ថៃ៖ រយៈពេល១ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស រំលឹកទៅដល់ថ្ងៃ១៨មករាឆ្នាំ២០១៦កន្លងទៅ គឺជាថ្ងៃដែលអតីតតារាសម្តែង Por Thridsadee Sahawong បានស្លាប់បាត់បង់ជីវិតដោយសារ តែមានជំងឺគ្រុនឈាមដំណាក់កាលធ្ងន់ធ្ងរ។

កាលពីថ្ងៃទី១៨ខែមករា២០១៧ ម្សិលមិញនេះ ក្រុមគ្រួសារសាច់ញាតិបងប្អូនទាំងអស់របស់អតីតតារាសម្តែង Por Thridsadee Sahawong បានរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំនៃការស្លាប់យ៉ាងអធិកអធម ក្រោមការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រផងដែរ។

ដោយនៅវេលាម៉ោង១០ព្រឹកម្សិលមិញ ពួកគេបាននិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលនៅក្នុងវត្ត Thorm Thira Ram ខេត្ត Buriram ដែលជាទឹកដីកំណើត។

ចំណែកឯបរិយាកាសនៅក្នុងពិធីបុណ្យទាំងមូលវិញ គឺពោរពេញទៅដោយភាពនឹករលឹកទៅដល់ Por Thridsadee Sahawong ដែលមានតាំងរូបថតអតីតកាលជាច្រើនប៉ុស្តិ៍ របស់តារាសម្តែងប្រុសរូបនេះ ធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្រលាញ់ចូលចិត្តទាំងអស់ ពិតជាសោកស្តាយ និងរំជួលចិត្តខ្លាំងណាស់។

ជាពិសេសក្រុមគ្រួសារ ភរិយា និងកូនស្រីជាស្រលាញ់របស់ Por Thridsadee Sahawong ពិតជានឹករលឹកណាស់ទៅដល់លោក កាលដែលនៅមានជីវិតរស់ ហើយពិតជារំជួលចិត្តខ្លាំងណាស់ពេលដែលបានឃើញកូនស្រីរបស់ Por អោបថើបរូបថតតំណាងរបស់ឪពុកខ្លួន

តោះទស្សនារូបភាពនៃពិធីបុណ្យគម្រប់ខួប១ឆ្នាំរបស់ Por ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]