ស្វាយរៀង៖ មុននេះបន្ដិច​នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ អគ្គិភ័យបាន​នឹងកំពុងឆាបឆេះរថយន្ដក្រុងមួយគ្រឿង នៅតាមបណ្ដោយ​ផ្លូវជាតិលេខ១ ទល់មុខនឹង​សាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង តែសំណាងល្អមនុស្សនៅក្នុងរថយន្ដនោះរត់ចេញទាន់ពេល។

ខណៈពេលនេះដែរ កម្លាំងសមត្ថកិច្ចកំពុងចេញ​ជួយអន្ដរាគមន៍ ហើយរថយន្ដនោះ ឆេះស្ទើរទាំងស្រុងហើយ៕

ប្រភព៖ Fresh News

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

បើករថយន្ត​មិន​ប្រយ័ត្ន ដល់​ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​ជ្រុល​ធ្លាក់​ជ្រោះ​របួសធ្ងន់​-​ស្រាល​៥​នាក់

ខេត្តរតនគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ កើតឡើង​ដោយសារ​តែ​អ្នក​បើករថយន្ត​មិន​ប្រយ័ត្ន ដល់​ចំណុច​ផ្លូវ​កោង​ បួង​ចង្កូត​ជ្រុល​ហោះ​ធ្លាក់​ ជ្រោះ​របួសធ្ងន់​-​ស្រាល​៥​នាក់​។

ហេតុការណ៍​នេះ កើតឡើង​នៅ វេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា​នេះ ត្រង់​ចំណុច​ចុះ​ចំណោតភ្នំ​កូន​មុំ​ (​ផ្លូវកែង​)​ស្ថិត​ក្នុងភូមិ​៤ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ភ្លាម​ៗ​នោះ​ដែរ​នគរបាល​មូលដ្ឋាន​​ ចុះ​កន្លែង​កើតហេតុ​ជួយ​អន្តរាគមន៍​ដឹក​ជន​រង​គ្រោះ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្តរតនគិរី​។

បើ​តាម​អ្នកដំណើរ​ម្នាក់​ ប្រាប់​ឲ្យ​ដឹង​ថា​ពួក​គាត់​ បានឃើញ​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៧៨ មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ពោល​គឺ​ចេញពី​ទី​រួម​ក្រុង​បាន​លុង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ខាងលើ​ស្ថានភាព​ផ្លូវ​កោង​ហើយ​ចុះ​ចំណោតភ្នំ​បាន​ជែង​ ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ មួយ​គ្រឿង​ផ្សេង​ទៀត ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​បើក​បញ្ច្រាសទិស​គ្នា​ ក៏​ស្រឡាំងកាំង​បួង​ចង្កូត​ជ្រុល​ ហោះ​ធ្លាក់​ជ្រោះ​តែ​ម្តង​។

នគរបាល​មូលដ្ឋាន​ ប្រាប់​ឲ្យ​ដឹង​ថា​រថយន្ត​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម៉ាក មី​ត​ស៊ុ​យ​ប៊ី​ស៊ី ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3410 អ្នក​បើក​ឈ្មោះ ពិសុទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​(​របួសស្រាល​),​ទី​២-​ឈ្មោះ ហូ ប៉ោ​ឈុ​ន​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន​(​របួសធ្ងន់​) ទី​៣-​ឈ្មោះ វ៉ា អ៊ី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន​(​របួសស្រាល​) ទី​៤-​ឈ្មោះ ចាង ខៃ​អ៊ី​ង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​(​របួសធ្ងន់​) និង​ទី​៥-​ឈ្មោះ កាវ ធី​លាង​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន​(​របួសធ្ងន់​) អ្នក​ទាំង​៥​នាក់ នេះ​មាន​ទីលំនៅ​ក្រុងភ្នំពេញ មានមុខរ​បរជា​អ្នក​វិនិយោគ​គិ​ន​។

បច្ចុប្បន្ន​រថយន្ត​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​កូន​មុំ​៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]