ចិន៖ ឃ្លីបវីដេអូមួយបង្ហោះលើបណ្ដាញសង្គមដោយឈ្មោះ Heng Thu អំពីសកម្មភាពដ៏ព្រៃផ្សៃ ទៅលើក្មេងម្នាក់ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍តក់ស្លុត ត្រូវគេចែករំលែកដល់ទៅរាប់ម៉ឺនដង។

តាមរយៈសកម្មភាពដែលដកស្រង់ចេញពីឃ្លីបនោះ បានបង្ហាញពីសកម្មភាពស្រ្តីម្នាក់ ទាញយកក្មេងស្រីយ៉ាងកំរោល រួចបោះក្មេងនោះទៅលើតុ ដោយផ្ងារក្មេងស្រីនោះ រួចបុរសម្នាក់ទៀតបានកាន់កាំបិតមួយយ៉ាងសស្ញាច ចាប់ទាញដៃក្មេងស្រីនោះបំរុងនឹងកាត់ដៃក្មេងនោះ រួចឃ្លីបក៏បញ្ចប់ទៅ។

ទោះបីជាឃ្លីបមិនបានបង្ហាញសកម្មភាពចប់ចុងចប់ដើម ប៉ុន្ដែវាបានធ្វើឲ្យបេះដូងអ្នកទស្សនាធ្លាក់ដលដីបាត់ទៅហើយ ហើយរឿងនោះក៏ក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមរបស់ចិន។

យ៉ាងណាមិញ ក៏មានអ្នកបញ្ចេញមតិខ្លះថានេះជាការសម្ដែងប៉ុណ្ណោះ ខណៈដែលអ្នកផ្សេងទៀតយល់ថាតើការសម្ដែងអ្វីក៏សាហាវម្ល៉េះ? តើការសម្ដែងនេះ មានគោលបំណងក្នុងការយកឈ្នះរឿងរន្ធត់ Saw របស់អាមេរិកឬយ៉ាងណា?

ចុងក្រោយគេហទំព័ររបស់រដ្ឋាភិបាលចិន ក៏បានបង្ហោះសារមួយដើម្បីស្រាយចម្ងល់ដល់អ្នករាល់គ្នាថា ឃ្លីបនេះគឺពិតជាការសម្ដែងមែន ដែលវាត្រូវបានដកស្រង់ចេញពីឈុតមួយក្នុងការសម្ដែងស្ដីពីការជួញដូរមនុស្ស៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

គួរឲ្យអាណិតពិតមែន! ក្មេងស្រីអាយុ៦ឆ្នាំ លូកដៃចូលម៉ាស៊ីនកិនសាច់ ប្រឈមមុខនឹងពិការភាព (មានវីដេអូ)

ចិន៖ កុមារីវ័យ៦ឆ្នាំមួយរូប កំពុងប្រឈមមុខនឹងការបាត់បង់ម្រាមដៃទាំង៥របស់នាង បន្ទាប់ពីជួបគ្រោះអកុសល ចូលដៃទៅក្នុងម៉ាស៊ីនកិនសាច់។

ហេតុការណ៍នេះបានកើតឡើងទៅលើក្មេងស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលរស់នៅភាគខាងកើតប្រទេសចិន។ មុនពេលកើតហេតុ នាងកំពុងរត់លេងនៅជិតឪពុកម្តាយរបស់នាងដែលកំពុងកិនសាច់។ កុមារីរងគ្រោះ ក៏បានលូកដៃស្តាំចូលទៅក្នុងម៉ាស៊ីន។ ភ្លាមៗម្រាមដៃរបស់នាងក៏បានជាប់គាំងនៅក្នុងម៉ាស៊ីនតែម្តង។

ក្រោយកើតហេតុ ឪពុកម្តាយក្មេងរងគ្រោះ បានស្ទុះទៅបិទម៉ាស៊ីន និងព្យាយាមទាញដៃកូនស្រីខ្លួនចេញ ប៉ុន្តែទោះបីជាព្យាយាមយ៉ាងណា ក៏នៅតែទាញមិនចេញដដែល។ ផ្ទុយទៅវិញ វាបែរជាធ្វើឲ្យការឈឺចាប់កាន់តែកើនឡើងទ្វេរដង។ ក្រោយមកក្រុមពន្លត់អគ្គីភ័យ និងឡានសង្គ្រោះបន្ទាន់បានមកដល់ ទើបបញ្ជូនក្មេងរងគ្រោះទៅកាន់មន្ទីរពេទ្យ Xiamen Xinkaiyuan។

ក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅក្នុងបន្ទប់វះកាត់ ដែលមានគ្រូពេទ្យ និងក្រុមពន្លត់អគ្គីភ័យកំពុងចូលរួមសហការគ្នាជួយ។ ពួកគេបានចំណាយពេលប្រមាណ ៣០នាទី ដើម្បីធ្វើការវះកាត់។

ជាលទ្ធផល ម្រាមដៃទាំង៥របស់ក្មេងស្រី ត្រូវបានសង្គ្រោះចេញពីម៉ាស៊ីន ហើយគ្រូពេទ្យត្រូវធ្វើការតភ្ជាប់ពួកវាឡើងវិញ។

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យជឿជាក់ថា ការតភ្ជាប់ឡើងវិញនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ បើទោះបីជាក្នុងរយៈពេលនេះ នាងត្រូវទទួលរងនូវភាពឈឺចាប់ខ្លាំងក៏ដោយ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]