កូរ៉េខាងត្បូង៖ រូបភាពប៉ុន្មានសន្លឹករបស់បវរកញ្ញាឯកប្រចាំប្រទេសកូរ៉េ បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ដោយសារតែសម្រស់របស់នាងត្រូវបានរក្សាភាពដើម បើទោះជានាងនឹងមានអាយុ ៤០ឆ្នាំក្នុងឆ្នាំក្រោយនេះក៏ដោយ។

នាង Kim Sarang ត្រូវបានមហាជនទទួលស្គាល់ ដោយសារតែររូបរាង និងសម្រស់ដ៏ស្រស់ផូរផង់។ គួររំឮកថា តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បានជាប់ជាបវរកញ្ញាឯកប្រចាំប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០០០ និងបានឈ្នះជាតារាស្រីក្នុងឈុតប្រពៃណីល្អជាងគេក្នុងឆ្នាំ ២០០១ផងដែរ។ យ៉ាងណាមិញ ចាប់ពីពេលដែលមហាជនបានស្គាល់រូបនាង មកទល់នឹងពេលនេះមានរយៈពេលជិត ២ទស្សវត្សរ៍ទៅហើយ តែសម្រស់នាងនៅតែរក្សាបានដដែល។

លើសពីនេះទៅទៀត ក្នុងពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបភាព និងវីដេអូមួយចំនួននៅលើគណនី Instagram របស់ខ្លួន កំឡុងពេលវិស្សមកាលនៅក្នុងប្រទេសថៃ ដែលរូបភាព និងវីដេអូទាំងនោះបានធ្វើឲ្យកក្រើកបណ្ដាញសង្គមមួយនេះ ដោយសាររូបសម្រស់របស់នាងកាន់តែស្អាតទៅៗ និងមិនសាកសមជាមួយនឹងវ័យរបស់នាងទាល់តែសោះ៕

ប្រភព៖ Koreaboo

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ភស្តុតាងជាច្រើន ដែលអាចបង្ហាញថា Suzy នាងពិតជាស្រស់ស្អាត ពីធម្មជាតិ ១០០% យ៉ាងពិតប្រាកដមែន!

កូរ៉េខាងត្បូង៖ ឆ្លើយតបទៅនឹង ការចោទប្រកាន់ជាច្រើនលើកច្រើនសារ ដែលថា Suzy សមាជិកក្រុម Miss A ធ្លាប់បានធ្វើការវះកាត់កែសម្ផស្សជាច្រើនដង ហើយថែមទាំងថា នាងបាននិយាយកុហកលាក់បាំងអំពីរឿងកែសម្ផស្សនេះ ដើម្បីទាក់ទាញប្រជាប្រិយភាព ថាខ្លួនជានារីដែលមានសម្រស់ស្រស់ស្អាតបំផុត បែបធម្មជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង។

មិនថាយ៉ាងណា ទាក់ទងទៅនឹងពាក្យចោទប្រកាន់មិនពិតអស់ទាំងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាង Suzy ព្យាយាមរកភស្តុតាងជាច្រើន ដែលអាចបង្ហាញយ៉ាងច្បាស់មិនអាចប្រកែកបាន ថាសម្រស់របស់នាងគឺពិតជាស្រស់ស្អាត ពីធម្មជាតិនិងមិនបានកែច្នៃអ្វី ដូចជាពាក្យចោទប្រកាន់ របស់ក្រុមអ្នកស្អប់(Hater)អ្វីបន្តិចឡើយ។

គួរឲ្យដឹងថា ភស្តុតាងដែលអ្នកគាំទ្រយកមកអះអាងនោះ មានដូចជា រូបថតចាស់ៗកាលពីនាងនៅក្មេង និងរូបថតកាតសិស្សជាដើម ដែលយើងអាចសង្កេតឃើញថា រូបថតពីមុន និងរូបថតនាពេលបច្ចុប្បន្នរបស់នាង គឺគ្មានអ្វីផ្លាស់ប្តូវអ្វីបន្តិចសោះឡើយ ទាំងភ្នែក ច្រមុះ មាត់ គឺមានសភាពដូចដើម ដូចកាលពីនាងនៅក្មេង បេះបិទ។ អាស្រ័យលើរូបទាំងនេះហើយ គឺអាចសបញ្ជាក់បានថា នាង Suzy ពិតជាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ១០០ភាគរយ យ៉ាងពិតប្រាកដមែន និងមិនបានវះកាត់កែច្នៃ ឆ្លងកាត់មុខកាំបិតអ្វីទាំងអស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]