(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខណៈដែលពុំមានលទ្ធភាពបញ្ជូនប្រពន្ធ និងម្តាយក្មេក មកមន្ទីពេទ្យភ្នំពេញនោះ តារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា នារសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០១៧ម្សិលមិញ បានចំណាយពេលផ្ទាល់ខ្លួន ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាខ្លះៗ ដែលបានមកពីសប្បុរសជន ទៅឧបត្ថម្ភ ជូនតារាកំប្លែងនាយ ចេក ដែលកំពុងជួបការលំបាក គ្មានប្រាក់ព្យាបាលភរិយា និងអ្នកម្តាយ។

លោក អ៉ឹម ជីវ៉ា បានថ្លែងប្រាប់ឲ្យដឹងថា «ភរិយា និងអ្នកម្តាយរបស់តារាកំប្លែង ស្ថិតនៅក្នុងក្រុមនាយ កុយ គឺនាយ ចេក បច្ចុប្បន្នកំពុងតែសម្រាកព្យាបាល នៅមន្ទីពេទ្យជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារជំងឺបេះដូងរីក លើសឈាម និងទឹកនោមផ្អែម ។ ខ្ញុំអាណិតគាត់ខ្លាំងណាស់ គាត់បានប្រាប់ថា គាត់គ្មានលទ្ធភាពយកម្តាយ និងប្រពន្ធមកព្យាបាលនៅភ្នំពេញទេ ដោយសារតែជីវភាពខ្វះខាត ក្រីក្រខ្លាំងពេក ហើយសូមឲ្យបងប្អូនជួយគាត់ផង!»។

ជាមួយគ្នានេះដែរ តារាសម្តែងលេចធ្លោ លើសកម្មភាពមនុស្សធម៌ ជួយសង្គមតាមរយៈការចេះជួយយក អាសារសិល្បករ-សិល្បការិនី ដែលធ្លាក់ខ្លួនឈឺ និងបាត់បង់សមត្ថភាពរូបនេះ បានបន្ថែមថា «ខ្ញុំបាទសូមថ្លែងអំណរគុណដល់ឯកឧត្តម លោក ចាន់ គត្តិខុម និង លោកជំទាវ ដារី ប៉ុណ្ណា ដែលបានឧត្ថម្ភដល់នាយ ចេក ចំនួន១០០ដុល្លារ ផងដែរ!»។

សូមបញ្ជាក់ថា ភរិយា និងម្ដាយក្មេក តារាកំប្លែងនាយ ចេក កាលពីថ្ងៃទី១៥ ខែកមរា ឆ្នាំ២០១៧ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន ចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យជ័យជំនះ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ មិនតែប៉ុណ្ណោះអ្វីកាន់តែខ្លោចចិត្ត អាណិតគាត់ជាងនេះទៀតនោះ គឺតា ចេក ពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ជូនប្រពន្ធ និងម្ដាយក្មេក មកធ្វើការព្យាបាលបន្ត នៅភ្នំពេញតាមការណែនាំ របស់ក្រុមគ្រូពេទ្យឡើយ៕

ប្រភព៖ Khmertalking

គួររំលឹកព័ត៌មានពាក់ព័ន្ធផងដែរថា៖ប្រពន្ធតារាកំប្លែង នាយចេក កំពុងសង្រោ្គះបន្ទាន់នៅមន្ទីរពេទ្យក្រុងតាខ្មៅ

យោងតាមការជូនដំណឹងនៅក្នុងហ្វេសប៊ុករបស់ពិធីករលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅ បានឱ្យដឹងថា ភរិយា តារាកំប្លែង «នាយចេក» កំពុងតែត្រូវសង្រោ្គះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ដោយសារតែជម្ងឺបេះដូងរីក លើសឈាម និងឈឺក្រពះ ។ ពេលនេះកំពុងតែខ្វះខាតថវិកាសម្រាប់យកមកព្យាបាលនៅទីក្រុងភ្នំពេញ។

ការជូនដំណឹងនេះ លោក អ៊ឹម ជីវ៉ា បានសរសេររៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖

«ប្រពន្ធតារាកំប្លែង នាយចេក កំពុងសង្រោ្គះបន្ទាន់នៅមន្ទីរពេទ្យ ជ័យជំនះក្រុងតាខ្មៅ ដោយសារជម្ងឺបេះដូងរីក លើសឈាម និងឈឺក្រពះ តែគ្មានលុយមកព្យាបាលនៅក្រុងភ្នំពេញ។

តារាកំប្លែង នាយចេក ដែលមានជីវភាពក្រីក្រលំបាក ពេលនេះប្រពន្ធរបស់គាត់ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងតាខ្មៅ ហើយគ្រូពេទ្យបានប្រាប់ថាជំងឺប្រពន្ធនាយចេកធ្ងន់ធ្ងរឱ្យយកទៅព្យាបាលនៅទីក្រុងភ្នំពេញ តែដោយគ្មានលុយនាយចេកសុំគ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅបានហើយ។

នាយចេកបាននិយាយថា៖ «ទោះបីជាលំបាកយ៉ាងណាក៏មិនដូចថ្ងៃនេះដែរ លេងភ្លេងបាន50$មកដល់ផ្ទះយកប្រពន្ធមកពេទ្យជ័យជំនះ ពេទ្យប្រាប់ត្រូវវះកាត់មិនទាន់បានរួចរាល់ គេប្រាប់ថាម្ដាយខ្សោយកម្លាំងខ្លាំងហើយយកមកពេទ្យខេត្តទៀត។

មកដល់សង្គ្រោះបន្ទាន់គេប្រាប់ថា គាត់បេះដូងរីក លើសឈាម និងឈឺក្រពះ ត្រូវបញ្ជូនមកភ្នំពេញទៀត តែគ្មានលទ្ធភាពក៏សុំពេទ្យនៅត្រឹមពេទ្យខេត្ត ក្រែងគាត់បានធូរយកទៅផ្ទះវិញ សិនចាំគិតបន្តទៀតហើយក៏មិនដឹងគិតយ៉ាងណាដែរ បើគ្មានអីទីពឹងសោះ មានតែដោះស្រាយរបស់របរអីមួយសិនចុះឱ្យតែបានរស់ជួបជុំគ្នា ក៏ខ្ញុំសប្បាយចិត្តដែរ។» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)