ភ្នំពេញ៖ អតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងពិភពលោក The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ក្រោយពីបានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាសមក ត្រូវបានគេដឹងថា ផ្លូវជីវិតគូស្វាមីភរិយារបស់នាងដែលខំសាងរួមគ្នាជាច្រើនឆ្នាំ ក៏បានប្រេះឆាឈានដល់ផ្លូវបំបែក ដែលបានធ្វើឲ្យនាង មានការឈឺចាប់ជាខ្លាំង និងបានបង្ហោះសារត្អូញត្អែរ បង្ហាញពីទុក្ខសោករបស់ខ្លួនជារឿយៗ នៅលើគណនីហ្វេសប៊ុករបស់នាងផងដែរ។

ដោយឡែក ថ្មីៗនេះ អ្នកនាង សាន ស្រីឡៃ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការត្រេកអរជាខ្លាំង ដោយនាងបានដកខ្លួនចេញពីភាពទុក្ខសោកជាមួយនឹងអតីតកាល និងធ្វើខ្លួនជាមនុស្សថ្មី ទទួលស្គាល់ការពិត និងរស់នៅជាមួយបច្ចុប្បន្នភាព ដោយអ្នកនាងបានលើកឡើងថា៖

«ធ្លាប់ខូចចិត្ដរួចហើយ៖ ( អត់ឃើញបានផលអីក្រៅពី មុខដូចយាយអាយុ80 នោះទេ អ្វីដែលប្រសើរត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ ធ្វើឲ្យខ្លួនឯងមានក្ដីសុខច្រើនៗ ហើយត្រូវចងចាំថាក្ដីស្រឡាញ់ ដែលស្ថិតស្ថេរគ្មានថ្ងៃកែប្រែ គឺជាក្ដីស្រឡាញ់របស់( ម្ដាយ ឱពុក )របស់យើង ចងចាំគ្រប់យ៉ាងជាបទពិសោធន៍ »។

ជាការពិតណាស់ ធ្វើឲ្យខ្លួនឯងឲ្យលិចលង់ជាមួយនឹងស្រមោលអតីតកាល គឺគ្មានបានអ្វីមកវិញនោះទេ ក្រៅពីភាពសោកស្តាយ និងការឈឺចាប់គ្រាំចិត្ត ដូចពាក្យគេថា «រឿងល្អៗទុកជាការចងចាំ រីឯរឿងអាក្រក់ទុកជាបទពិសោធន៍» ដើម្បីយកវាមកកែ ប្រែជាថ្មី ដូច្នោះដែរ៕  

រូបស្រីឡៃ ជាមួយនឹងម្តាយ
រូបស្រីឡៃ ជាមួយនឹងបងប្អូន
រូបស្រីឡៃ ជាមួយនឹង កូនស្រី

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយពី អ្នកនាង សាន ស្រីឡៃ អតីតបេក្ខនារីប្រឡងចម្រៀងពិភពលោក The Voice Cambodia រដូវកាលទី២ បែកបាក់ជាមួយស្វាមីមក យើងតែងសង្កេតឃើញថា អ្នកនាងតែងតែបង្ហោះសារ ឬក៏រូបថតបែបក្រៀមក្រំ បង្ហូរទឹកភ្នែក បង្ហាញពីអារម្មណ៍ខូចចិត្ត នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើន ព្រួយបារម្ភ និងComment លើកទឹកចិត្តនាង។ 

បន្ថែមពីនេះ អ្នកនាង សាន ស្រីឡៃ ក៏បានប្រកាសលក់ផ្ទះរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថាមានបញ្ហាគ្រួសារផងដែរ ដោយក្នុងនោះនាងបាននិយាយរៀបរាប់ថា៖

«ជំរាបសួរចានាងខ្ញុំមួយរយះនេះមានបញ្ហាក្នុងគ្រួសារមួយចំនួន ពេលនេះនាងខ្ញុំត្រូវការ ( លក់ផ្ទះ បន្ទាន់ ទទឹង 7 ម៉ែត្រ បណ្ដោយ 16 ម៉ែត្រ ទីប្រជុំជន មានផ្សារមានសាលានៅជិតផ្ទះស្រាប់តម្លៃ២១០០០$ នៅម្ដុំសាលាទួលប្រាសាទសែនសុខ ខណ្ខសែនសុខ ) បេីបងប្អូនមានចំណាប់អារម្មណ៍ អាចខលមកខ្ញុំបាន 012/ 010 82 58 82 បញ្ចាក់ត្រូវការលុយលក់ជាបន្ទាន់ សូមអគុណ...»៕

យ៉ាងណាមិញ យើងនៅមិនទាន់ដឹងនៅឡើយទេថា តើនៅក្នុងរង្វង់គ្រួសាររបស់នាង មានបញ្ហាអ្វី ទើបបណ្តាលឲ្យនាងសម្រេចចិត្តប្រកាសលក់ផ្ទះជាបន្ទាន់បែបនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ