ភ្នំពេញ៖ តារាចម្រៀងស្រីសាច់ខ្ចីមុខខ្ជូត កញ្ញា សុខ ពិសី បន្ទាប់ពីទទួលបានគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រកម្ពុជា ដូចជាមានរាសីកាន់តែត្រដែត ដោយមាន តម្លៃ​ខ្លួនខ្ពស់ជាងឆ្នាំមុន ដែលប្រហាក់ប្រហែលនឹង កញ្ញា ឱក សុគន្ធកញ្ញា និង មាស សុខសោភា ព្រោះតែការចំណាយ និងផ្គត់ផ្គង់ក្រុមរាំរបស់នាង ក៏មាន កំណើនខ្ពស់ជាងមុននោះ។ 

អ្នកចម្រៀងកាន់តែស្រស់ស្អាត កញ្ញា សុខ ពិសី បានធ្វើឲ្យកក្រើកជាថ្មីជាមួយនឹងការងារសិល្បៈពិសេសការច្រៀង និងសម្តែង ហើយទទួលការងារថ្មីជាបន្តបន្ទាប់នេះបានធ្វើឲ្យតារាស្រីរូបនេះបញ្ចេញតម្លៃខ្លួនថ្មីដែល មានកម្រៃខ្ពស់ជាងឆ្នាំមុន។ ការទទួលច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីមួយ ចន្លោះពី១៥០០ទៅ១៨០០ដុល្លារអាមេរិក ប៉ុន្តែពេលនាងបានប្រកាសឡើងតម្លៃខ្លួនចាប់ពី២ពាន់ទៅ ជាង ២ពាន់ដុល្លារអាមេរិកដែលតម្លៃខ្លួននេះគឺមានចំនួនប្រហាក់ប្រហែលនឹងតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធ កញ្ញា និងមាស សុខសោភា។ ការឡើងតម្លៃខ្លួននេះដែរគឺស្របពេលដែលតារា ចម្រៀង ស្រីរូបនេះទទួលបានការងារសិល្បៈច្រើនពិសេសការសម្តែងក្នុងឈុតឆាកផ្សព្វផ្សាយពាណិជ្ជកម្មធំៗ ជាហូរហែរ។

តារាស្រីល្បីឈ្មោះសាច់ខ្ចីមុខខ្ជូត កញ្ញា​ សុខ​ ពិសី បានបញ្ជាក់ថា នាងពិតជាសប្បាយចិត្តនឹងការងារដែលសម្រេចបាន ក្នុងពេល កន្លង មកទាំងកម្មវិធីធំៗនិងកម្មវិធីសប្បុរសធម៌នានា។ តារាស្រីរូបនេះទទួលស្គាល់ថាក្នុងឆ្នាំថ្មីនេះតម្លៃខ្លួននៃ ការ ឡើង ច្រៀងរបស់នាងពិតឡើងថ្លៃជាមុនបន្តិចមែន ព្រោះតែការចំណាយ និងផ្គត់ផ្គង់ក្រុមរាំរបស់នាង ក៏មាន កំណើនខ្ពស់ជាងមុននោះ។

តារាស្រីរូបនេះមិនបញ្ជាក់លម្អិតអំពីចំណូលបន្តថា ការច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រី នោះទេប៉ុន្តែនាងហាក់ទទួលស្គាល់ថាតម្លៃខ្លួនអាចប្រហាក់ប្រហែលទៅនឹងការលើកឡើងខាងលើ ។ នាងមិនសំឡឹងមើលឃើញតែប្រាក់ជាធំទេ ប៉ុន្តែសម្រាប់ការងារប្រគុំតន្ត្រីមនុស្សធម៌នាងនៅតែជួយទៅ តាមលទ្ធភាពនិងពេលវេលាអំណោយផលហើយនាងក៏មិនមានបំណងប្រកួតប្រជែងទីផ្សារនិងតម្លៃខ្លួនជាមួយសិល្បកររូបណាដែរ។ នាងរំពឹងដែរថាឆ្នាំថ្មីនេះការងារនាងនឹងកាន់តែរីកចម្រើនជាមុន។

សូមជម្រាបថា កញ្ញា សុខ ពិសី តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ រាល់ការឡើងឆាកច្រៀងមួយរយៈចុងក្រោយនេះ ស្រាប់តែមានអ្នកគាំទ្រច្រើនយ៉ាងចម្លែក គេសង្កេតឃើញថា គ្រាន់តែចុះពីឡានមិនទាន់ផង ក៏មានអ្នកគាំទ្រទៅរោមជិត​​ មិនចាញ់តារាបរទេសនោះទេ ព្រោះរូបរាងសម្រស់បច្ចុប្បន្នរបស់នាងដែលជាតារាចម្រៀងសិចស៊ីយ៉ាងខ្លាំង៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី