ចម្រៀងរបស់នាងមានភាពក្រមិចក្រមើមប៉ុណ្ណា ទស្សនាទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុន មានរឿងមួយបានកើតឡើងចំពោះ អ្នកនាង សុខ សោម៉ាវត្តី ដោយមានអ្នកចង់គំរាមបង្ហោះតាមហ្វេសប៊ុក។ ហេតុនេះទើបធ្វើឱ្យនាងអត់ទ្រាំមិនបាន ទើបបញ្ចេញសារកំហឹង ទាំងយប់នៅលើហ្វេសប៊ុកខ្លួនថា៖

«មានរឿងនិទានពិតមួយចង់និយាយទាំងយប់ តែខ្ជិលនិយាយច្រើន គ្រាន់តែដឹងថាចាប់ផ្ដើមស្អប់មនុស្សស្រវឹងខ្លាំងទៅៗហើយ ស្រវឹងភ្លើ ស្រវឹងមិនដឹងខ្យល់អី និយាយទៅមនុស្សស្រវឹងគឺឆ្កួត ហើយក៏មកបង្កបញ្ហាឲ្យអ្នកដ៍ទៃ... ហើយសុំនិយាយតែមួយម៉ាត់ទេ កុំនិយាយថាខ្ញុំជាតារា ជាមនុស្សរបស់សង្គមរបស់ទស្សនិកជនចង់ឈ្លោះជាមួយខ្ញុំ ហាមាត់ឡើងចង់បង្ហោះតាម social network ឲ្យខ្មាស់គេឥឡូវហើយ អីចង់ល្បីខ្លួនឯងមែន ប្រាប់ទៅចុះថាខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនមែនប្រភេទមនុស្សគេចវេសពីបញ្ហា ហើយបើមិនខុសអ៊ីចឹងផង ទទួលដៃ១០ ជាមួយអ្នកស្រវឹងបំផ្លាញសង្គមដូចជាអ្នកឯង ...»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី