បរទេស៖ ជាឈុតឆាកមួយក្នុងខ្សែភាពយន្តហូលីវូដរឿង XXX: The Return of Xander Cage ដោយខ្សែប្រយុទ្ធរបស់ប្រេស៊ីល កីឡាករ Neymar បានចូលរួមសម្តែងជាលើកដំបូង ដែលរឿងនេះ បាននិងកំពុងចាក់បញ្ចាំងហើយ នៅតាមបណ្តារោងភាពយន្តនានា។

គួរបញ្ជាក់ផងដែរ ខ្សែភាពយន្តខ្នាតធំប្រចាំសហរដ្ឋអាមេរិកមួយនេះ ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដូចជា តួអង្គរឿងប្រណាំងឡាន Vin Diesel , Donnie Yen (កុំកុំ) , Kris Wu អតីតសមាជិក្រុម Exo , តារាចម្រៀង Ruby Rose , កីឡាករបាល់ទាត់ Neymar និងតួអង្គល្បីៗជាច្រើនរូបផ្សេងទៀត។

ទាក់ទងនឹងឃ្លីបវីដេអូនៃខ្សែភាពយន្តនេះ Neymar ត្រូវបានទស្សនិកជនចាប់អារម្មណ៍នៅក្នុងឈុតមួយ ដែលកីឡាកររូបនេះ បានជួយសង្រ្គោះបុរសចំណាស់ម្នាក់ ពីចោរប្លន់ក្នុងហាង ដោយយកប្រអប់ក្រដាសជូត ទាត់ចំពីមុខរបស់ចោរ។

គួរឲ្យដឹងថា តួអង្គបុរសចំណាស់រូបនេះ សម្តែងដោយលោក Samuel Jackson ដែលជាតួជើងចាស់ដ៏ល្បីម្នាក់ ដោយគាត់បានទៅជួប Neymar នៅក្នុងហាងមួយនិយាយគ្នា តែក្រោយមកក៏មានចោរប្លន់ ប្រដាប់ដោយកាំភ្លើងមួយដើមសំដៅចូលក្នុងហាង ដូច្នោះហើយ Neymar ដែលដើរតួក្នុងរឿងនេះ ក៏បានចេញមុខជួយសង្គ្រោះ ក្នុងនាមជាកីឡាករបាល់ទាត់ តែរូបគេបដិសេធ និងមិនបានតាំងខ្លួនជាវីរៈបុរសនោះទេ៕

ដូច្នេះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖  

ប្រភព៖ Eurosports

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖  ស៊ុតបញ្ចូលទីរួច ដោះអាវ សុំមិត្តស្រីរៀបការ ទីបំផុត....

កីឡាករបាល់ទាត់ ក៏មិនខុសគ្នាពីមនុស្សទូទៅមួយចំនួនដែរ គឺតែងតែចង់បង្កើតភាពរ៉ូមែនទិកសម្រាប់គូស្នេហ៍របស់ខ្លួន ក្នុងគោលបំណងសុំរៀបការ ប៉ុន្តែទាក់ទងនឹងការសុំមិត្តស្រីរៀបការនេះ ពួកគេតែងតែបង្កើត និងរៀបចំកម្មវិធី ឬទីតាំងប្លែកៗ ខុសពីមនុស្សមួយចំនួន ដែលជាទូទៅពួកគេ សុំមិត្តស្រីរបស់ខ្លួនរៀបការ នៅលើវាលស្មៅពណ៌បៃតង (តារាងបាល់)។

ដោយឡែក កីឡាករបាល់ទាត់មួយរូប លេងនៅក្នុងលីករបស់អាមេរិក បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល បន្ទាប់ពីរូបគេ សុំមិត្តស្រីរៀបការ ក្រោយពីស៊ុតបញ្ចូលទីរួច។

កីឡាករ Ashton Surbur លេងឲ្យក្លិប NAPA Rover បានកាប់បាល់បញ្ចូលទីដ៏អស្ចារ្យ ទល់នឹងក្លិប Guam Shipyard ធ្វើឲ្យកីឡាកររូបនេះ បានឆ្លៀតឱកាសសុំមិត្តស្រីរបស់ខ្លួនរៀបការ ស្របពេលនឹងការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី។

ក្នុងអំឡុងពេលសុំមិត្តស្រីរៀបការ កីឡាកររូបនេះ បានដោះអាវចេញ ដោយបន្សល់ត្រឹមអាវកាក់ពណ៌សខាងក្នុង។ អ្វីដែលនឹកស្មានមិនដល់នោះ នៅលើអាវកាក់របស់កីឡាកររូបនេះ បានសរសេរថា «MARRY ME?» ដែលជាសំនួរមួយត្រូវបានចោទសួរទៅកាន់មិត្តស្រីរបស់ខ្លួន នៅខាងក្រៅកំពុងមើលការប្រកួត។

តែទន្ទឹមនឹងការសុំមិត្តស្រីរៀបការ ក្រោយស៊ុតបញ្ចូលទី កីឡាកររូបនេះ ក៏ទទួលបានការពិន័យកាតលឿងផងដែរ ដោយសារតែដោះអាវចេញអំឡុងពេលប្រកួត ប៉ុន្តែមិនថ្វី រូបគេក៏ទទួលបានចម្លើយយល់ព្រម ពីមិត្តស្រីរបស់ខ្លួនផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]