ភ្នំពេញ៖ តារាចម្រៀង ដែលមានទឹកដមសំនៀងពិរោះ អ្នកនាង យក់ ថិតរដ្ឋា ក្រោយពីបានចូលច្រៀង ជាតារាហង្សមាសមក សង្កេតឃើញថា នាងមិនសូវលេចធ្លោ និងមានបទចម្រៀង ចេញច្រើនដូចតារាដទៃ របស់ហង្សមាសទេ ដែលជាដើមហេតុ ធ្វើឲ្យនាងមានអារម្មណ៍អន់ចិត្ត ។

បើតាមសាររបស់អ្នកនាង យក់ ថិតរដ្ឋា បានសរសេរថា "បើគិតថាខ្ញុំមិនមានអ្វីសំខាន់ សំរាប់អ្នកទៅហើយ ! សុំតែ អ្នកយាយប្រាប់ខ្ញុំតែមួយមាត់ បានហើយថា មិនត្រូវការខ្ញុំទៀតទេ សោះនឹងខ្ញុំរង់ចាំលទ្ធផល ចុងក្រោយទាំងអស់សង្ឃឹម!" ។

ដោយឡែកអ្នកគាំទ្ររបស់ អ្នកនាងបានសរសេររិះគន់ចំៗ ទៅលើផលិតកម្មហង្សមាសថា "មិនយល់ ហើយក៏ឆ្ងល់ថា Rasmey Hang Meas គេគិតយ៉ាងម៉េចចំពោះគាត់? កម្មវិធីធំៗត្រូវបានរំលង ពីគាត់ពីមួយទៅមួយ ឯ concert ពីមួយកម្មវិធីទៅមួយកម្មវិធី ពីមួយឆ្នាំទៅមួយឆ្នាំ ហេតុអីគ្មានវត្តមានគាត់? គាត់ក៏ជាតារាហង្សមាស មួយរូបដែរ តែហេតុអីគាត់គ្មាន សកម្មភាពក្នុងកម្មវិធីទូរទស្សន៏ Hang Meas HDTV ដូចគេគ្រប់គ្នា? ឬមួយមកពីគាត់មិនចេះ រករឿងអុកឡុកដូចគេ? ហើយមានតែក្មេងៗ ជំនាន់ក្រោយឃើញឡើង ច្រៀងអត់ឈប់ឈរ ឬមួយគិតថាគាត់អត់មានអ្នកគាំទ្រ? សូមចាំថា យក់ ថិតរដ្ឋា នៅតែមានអ្នកគាំទ្រជានិច្ច ទោះបីគាត់មានចម្រៀង ច្រៀងច្រើនឬតិច តែអ្នក ដែលស្រលាញ់និងចងចាំគាត់ គឺមិនអាចភ្លេចគាត់បាននោះទេ មិនមែនទាមទារអោយ គាត់ល្បីល្បាញ ជាងគេដូចពីមុនទេ តែគ្រាន់តែចង់អោយ មានភាពស្មើគ្នារវាង តារាជើងចាស់ដូចគ្នា មិនមែនជាន់ផ្អៀងទៅ តែខាងអ្នកញិកញ៉ក់ក្មេងៗ ដូចរាល់ថ្ងៃនេះទេ" ។

ក្នុងសារដដែលនោះបន្តថា "ឬមួយក៏ធ្វើដើម្បីអោយគាត់ អស់ចិត្តហើយដើរចេញ? គាត់មិនខ្វះកន្លែងដែល ចាំស្វាគមន៏គាត់ទេ តែគាត់គ្រាន់តែមិនចេះ drama មិនចេះវៃអែបស៊ីអប មិនចេះកូរដូចគេ ទើបអ្នកមិនមើលឃើញ តម្លៃនៃសមត្ថភាពគាត់ ។ ហើយបើចុងក្រោយគាត់ គ្មានលទ្ធផល គ្មានកម្មវិធីធំៗដូចគេ សូមប្រាប់គាត់ត្រង់ៗទៅ កុំអោយការរង់ចាំ របស់មនុស្សត្រង់ៗ និងមានសមត្ថភាពម្នាក់នេះ នៅទ្រាំឈឺចាប់បែបនេះ" ។

Looking TODAY មិនទាន់អាចសុំការ បកស្រាយពីខាងផលិតកម្ម ហង្សមាសបានទេ ជុំវិញការលើកឡើងខាងលើនេះ ។ តែយើងស្វាគមន៍ ការបកស្រាយពីភាគី ផលិតកម្មហង្សមាស នៅពេលក្រោយ ៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា