ភ្នំពេញ៖ បុរសម្នាក់ ត្រូវរថយន្តដឹកដីកិនចំពាក់កណ្តាលខ្លួនបណ្តាលស្លាប់ភ្លាមៗ ខណៈជិះម៉ូតូដួល នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ មុខបុរីជ័យជម្នះ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៦៖២០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ។

បុរសរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ពាណនោះទេ ។ ជនរងគ្រោះជិះម៉ូតូ វីវ៉ា ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1S-5709 ។

បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ មិនដឹងជាមានហេតុការណ៍អ្វី ស្រាប់តែដួលខ្ទាតទៅកណ្តាលផ្លូវ ស្របពេលដែលរថយន្តដឹកដី មកពីក្រោយ ក៏កិនចំពាក់កណ្តាលខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកដី បានគេចខ្លួន ខណៈនគរបាលមូលដ្ឋានចុះទៅពិនិត្យ និងយករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមពេលក្រោយ ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្តាប់​ប្រពន្ធប៉ូលិសម្នាក់ រៀបរាប់ពីសកម្មភាពចោរនិនចារ កាត់ជញ្ជាំង​ផ្ទះ​ចូល​​ប្លន់...

ខេត្តកណ្ដាល ៖ ចោរប្លន់​ពីរ​នាក់ ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច និង​បិទ​បាំង​មុខ​ជិត​ដូច​និ​ន​ចារ ហែក​ជញ្ជាំង​ផ្ទះ​ ចូល​ទៅ​ភ្ជង់​ប្លន់​ស្ត្រី​រង​គ្រោះ ដែល​ជា​ប្រពន្ធ​មន្ត្រី​នគរបាល​ម្នាក់ ខណៈ​កំពុង​សម្រាន្ត​លង់លក់​ ជាមួយ​កូន​តូច ដោយ​ប្រមូល​យក​គ្រឿងអល្លង្ការ និង​លុយ​អស់រលីង រួច​ចាប់ចង​ស្ត្រី​រង​គ្រោះ ទើប​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ មក​រា ស្ថិត​នៅ​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ស៊ុ​យ សុខ​ឃឿ​ន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ដោយ​អះអាង​ថា សម្ភារ​បាត់បង់​មាន​ប្រាក់​ដុល្លារ​១២០០​ដុល្លារ​, ប្រាក់​រៀល​៣០​ម៉ឺន​រៀល​, ចិញ្ចៀនមាស​១​វង់ (​ទម្ងន់​១​ជី​), កងដៃ​១​វង់ តម្លៃ​៣២៥​ដុល្លារ និង​ផ្លា​កដៃ​១​ខ្សែ តម្លៃ​៧៥​ម៉ឺន​រៀល ។

បើ​តាម​ជន​រង​គ្រោះ​ ប្រាប់​បន្ត​ថា គាត់​មាន​ប្ដី​ជា​មន្ត្រី​នគរបាល​ បម្រើ​ការងារ​នៅ​ខេត្តព្រៃវែង ហើយ​នៅ​យប់​កើតហេតុ​នោះ ប្តី​មិន​នៅផ្ទះ​ទេ ។ គាត់​ដេក​លើ​ផ្ទះ​ជាមួយ​កូន​តូច និង​ក្មួយ​ប្រុស​អាយុ​ ១៤​ឆ្នាំ​ម្នាក់​ទៀត ។ ពេល​កំពុង​ដេក​លង់លក់ ស្រាប់តែ​ចោរ​មាន​គ្នា​២​នាក់ ម្នាក់​មាឌធំ និង​ម្នាក់​ទៀត​មាឌតូច មក​កាត់​ជញ្ជាំង​ផ្ទះ​ចូល​បាន រួច​យក​កាំបិត​ចុង​ស្រួច​មក​គំរាម​គាត់​តែ​ម្តង ។

ពេល​ធ្វើ​សកម្មភាព​នោះ ជនសង្ស័យ​បាន​បិត​បាំង​មុខមាត់ ជិត​ទុក​តែ​ប្រឡោះ​ភ្នែក​ដូច​និ​ន​ចារ បាន​យក​កាំបិត​ចុង​ស្រួច​មក​ភ្ជង់ និង​គំរាម​មិន​ឱ្យ​ស្រែក បើ​ស្រែក​នឹង​សំលាប់​ចោល ។ ពេល​នោះ ជនសង្ស័យ​បាន​រើ​កកាយ​ក្នុង​ទូ​យក​លុយ និង​ដោះ​យក​គ្រឿងអល្លង្ការ ដូច​បាន​រៀបរាប់​ខាងលើ​នោះ ។

ពេល​ធ្វើ​សកម្មភាព​ យក​ទ្រព្យសម្បត្តិ​បាន​ហើយ ជនសង្ស័យ​បាន​យក​កន្សែង​ចងជើង និង​ចង​រុំ​មាត់ ដើម្បី​កុំឱ្យ​ស្រែក ហើយ​បើក​ទ្វារ​ចុះ​តាម​ទ្វារ​ មុខ​ផ្ទះ​គេ​ខ​ខ្លួន​ទៅ ។ មួយសន្ទុះ គាត់​បាន​រើបំរះ និង​ស្រាយចំណង​ ដោយ​ខ្លួនឯង​រួច និង​ទូរស័ព្ទ​ប្រាប់​ប្តី​ធ្វើ​នគរបាល​នៅ​ខេត្តព្រៃវែង និង​ប្រាប់​អ៊ុំ​ដែល​មានផ្ទះ​ជាប់​គ្នា បង្ការ​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្តង​ទៅ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]