ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចុះផ្សាយថ្ងៃទី១៨ មករា ឆ្នាំ២០១៧ថា ស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ បានទទួលរងការគំរាមកំហែង នៃការកើតមានជំងឺ ដ៏កម្រមួយប្រភេទ ដែលបណ្តាលឲ្យដងខ្លួនរបស់នាង ប្រែក្លាយជារឹងឆ្កឹងដូចគល់ឈើ មិនអាចផ្លាស់ទីទៅណាបាន។

នាង Sulami មានអាយុ៣៥ឆ្នាំ រស់នៅក្នុងតំបន់ Sragen ខេត្ត Central Java នៃប្រទេសឥណ្ឌូនេស៊ី បានកើតមានជំងឺម្យ៉ាង ដែលមនុស្សទូទៅហៅថា «Bamboo Spine» (ឬអាចនិយាយបាន ឆ្អឹងកងខ្នងរឹងដូចឬស្សី ឬគល់ឈើ) ដែលធ្វើឲ្យឆ្អឹងខ្នងរបស់នាង រឹងឆ្កឹងមិនអាចបត់បែនបាន។

ដោយឡែក បើយោងតាម នាយកដ្ឋានសុខាភិបាលនៃទីក្រុង Sragen បានឲ្យដឹងថា ជំងឺរបស់នាង Sulami គឺជាប្រភេទជំងឺហ្សែនដ៏កម្រម្យ៉ាង ដែលមានឈ្មោះថា «Ankylosing Spondylitis» ឬហៅថា ជាប្រភេទជំងឺមួយ ដែលបង្កឲ្យរលាកនូវសន្លាក់ឆ្អឹងខ្នង ឬរឹងសន្លាក់ឆ្អឹងចំឡក។

បើតាមប្រភព បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពជំងឺរបស់នាង Sulami គឺកំពុងតែស្ថិតក្នុងស្ថានភាពអាក្រក់មួយ ដែលរូបនាងត្រូវរស់ពឹងផ្អែកលើជីដូនចំណាស់ វ័យ៩០ឆ្នាំ គឺលោកយាយ Suginem ជាអ្នកមើលថែទាំលើនាង ទាំងត្រដាបត្រដួស។

ប្រភពបន្តថា រយៈពេល១០ឆ្នាំចុងក្រោយនេះ Sulami គឺនាងមិនអាចអង្គុយ ឬសូម្បីតែពត់រាងកាយរបស់នាងបានឡើយ។ ពោល ពេលនាងចង់ចេញទៅណាម្តងៗ នាងតែងតែប្រើប្រាស់នូវដំបងឈឺមួយ ដើម្បីជាជំនួយជួយទប់លំនឹង ក្នុងការដើររបស់នាងផងដែរ។

គួរឲ្យដឹងដែរថា ជំងឺ Ankylosing Spondylitis កើតឡើងនៅពេលដែលឆ្អឹងកងខ្នង និងតំបន់ផ្សេងទៀតនៃរាងកាយ បានប្រែក្លាយទៅជារលាក។ រោគសញ្ញាដំបូងកើតឡើង ដោយការឈឺចាប់ផ្នែកឈឺខ្នង ហេវហត់និងអស់កម្លាំងខ្លាំង។ ជំងឺប្រភេទនេះ អាចព្យាបាលឲ្យបានធូរស្រាលវិញ ដោយការព្យាយាមធ្វើចលនា ការធ្វើលំហាត់ប្រាណ ឬប្រើប្រាស់ថ្នាំជាដើម។ ម្យ៉ាងវិញទៀត ជំងឺប្រភេទនេះ ក៏អាចគំរាមកំហែងបណ្តាលឲ្យកើតមានលក្ខខណ្ឌ ជំងឺធ្ងន់ធ្ងរផ្សេងទៀតរួមមាន ជំងឺសរសៃឈាមបេះដូង ការបាក់ឆ្អឹងខ្នង ឆ្លងមេរោគផ្នែកទ្រូង និងជំងឺតម្រងនោមផងដែរ ៕

ប្រភព៖ ដេលីម៉ែល

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

សម្រស់របស់តារាស្រីវ័យជិត ៤០ឆ្នាំរូបនេះ នឹងធ្វើឲ្យនារីវ័យ២០ឆ្នាំខ្លះសុំខ្មាស!

កូរ៉េខាងត្បូង៖ រូបភាពប៉ុន្មានសន្លឹករបស់បវរកញ្ញាឯកប្រចាំប្រទេសកូរ៉េ បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ដោយសារតែសម្រស់របស់នាងត្រូវបានរក្សាភាពដើម បើទោះជានាងនឹងមានអាយុ ៤០ឆ្នាំក្នុងឆ្នាំក្រោយនេះក៏ដោយ។

នាង Kim Sarang ត្រូវបានមហាជនទទួលស្គាល់ ដោយសារតែររូបរាង និងសម្រស់ដ៏ស្រស់ផូរផង់។ គួររំឮកថា តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បានជាប់ជាបវរកញ្ញាឯកប្រចាំប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០០០ និងបានឈ្នះជាតារាស្រីក្នុងឈុតប្រពៃណីល្អជាងគេក្នុងឆ្នាំ ២០០១ផងដែរ។ យ៉ាងណាមិញ ចាប់ពីពេលដែលមហាជនបានស្គាល់រូបនាង មកទល់នឹងពេលនេះមានរយៈពេលជិត ២ទស្សវត្សរ៍ទៅហើយ តែសម្រស់នាងនៅតែរក្សាបានដដែល។

លើសពីនេះទៅទៀត ក្នុងពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបភាព និងវីដេអូមួយចំនួននៅលើគណនី Instagram របស់ខ្លួន កំឡុងពេលវិស្សមកាលនៅក្នុងប្រទេសថៃ ដែលរូបភាព និងវីដេអូទាំងនោះបានធ្វើឲ្យកក្រើកបណ្ដាញសង្គមមួយនេះ ដោយសាររូបសម្រស់របស់នាងកាន់តែស្អាតទៅៗ និងមិនសាកសមជាមួយនឹងវ័យរបស់នាងទាល់តែសោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]