អេស្ប៉ាញ៖ ជាការពិតមានអ្នកគាំទ្រច្រើនណាស់ដែលចូលចិត្ត និងស្រលាញ់ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនតែប៉ុណ្ណោះ ពួកគេថែមទាំងចាត់ទុកកីឡាកររូបនេះ ជានិមិត្តរូបរបស់ខ្លួនទៀតផង។ ដោយឡែក ចំពោះ Messi វិញ តើប្រិយមិត្តធ្លាប់ដឹងទេថា កីឡាកររូបណាជានិមិត្តរូបរបស់គេ?

ថ្លែងក្នុងបទសម្ភាសន៍ឲ្យទស្សនាវដ្ដីមួយរបស់ប្រេស៊ីល ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា «មានកីឡាករ២រូបដែលខ្ញុំគោរពយ៉ាងជ្រាលជ្រៅបំផុត តាំងពីខ្ញុំលូតលាស់ក្នុងវិស័យបាល់ទាត់នេះ។ ជាការពិតណាស់ ខ្ញុំកោតសរសើរ និងចូលចិត្ត កីឡាករ Diego Maradona គាត់ជាមនុស្សម្នាក់ដែលជំរុញឲ្យខ្ញុំមានថ្ងៃនេះ ។ កីឡាករមួយរូបទៀត គឺ Pablo Aimar ខ្ញុំពិតជាចូលចិត្តមើលការប្រកួតរបស់គាត់ណាស់»

គួរឲ្យដឹងថា អតីតកីឡាករជើងចាស់ ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន២រូបនេះ គឺសុទ្ធតែបានចូលរួមចំណែក ធ្វើឲ្យ Messi មានឈ្មោះបោះសម្លេង និងជាកីឡាករកំពូលលំដាប់ពិភពលោក នាពេលបច្ចុប្បន្ននេះ។

បន្ថែមនៅក្នុងកិច្ចសម្ភាសន៍ Messi ក៏បានប្រាប់ពីកីឡាករលេងនៅលីករបស់ប្រទេសអង់គ្លេសដែលគេចូលចិត្តផងដែរ។ ក្នុងនោះ Messi បានលើកឡើងថា «អស់រយៈពេលជាច្រើនកន្លងមកនេះ ពួកយើងធ្លាប់ជួបក្រុមខ្លាំងៗមកពីអង់គ្លេសជាច្រើន ហើយថែមទាំងមានកីឡាករល្អៗច្រើនរូបទៀតផង ប៉ុន្តែកីឡាករដែលលេងនៅអង់គ្លេស ខ្ញុំចូលចិត្ត និងគោរពជាងគេនោះ គឺ Wayne Rooney របស់ក្លិបបិសាចក្រហម Manchester United។ គាត់គឺជាកីឡាករល្អម្នាក់ និងជាកីឡាករពិសេសមួយរូបនៅក្នុងជំនាន់នេះផងដែរ» ៕ 

ប្រភព៖ 90Min

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ទីបំផុត កីឡាករម្នាក់ដែលនិយាយពាក្យនឹកស្មានមិនដល់ពេលដឹងខ្លួន ក្រោយធ្លាក់យន្តហោះ ដើរបានវិញជាលើកដំបូងហើ

ជាដំណឹងមួយដ៏ល្អមួយ ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជាច្រើនសប្តាហ៍ ទីបំផុតកីឡាករម្នាក់ដែលរួចជីវិត ក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ អាចដើរបានជាលើកដំបូងវិញហើយ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករ Helio Neto ជាខ្សែការពារមួយរូបរបស់ក្លិបប្រេស៊ីល Chapecoense ពេលនេះអាចដើរបានវិញជាលើកដំបូងហើយ ដោយមិនចាំបាច់កាន់ឈើច្រត់ ខណៈរូបគេសង្ឃឹមថា នឹងអាចចូលលេងបាល់បានវិញ នៅថ្ងៃណាមួយខាងមុខ។

បើតាមរយៈឃ្លីបវីដេអូវិញ បានបង្ហាញឲ្យឃើញថា Neto បានបោះជំហានដើរមួយៗ បន្តិចៗ ដោយមានជំនួយពីគ្រូពេទ្យផ្នែករូបសាស្ត្រ កាន់ដៃកីឡាកររូបនេះ ដើម្បីកុំឲ្យដូល។

ចំពោះ Neto ផ្ទាល់ នៅពេលដែលខ្លួនអាចបោះជំហានជើងដើរបានវិញនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានទាំងទឹកមុខញញឹមថា «ខ្ញុំគិតថា ខ្ញុំអាចលេងបាល់ម្តងទៀតឆាប់ៗនេះ។ ដោយមានព្រះជាជំនួយ ខ្ញុំនឹងអាចពាក់អាវក្លិប Chepecoense នៅលើទីលានម្តងទៀត» ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]