ខេត្តកំពង់ស្ពឺ៖ ម្សិលមិញនេះ តារាស៊ិចស៊ីកញ្ញា ដេននីក្វាន់ ព្រមជាមួយនឹងបងប្អូនខ្លួន បានយកអំណោយជាច្រើន ក៏ដូចជាថវិកាផងដែរ ទៅចែកជូនគ្រួសារជនក្រីក្រនៅទីជនបទមួយ ដែលមានលំនៅ នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងនោះគេឃើញមានអំណោយជាច្រើនដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ និងត្រីខកំប៉ុង ជាដើម ដើម្បីជួយឧបត្ថម្ភភាពខ្វះខាតកំពុងជួបប្រទះ។ មិនតែប៉ុណ្ណោះកញ្ញា ដេននីក្វាន់ ក៏បានផ្តល់សន្យាថា នៅសប្តាហ៍ក្រោយ នាងព្រមទាំងបងប្អូននឹងត្រឡប់មកម្តងទៀត ដោយនាំយក កង់ សម្លៀកបំពាក់ សម្ភារៈសិក្សា គ្រឿងបរិភោគ និងថវិកាមួយចំនួនទៀតប្រគល់ឱ្យគ្រួសារនោះផងដែរ។

ដោយនៅក្នុងហ្វេសប៊ុករបស់កញ្ញា ដេននីក្វាន់ បានប្រាប់ទាំងស្រុងថា៖

«ពីម្សិលមិញខ្ញុំបានចុះទៅដល់ភូមត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ! គឺមានគ្រួសារមួយកំពុងតែជួបការលំបាកខ្លាំង ដោយប្រពន្ធស្លាប់ចោល ហើយបានបន្សល់ទុកនូវកូនៗចំនួន៩នាក់ទៀត ពេលខ្ញុំបានជួបពួកគាត់ គឺពិតជាធ្វើឱ្យខ្ញុំខ្លោចចិត្តនឹងអាណិតខ្លាំងណាស់ ព្រោះផ្ទះក៏គ្មាននៅ កូនៗទាំង៩នាក់របស់គាត់ក៏ពុំបានរៀនសូត្រចេះដឹងដូចក្មេងដទៃទៀតទេ។

ពេលបានជួបពួកគាត់រួច គឺមិនអាចធ្វើឲ្យខ្ញុំទៅហើយមិនត្រឡប់មកវិញនោះទេ ព្រោះខ្ញុំចង់ឃើញក្មេងទាំងនេះបានចូលរៀន និងមានអនាគតល្អដូចក្មេងៗដទៃទៀតអ៊ីចឹង ហើយនៅសប្តាហ៍ក្រោយនាងខ្ញុំនិងបងប្អូនរបស់ខ្ញុំនឹងត្រលប់មកជួបពួកគាត់ម្តងទៀត ដោយនាំយកនូវកង់ សម្លៀកបំពាក់ សម្ភារៈសិក្សា គ្រឿងបរិភោគ និងថវិកាមួយចំនួនទៅជូនពួកគាត់ម្តងទៀត។

នាងខ្ញុំសូមលើកម្រាមដៃដប់ អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសមេត្តាជួយដល់គ្រួសារគាត់ផង បើមិត្តៗចង់ពួកគាត់ជួយអាចខល (call) មកលេខនាងខ្ញុំផ្ទាល់ 0972799990 ឬអាចឆាតចូល​ Facebook របស់នាងខ្ញុំក៏បាន! បើចង់ដឹងកាន់តែច្បាសតោះមើលសកម្មភាពពិតទាំងអស់គ្នា Please share៕»

ទស្សនាវីដេអូសកម្មភាពខាងក្រោមនេះ៖

ជាពិសេស បន្ទាប់ពីបានប្រគល់អំណោយសប្បុរសធម៌នោះរួច កញ្ញា ដេននីក្វាន់ក៏បានចែកថវិកា ដល់ក្មេងៗជាច្រើននាក់ ដែលរស់នៅក្នុងភូមិនោះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់