រាជធានី​ភ្នំពេញ ​៖​ ពស់ថ្លាន់​​ញី-ឈ្មោល​​៤​ក្បាល ​ត្រូវ​​ប្រជាពលរដ្ឋ​ចាប់​បានជា​​បន្តបន្ទាប់ ​ពេល​​កំពុង​​លូន​ចេញ​មក​រកស៊ី​មាន់​ទា នៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ហើយ​បាន​យកទៅ​ប្រគល់​​ឱ្យ​ ខាង​​មន្ត្រី​អភិរក្ស​សត្វព្រៃ​ ​​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា ​២០១៧ ។

ពស់ថ្លាន់​ទាំង​៤​ក្បាលមាន​​ញី​២ និង​ឈ្មូ​ល​២ក្បាល គេ​ពុំ​ដឹង​ថា ពស់​នីមួយ​ៗ​មាន​ទម្ងន់​ប៉ុន្មាន​ឡើយ ដោយ​មន្ត្រី​អភិរក្ស​ពុំ​បាន​ថ្លឹង​ឡើយ​ ។​ តែតាម​ការ​ប៉ាន់ស្មាន ពស់​ទាំង​៤​ក្បាលមាន​​ទម្ងន់សរុប​​ប្រមាណ​ជាង​៤០​គីឡូក្រាម ។

​​ឈ្មោះសុខ នាង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ជា​អ្នក​លក់ដូរ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បានឱ្យដឹង​ថា ពស់​ទាំង​៤​ក្បាលនេះ ត្រូវ​​​គាត់​ចាប់​បានជា​បន្តបន្ទាប់​ ខណៈ​ពេល​​ដែល​ពស់​ទាំងនោះ​ បាន​លូន​មក​រកស៊ី​មាន់​-ទា​ ដែល​គាត់​ចិញ្ចឹម​នៅ​​ក្រោយ​ផ្ទះ​ ។

តាម​​ម្ចាស់​ពស់​បានឱ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​១៧ ​មករា គាត់​បានឮ​មាន់​ទា​ផ្អើល ​ក៏​បាន​ចេញ​មក​មើលឃើញ​ពស់-​ញី ឈ្មូ​ល​ចំនួន២​ក្បាល ​ក៏​បាន​ចាប់​ក្រុង​​ទុក ។​ លុះ​នៅ​យប់​ថ្ងៃ​ទី​១៨ ​មករា ស្រាប់តែ​ឃើញ​ពស់​២​ក្បាល​ទៀត​ចេញ​មក​ប្រុង​រកស៊ី​មាន់​ទា​ទៀត ​ក៏​ចាប់​បាន​២​ក្បាលទៀត រួច​បាន​រាយ​ការ​ប្រាប់​ប្រធាន​ភូមិ ទាក់ទង​ហៅ​អភិរក្ស មក​យក​ទៅ​ចិញ្ចឹម​នៅ​ភ្នំ​តា​ម៉ៅ​។

តាម​ព័ត៌មាន​ឱ្យដឹង​ទៀត​ថា កន្លង​មក​​មាន​មាន់​ទាអ្នក​ភូមិជា​ច្រើន​ក្បាល​បាន​បាត់ ដោយនឹក​ស្មានថាចោរលួច តែ​តាម​ពិត​ពស់ថ្លាន់ ជា​អ្នក​ស៊ី​សោះ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ 

ដេវីត បោះពាក្យសម្តីជំនួស ពេលឃើញគេថាដៀលចរិត របស់Adda

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី លោក ងួន ចាន់ដេវីត កំពុងតែធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍លើលោកខ្លាំង ក្នុងមួយរយៈពេលចុងក្រោយនេះ។ ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញនេះដែរ គេក៏សម្គាល់ឃើញថា រូបលោក ក៏ចូលចិត្តចាប់អារម្មណ៍ និងជួយឆ្លើយតបត ជំនួសតារាផ្សេងទៀត ដែលត្រូវគេវាយប្រហារផងដែរ។

កាលពីម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយ បានប្រើពាក្យពេចន៍មិនគប្បី ទៅលើតារាចម្រៀងAdda ដែលរូបគេ ហាក់ដូចជាខឹងយ៉ាងខ្លាំង ទៅលើទង្វើរបស់នាង ដែលមិនព្រមថតរូបជាមួយនឹងគេ។

ក្នុងសារនោះ មានអត្ថន័យថា "ថ្ងៃនេះខ្ញុំមានរឿងចង់និយាយពីក្នុងចិត្ត ថ្ងៃមុនខ្ញុំ បានទៅមើលកញ្ញា Adda ហៅថាស្រីរឹក ជាការConcert ហើយពេលនោះ ខ្ញុំក៏បានថោកទាបទៅសុំគេថត តែចុងក្រោយគេក៏ធ្វើចរិតដាក់អ្នកគាំទ្ររបស់គេ ខ្ញុំចង់ប្រាប់ថាអ្នកឯង និងក៏រឹកម្ល៉េះរាល់ថ្ងៃនិងស៊ីស្អី ហើយក៏សម្បើមម្ល៉េះ ហើយចង់ប្រាប់ថា នាងទើបតែលេចក្បាលមកតាសអ៊ី មិចក៏រឹកមេស កុំធ្វើចរិតចឹងទៀតណាប្រយ័ត្នអស់អ្នកជេរ ហើយកុំភ្លេចថានាងទើបលេចក្បាលមកទេណា ស្អប់ណាស់មនុស្សដូចនាង សមណាស់ពេលទៅមើបានគប់ដុំថ្មតាស យាប់ណាស់អាមនុស្សភ្លេចធាតុដើម ហើយទៅរៀនធ្វើតារាម្ដងទៀតទៅ"។

ក្រោយពីសារមួយនេះ ល្បីពេញបណ្តាញសង្គម រួចមក ក៏លោក ដេវីត បានធ្វើការសរសេរសារខ្លីមួយ ដែលចង់ឆ្លើយតបជំនួស Adda ថាពេលខ្លះ តារាក៏មានអារម្មណ៍ហត់នឿយ និង ចង់សម្រាកផងដែរ។

លោក ដេវីត បានសរសេរថា "ធ្វើជាអ្នកចម្រៀងទាល់តែយល់ព្រមគ្រប់យ៉ាងតាមអ្នកគាំទ្រដូចយើងមែន ? គេក៏ត្រូវការពេលវេលាដែលកំពុងហត់ ហើយមិនឲ្យគេដកឃ្លាទេឬ មិចចង់ឲ្យស្ទះខ្យល់ងាប់មែន ? ហើយអាតែស្ករក៏ចឹងទៀតអត់គិតសោះ"៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]