រាជធានី​ភ្នំពេញ ៖ បុរស​៤-៥​នាក់​ ខណៈ​កំពុង​អង្គុយ​ផឹកស៊ី​ នៅ​ហាង​បាយ ចែ ច្រឹប ស្រាប់តែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ មក​ឈប់​រោ​ទិ៍​ហ្គែ​រ​ខ្លាំង​ៗ ហើយ​ដក​កាំភ្លើងខ្លី​បាញ់​២​គ្រាប់​ចូល​វង់​ផឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៥៤ នៅ​ចំណុច​ជាប់​ភោជនីយដ្ឋាន​៥៥៥៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ ពី​ជន​រង​គ្រោះ​ឈ្មោះ សុខ រក្សា អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​បារ​បារាំង ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​និង​មិ​ត្តិ​ភក្តិ​៤-៥​កំពុង​អង្គុយ​ផឹកស៊ី​ នៅ​ក្រោម​ដើម​អំពិល​កន្លែង​លក់​បាយ​យីហោ ចែ ច្រឹប ស្ថិត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ជាប់​ហាង​៥៥៥៥ ស្រាប់តែ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៣០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​ម៉ូតូ​មក​ដល់​កន្លែង​ ពួក​គាត់​កំពុង​ផឹកស៊ី មិនដឹង​ថា ម៉ូតូ​ជាប់​ហ្គែ​រ ឬ​មាន​បញ្ហា​អី​ទេ​ បាន​ឈប់​ម៉ូតូ​ហើយ​រោ​ទិ៍​ហ្គែ​រ​ខ្លាំង​ៗ និង​បាន​ចុច​ស៊ី​ផ្លេ​ទៀត ពេល​នោះ​ក្រុម​ជន​រង​គ្រោះ​ បាន​នាំ​គ្នា​និយាយ​ថា បង​មិន​ចាំបាច់​រោ​ទិ៍​ហ្គែ​រ​ម៉ូតូ​ខ្លាំង​ៗ​ពេក​ទេ មានរឿង​អី​និយាយ​គ្នា​បាន ស្រាប់តែ​បុរស​រូប​នោះ​ខឹង ហើយ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​សំដៅ​ ចូល​ទៅ​អ្នក​ដែល​អង្គុយ​ផឹក​២​គ្រាប់ ធ្វើ​ឲ្យ​អ្នក​ដែល​អង្គុយ​ផឹក​៤-៥​នាក់​នោះ​នាំ​គ្នា​ចែក​ជើង​គ្នា​ រត់​បាតជើង​ស​ព្រាត តែ​សំណាងល្អ​មិន​បាន​រង​របួស​ទេ ចំណែក​បុរស​រូប​នោះ​បន្ទាប់​ពី​បាញ់​២​គ្រាប់​ហើយ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និង​កម្លាំង​នគរបាល​មូលដ្ឋាន បាន​នាំ​គ្នា​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​សំបក​កា​ទុ​ស្ស​ដែល​បាញ់​រួច​១​គ្រាប់ និង​មិន​ទាន់​បាញ់​១​គ្រាប់ សរុប​ទាំងអស់​២​គ្រាប់ ត្រូវ​បាន​អាវុធហត្ថ​យក​ទៅ​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ​បន្ត​ទៀត ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ញាក់សាច់! មានដឹងថាឧកញ៉ាហុង ពីវអោយអាំងប៉ាវបុគ្គលិកប៉ុន្មានទេ?

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះហើយ។ យ៉ាងណាមិញ កូនចៅខ្សែលោហិតចិន ក៏កំពុងត្រៀមខ្លួនដើម្បីទទួលលាភសំណាងរបស់ខ្លួន ក្នុងពិធីបុណ្យចូលឆ្នាំចិនដែលកំពុងតែខិតជិតមកដល់នេះផងដែរ។

ស្របពេលដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនូវអាំងប៉ាវក្រាស់ៗទាំងនោះ លោកឧកញ៉ា ហុងពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប ដែលត្រូវបានមហាជនទទួលស្គាល់ថាជាឧកញ៉ាចិត្តធម៌ តាមរយៈការបរិច្ចាគនានាកន្លងមក បានធ្វើឲ្យបណ្ដាញសង្គមហ្វេសប៊ុកកក្រើកម្ដងទៀតហើយ ដោយសារទំហំនៃសាច់ប្រាក់ក្នុងអាំងប៉ាវសម្រាប់បុគ្គលិកក្នុងឆ្នាំនេះ គឺថាក្រាស់ខ្មឹកតែម្ដង។

យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Oun Tey បានសរសេរថ្លែងអំណរគុណដល់អគ្គនាយករបស់នាងថា “អរគុណ Bossសំរាប់អាំងប៉ាវចូលឆ្នាំចិន សូមជូនពរ Bossសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហេងហេងឆ្នាំថ្មីទាំងអស់គ្នា។ យ៉ាងណាមិញរូបភាពដែលគណនីម្ចាស់គណនីបានបង្ហោះ គឺម្នាក់ៗទទួលបានសាច់ប្រាក់សុទ្ធ ៦០០ដុល្លារ ដែលចំនួនលុយក្នុងអាំងប៉ាវនេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុក បើកភ្នែកធំៗម្ដងទៀតហើយ។

គួររំលឹកផងដែរថា លោកឧកញ៉ាហុងពីវ គឺជាសប្បុរសជនមួយរូបដែលតែងតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលថ្មីៗនេះលោកទើបតែបានបរិច្ចាកប្រាក់ ២លានដុលា្លរដល់មន្ទីរពេទ្យនេះផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]