ម៉ាឡេស៊ី៖ ហេតុការណ៍ដ៍ហួសចិត្តមួយបានកើតឡើង នៅផ្លូវឌឿងហែមមួយកន្លែងក្នុងតំបន់ Jalan DatoAbdul Rahman Seremban ប្រទេសម៉ាឡេស៊ី ដោយសារអ្នកបើកបររថយន្តពីរគ្រឿងក្នុងទិសដៅបញ្រ្ចាសគ្នា មិនចេះអធ្យាស្រ័យឲ្យគ្នាទាល់តែសោះ។
មុនពេលកើតហេតុ អ្នកបើកបរទាំងពីរនាក់ (ស្រីម្នាក់ ប្រុសម្នាក់) បានបើកបរតាមច្រកផ្លូវតូចមួយក្នុងទិសដៅផ្ទុយគ្នា រហូតដល់ពេលដែលឡានទាំងពីរជួបគ្នា ពួកគេក៏បានឈប់ត្រឹមនោះ ដោយភាគីម្ខាងៗសុទ្ធតែចាំអ្នកម្ខាងទៀតត្រលប់ក្រោយ។ អ្វីដែលហួសពីការគិត បុរសស្រ្តី ទាំង២បានទុកឡានឲ្យជាប់បែបនេះអស់រយៈពេលជាង ២ម៉ោងដោយម្នាក់ៗនិយាយថា បើអ្នកឯងមិនត្រលប់ ខ្ញុំក៏មិនត្រលប់។
អ្នកនៅតំបន់នោះបានឃើញ រឿងដ៏ហួសចិត្តនេះហើយគិតថា ប្រសិនបើនារីនោះត្រលប់រថយន្តថយក្រោយតែបន្តិច ឡានទាំងពីរអាចបន្តដំណើរបានយ៉ាងស្រួល។ តែយ៉ាងណាមិញភាគីម្ខាងៗសុទ្ធតែខ្លាំងរៀងខ្លួន មិនព្រមថយឡានចេញទេ។
រឿងនេះមិនអាចដោះសា្រយបានរហូតទាល់តែប៉ូលិសមកដល់ ប៉ូលិសបានបញ្ជាឲ្យនារីនោះថយឡានចេញ ប៉ុន្ដែនាងនៅតែប្រកែកថាបើគាត់មិនថយ ខ្ញុំក៏មិនថយ។ ចុងក្រោយប៉ូលិសក៏ឲ្យឡានទាំងពីរថយក្រោយរៀងខ្លួន។
តែអ្វីដែលធ្វើឲ្យគេហួសចិត្តនោះ គឺថារឿងដែលកើតឡើងវាគ្មានអ្វីធំដុំសោះ ប៉ុន្ដែអ្នកទាំងពីរនោះសុខចិត្តខ្ជះខ្ជាយពេលវេលាជាង ២ម៉ោង ដោយសារតែរឿងគួរឲ្យអស់សំណើចនេះ ដែលហេតុការណ៍នេះធ្វើឲ្យប៉ូលិសពិបាកដោះស្រាយដូចបង្ខំកូនក្មេងឲ្យសុំទោសគ្នាយ៉ាងដូច្នោះដែរ៕
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
ពិតជាមិនងាយបានជួប! កំពូលអ្នកជំនាញអូសម៉ូតូប្រចាំឆ្នាំ (មានវីដេអូ)
ឥណ្ឌូនេស៊ី៖ វីដេអូមួយត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook ដោយម្ចាស់គណនីដែលមានឈ្មោះថា Alle កាលពីព្រឹកមិញនេះ បានធ្វើឲ្យអ្នកទស្សនាសើចចុកពោះ ព្រោះតែហួសចិត្តជាមួយនារីម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នោះ។
នៅក្នុងវីដេអូមួយគេឃើញមាននារីម្នាក់ ដែលទំនងជាទើបនឹងចាកចេញពីហាងលក់ទំនិញមួយកន្លែង បានព្យាយាមអូសម៉ូតូរបស់នាងចេញ ដោយគ្មានជំនាញទាល់តែសោះ។
ដំបូងឡើយ នារីម្នាក់នោះបានឡើងជិះម៉ូតូរបស់នាងដើម្បីចាកចេញពីហាង ដោយនាងបានបើកម៉ូតូរបស់នាងទៅមុខថយក្រោយ ទៅមកៗ ប៉ុន្តែនាងមិនអាចចេញរួច។ ដូច្នេះនាងក៏បានទៅអូសម៉ូតូមួយទៀតដែលចតនៅខាងស្តាំដៃនាង ដោយរុញទៅមុខបន្តិច ដើម្បីឲ្យមានកន្លែងទំនេរសម្រាប់នាងចេញ។
បន្ទាប់មក នាងក៏បានឡើងជិះម៉ូតូរបស់នាង ទៅមុខថយក្រោយ ទៅមកៗម្តងទៀត ប៉ុន្តែនៅតែមិនអាចចេញរួចដដែល។ នាងក៏បានចុះពីលើម៉ូតូរបស់នាងម្តងទៀត ដើម្បីទៅអូសម៉ូតូមួយដែលបានចតនៅខាងក្រោយនាង ដោយខិតវាទៅមុខបន្តិច។ លទ្ធផលនៅតែមិនអាចដូចបំណង។
នាងក៏បន្តធ្វើការអូសខិតម៉ូតូមួយគ្រឿងដែលនៅខាងស្តាំដៃនាងនោះបន្តិចទៀត ទើបចុងក្រោយនាងបានយកម៉ូតូរបស់នាងចេញបានសម្រេចទាំងត្រដាបត្រដួស។
គួរឲ្យដឹងដែរថា វីដេអូមួយនេះមានអ្នកទស្សនារហូតដល់ជាង ៤០០ ០០០ ដងឯណោះ។ ទោះជាយ៉ាងណា ហេតុការណ៍នេះត្រូវបានគេជឿថា បានកើតឡើងនៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូនេស៊ី៕
សូមចូលរួមទស្សនាវីដេអូរបស់កំពូលអ្នកអូសម៉ូតូរូបនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]