ឧត្តរមានជ័យ​៖​ មនុស្ស២នាក់រពិសដៃយក​យុទ្ធភណ្ឌមិនទាន់ផ្ទុះ​កែច្នៃជាគ្រាប់បែក​ ដើម្បីយកទៅបំផ្ទុះ​បោកយក​ត្រី​ ទីបំផុតផ្ទុះដាច់ម្នាក់​ រងរបួលស្រាលម្នាក់។​ ហេតុការណ៍នេះ កើតឡើងនៅរសៀល​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​ នៅចំណុចស្ទឹងស្រែង ខាងកើតភូមិអាតោ ឃុំចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។

សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹងថា​ ករណីខាងលើនេះ​ រងរបួស​មនុស្សប្រុស២នាក់​ ទី១​៖ឈ្មោះ​ ឈួន ផល់​ អាយុ៥៥ឆ្នាំ (អតីតយុទ្ធជន)​ របួសធ្ងន់ដាច់ដៃ

ខាងស្ដាំ​ និងទី២​៖ឈ្មោះ ហ៊ត់ ព្រីង​ អាយុ​២២ ឆ្នាំ (របួសស្រាល)​ រស់នៅភូមិអាតោ ឃុំចុងកាល់​ ស្រុកចុងកាល់​ ខេត្ដ​ឧត្ដរមានជ័យ។

ក្រោយពីកើតហេតុ​សមត្ថកិច្ច ​បាន​បញ្ជូនជនរងគ្រោះ​ទាំង២នាក់ ​ទៅកាន់​មន្ទីរពេទ្យ​បង្អែកស្រុក​៕

ប្រភព៖ Fresh News

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

អកុសល​ណាស់ ! បងប្អូន​បង្កើត​៣​នាក់​ពេល​ទៅ​ងូតទឹក​ស្រះ

ខេត្តស្ទឹងត្រែង ៖ បងប្អូន​បង្កើត​៣​នាក់ ខណៈ​នាំ​គ្នា​ទៅ​ងូតទឹក បោក​ភួយ និង​បោក​សម្លៀក​បំពាក់ នៅ​ស្រះ​ទឹក​មួយ​កន្លែង​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​កន្លែង​ ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​ ២​នាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ ។

បងស្រី​ច្បង បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​ បាន​នាំ​ប្អូន​ៗ២​នាក់​(​ទាំងអស់​៣​នាក់​)​ទៅ​មុជទឹក បោក​ភួយ និង​បោក​សម្លៀក​បំពាក់ នៅ​ចំណុច​ស្រះ​ទឹក​ក្នុងភូមិ លុះដល់​ស្រះ​ទឹក ប្អូនប្រុស​បាន​ចុះ​ ទៅ​ដងទឹក​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ ចូល​ទៅ​កន្លែង​ទឹកជ្រោះ​បណ្ដាល​ឲ្យ​លង់ទឹក ហើយ​ប្អូនស្រី​បន្ទាប់​ក៏​ចុះ​ទៅ​ជួយ ស្រាប់តែ​លង់​ម្នាក់​ទៀត ភ្លាម​ៗ​នោះ​នាង​ក៏​ចុះ​ទៅ​ជួយ​ដែរ តែ​ដោយ​ជួយ​មិន​បាន ក៏​ឡើង​មក​វិញ​ស្រែកហៅ​អ្នក​ក្បែរ​ខាង​ឲ្យ​ជួយ​សង្គ្រោះ តែ​ជា​អកុសល​ពួក​គេ​បាន​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ក្រោយ​ពេល​ស្រង់​ឡើង​លើគោក ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ខុន សុ​ខណាន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ខុន ចាន់​ឌី ភេទ​ស្រី អាយ​១៨​ឆ្នាំ ពួក​គេ​ស្លាប់​ក្រោយ​ស្រង់​មក​លើគោក ។ ចំណែក​បងស្រី​ច្បង​ឈ្មោះ ខុន ចិន្តា អាយុ​២២​ឆ្នាំ ពួក​គេ​មានស្រុក​កំណើត​នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ មក​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ​ ប្រកប​របរ​ស៊ីឈ្នួល​ដក​ដំឡូង​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​រៀបចំ​ធ្វើបុណ្យ​ តាម​ប្រពៃណី​នៅ​ភូមិ​-​ឃុំ​ខាងលើ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]