រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុនសមភាគីកណ្ដាល និងឈ្មួញជើងសាឧបករណ៍និស្សន្ទ ហ្គោលដេន អេហ្វអិកស៍ លីង (Golden FX Link) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន អាស្កាព អ៊ែសិត មេនិចម៉ិន (ASKAP ASSET MANAGEMENT CO., LTD.) កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ក្រោមវត្តមានលោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង លោកស្រី Nancy Chau នាយិកាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង លោកស្រី Jen Tran នាយិកាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង លោក Lawrence Kook នាយកក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង លោកបណ្ឌិត Sammy So នាយកប្រតិបត្តិក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង លោកបណ្ឌិត Raymond Choi ទីប្រឹក្សាជំនាញផ្នែកច្បាប់នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង លោក រិទ្ធី សំណាង អគ្គនាយកក្រុមហ៊ុនអាស្កាព អ៊ែសិត មេនិចម៉ិន និងលោក ឆ សុកិត្យា នាយកប្រតិបត្តិក្រុមហ៊ុនអាស្កាព អ៊ែសិត មេនិចម៉ិន។ ពិធីដ៏ឱឡារិកនេះ កាន់តែមានអត្ថន័យជ្រាលជ្រៅ និងមិនអាចបំភ្លេចបាន ដោយមានការអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកាក្រុមប្រឹក្សាភិបាល នៃគណៈកម្មការមូលបត្រកម្ពុជា (SECC) ក៏ដូចជាការចូលរួម ជាសាក្ខីភាពពីបណ្ដាអ្នកសារព័ត៌មាន មកពីស្ថានីយ៍ទូរទស្សន៍ ស្ថាប័ន កាសែត ទស្សនាវដ្ដី និងគេហទំព័រអនឡាញជាច្រើនទៀត។

ការចុះអនុស្សរណៈនេះ គូសបញ្ជាក់ពីសមិទ្ធិផលថ្មីមួយទៀត របស់ ហ្គោលដេន អេហ្វអិកស៍ លីង ក្នុងការពង្រឹង និងជំរុញអោយកាន់តែខ្លាំងថែមទៀត នូវទីផ្សារហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនមួយនេះបានទទួលស្គាល់ F.U.G.I Gold ជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទរបស់ខ្លួននាពេលកន្លងមក ដើម្បីការពារផលប្រយោជន៍ ព្រមទាំងជួយបង្កើនឱកាសវិនិយោគ និងផលចំណេញដល់អតិថិជន ដែលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ ហ្គោលដេន អេហ្វអិកស៍ លីង នឹងផ្ដល់ការគាំទ្រទៅអាស្កាព អ៊ែសិត មេនិចម៉ិន ដូច F.U.G.I Gold ដែរ ដែលរួមមានដំណើរការក្នុងការស្នើសុំអាជ្ញាបណ្ណពីគណៈកម្មការ មូលបត្រកម្ពុជា អោយបានឆាប់រហ័ស ការថែទាំកម្មវិធីជួញដូរដ៏គួរអោយទុកចិត្ត (MT4) យុទ្ធសាស្រ្តក្នុងការគ្រប់គ្រង និងប្រតិបត្តិការដ៏ស្ទាត់ជំនាញ ការចែករំលែកបទពិសោធន៍ និងជំនាញដ៏វាងវៃ វគ្គបណ្ដុះបណ្ដាលល្អៗ ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធិភាព និងអត្ថប្រយោជន៍គួរអោយកត់សម្កាល់ជាច្រើនទៀត។   

គួរបញ្ជាក់ផងដែរថា ហ្គោលដេន អេហ្វអិកស៍ លីង គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដំបូងគេបង្អស់ ដែលទទួលស្គាល់ដោយច្បាប់ជាតិ ហើយទទួលបានអាជ្ញាបណ្ណពីរ គឺអាជ្ញាបណ្ណជា ក្រុមហ៊ុនសមភាគីកណ្តាល និងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ (អាជ្ញាបណ្ណលេខ០០១) ពីគណៈកម្មការមូលបត្រកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន កំពុងផ្តល់នូវផលិតផលវិនិយោគជាច្រើនប្រភេទ ដូចជារូបិយបណ្ណអន្តរជាតិ CFDs និងលោហៈធាតុមានតម្លៃ។ ក្នុងនាមជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខដ៏រឹងមាំ និងជាបុត្រសម្ព័ន្ធរបស់ Golden Group ដ៏ល្បីល្បាញ ដែលរួមមាន សណ្ឋាគារ The Plantation សណ្ឋាគារ Tea House សាលារៀន FasTrackids ក្រុមហ៊ុន Cambo Technology និងក្រុមហ៊ុនជាច្រើនទៀត ហ្គោលដេន អេហ្វអិកស៍ លីង បានប្រមួលផ្តុំនូវអ្នកជំនាញ ដែលប្រកបដោយទេពកោសល្យ វិជ្ជាជីវៈ និងបទពិសោធន៍យូរឆ្នាំ ហើយសហការយ៉ាងជិតស្និទ្ធជាមួយនឹង First Gold ដែលជាក្រុមហ៊ុនផលិតនិងលក់មាសដ៏ល្បីឈ្មោះ ដែលបំរើដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក អស់រយៈពេលជិត៤០ឆ្នាំមកហើយ។ កត្តាទាំងអស់នេះ នឹងជួយអោយវិនិយោគិន មានទំនុកចិត្តខ្ពស់ក្នុងការវិនិយោគជាមួយក្រុមហ៊ុន ខណៈដែលពួកគាត់នឹងទទួលបានការបណ្ដុះបណ្ដាល និងជំនាញលើការជួញដូរឧបករណ៍និស្សន្ទ (ហ្គោលដេន អេហ្វអិកស៍ លីង មានវគ្គបណ្ដុះបណ្ដាល ស្ដីពីវិស័យឧបករណ៍និស្សន្ទ សម្រាប់សាធារណៈជនជារៀងរាល់ខែ) យុទ្ធសាស្រ្តជួញដូរជោគជ័យ ព័ត៌មានសេដ្ឋកិច្ចនិងពិភពលោកថ្មីៗ សេវាកម្មស្ដង់ដារអន្តរជាតិ សុវត្ថិភាពនៃដើមទុន ហើយជាពិសេស ភាពរហ័ស និងងាយស្រួលក្នុងការដាក់ និងដកសាច់ប្រាក់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]