“RIEDEL” បានចាប់ផ្តើមបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន ដោយនាំយកគ្រឿងបរិក្ខារកែវ ដ៏ល្អប្រណិតលំដាប់ពិភពលោក សម្រាប់ “RIEDEL WINE BAR & CELLAR” ដែលជាបារផ្តល់ជូនស្រាបិទ ដោយដៃល្អប្រណិត ដំបូងគេបំផុតលើពិភពលោកនៅ Gaysorn។

RIEDEL WINE BAR & CELLAR:

• បម្រើជូនស្រាដែលមានគុណភាព និងសោភ័ណ្ឌភាពល្អបំផុត ជាមួយនឹងកែវដ៏ល្បីល្បាញពី RIEDEL។

• ផ្តល់ជូនស្រាដែលចម្រាញ់ដោយដៃដ៏ល្អប្រណិតជាង២០០ ប្រភេទសម្រាប់បែបផែនជីវិតដ៏ទាន់សម័យ និងថ្លៃថ្នូ។

• មានស្រាមកពីជាង៤០ក្រុមហ៊ុនជាមួយនឹងកែវដែលពោរពេញ ទៅដោយសិល្បច្នៃប្រឌិត ដែលមានឈ្មោះថា “Wine Dispenser”។

• មានការច្នៃម៉ូតដែលឆ្លុះបញ្ចំងពីជីវិតដ៏រស់រវើក និងទាន់សម័យបំផុត។ 

ជាមួយនឹងបទពិសោធន៍ព្រមទាំងជំនាញដ៏ល្អឥតខ្ចោះ ពីបរិក្ខារកែវដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រជាង ២៦០ឆ្នាំមកហើយនោះ RIEDEL គឺជាឈ្មោះដ៏ល្បីល្បាញដែលទទួលបានការកោតសរសើរ និងឲ្យតម្លៃពីសំណាក់អ្នកទទួលទានស្រា ថាជាបរិក្ខារកែវលំដាប់ថ្នាក់ពិភពលោក ដោយផ្តល់ជូននូវគុណភាព និងសោភ័ណភាពល្អបំផុតរំលេចចេញនូវស្រា ដែលមានរសជាតិល្អប្រណិតពិតៗ!! RIEDEL គឺជាម៉ាកបរិក្ខារកែវ ដែលមានដើមកំណើត ដ៏សាមញ្ញក្នុងតំបន់ Bohemiaដែលបច្ចុប្បន្នជាសារធារណរដ្ឋឆេក។ អ្នកបង្កើតដំបូងរបស់ក្រុមហ៊ុននេះមានឈ្មោះថា Christoph Riedel ដែលបានបង្កើតនូវបរិក្ខារកែវដោយដៃប្រកប ដោយគុណភាពខ្ពស់ និងបន្តរបកគំហើញរបស់គាត់ ទៅដល់ជំនាន់ក្រោយៗទៀត។ Georg Riedel ដែលជាម៉ាកបរិក្ខារកែវជំនាន់ទី១០ និងជាម៉ាកដំបូងដែលបានទទួលស្គាល់ពីឧស្សាហ៍កម្មផលិតស្រាក្នុងឆ្នាំ១៩៦៤។ គិតចាប់ពេលនេះវាមានរយៈពេលជាង ៣ទសវត្សរ៍មកហើយដែលធ្វើឲ្យRIEDEL នៅតែចាក់ឬសយ៉ាងរឹងមាំ ក្នុងវិស័យសិប្បកម្មដ៏ល្អឯករបស់ខ្លួន ព្រមទាំង បង្ហាញការអភិវឌ្ឍន៏ដ៏ល្អឥតខ្ចោះ ពីមួយជំនាន់ទៅមួយជំនាន់ ជុំវិញពិភពលោកដោយទទួលបានការកោតសរសើរពី សំណាក់អ្នកចូលចិត្តទទួលទានស្រា សណ្ឋាគារ ព្រមទាំងកន្លែងបម្រើម្ហូបនិងភេសជ្ជៈលំដាប់ពិភពលោក ជាច្រើនប្រទេសផងដែរ។

RIEDEL បានចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងការសហការជាដៃគូ ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្ម Gaysorn ដែលជាអ្នកជំនាញខាងច្នៃប្រឌិត ចំណីអាហារនិងភេសជ្ជៈល្អបំផុតដែលគ្រប់គ្រង ដោយក្រុមហ៊ុនសេវាកម្មចំណីអាហារ Ratchaprasong Food Services Company Limited. ស្រាល្អនិងបរិក្ខារកែវប្រណិត នឹងបង្ហាញជូនប្រជាជនថៃទាំងអស់ ដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រជាលើកដំបូងនៅឯបារ “RIEDEL WINE BAR & CELLAR”។ គួរបញ្ជាក់ផងដែរថា ស្រាផលិតដោយដៃដែលមានគុណភាពល្អ ផ្តាច់គេគឺត្រូវជ្រើសដោយលោក Christian Baepppler ជាអ្នកឈ្នះពានរង្វាន់ផ្នែកស្រា នឹងផ្តល់ជូនយ៉ាងរីករាយចំពោះប្រជាជនថៃ ដែលចូលចិត្តទទួលទានស្រានៅជាន់ទីពីរ នៃមជ្ឈមណ្ឌល Gaysorn នៅឯ Ratchaprasong ដើម្បីទទួលយករសជាតិដ៏អស្ចារ្យ។

RIEDEL WINE BAR & CELLAR គឺជាបារដែលផ្តល់ជូនស្រាចម្រាញ់ ដោយដៃដំបូងគេបំផុតនៅក្នុងពិភពលោកជាមួយនឹង បរិក្ខារកែវរបស់ RIEDEL ដែលមានគុណភាពនិងប្រណិតភាពជាមួយនឹង ការកោតសរសើរយ៉ាងខ្លាំង។ កែវដ៏ល្អប្រណិតម៉ាក RIEDEL គឺត្រូវបានផលិតឡើងយ៉ាងហ្មត់ចត់ តាមបទដ្ឋានដើ ម្បីស័ក្តិសមនឹង( DNA)ស្តេចផ្លែទំពាំងបាយជូរគ្រប់ប្រភេទទាំងអស់ លើពិភពលោក។ អ្វីដែលពិសេសចំពោះកែវស្រាដ៏ល្អប្រណិតនេះ ក៏នៅមានបរិក្ខារកែវដ៏ល្អ ឯកដទៃទៀតផងដែរ រួមមាន ដបកែវចាក់ស្រា ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងគួរឲ្យទាក់ទាញបំផុតដែលធ្វើឲ្យភ្ញៀវកិត្តិយសទាំងអស់ ទទួលបានដំណក់ស្រាដ៏ល្អព្រមទាំងការផ្សំបញ្ចូលគ្នាជាមួយខ្យល់ ដើម្បីបង្កើននូវរសជាតិនិងក្លិនដ៏ក្រអូបប្រហើរ។ លើសពីនេះទៅទៀតការប្រើប្រាស់ដបកែវចាក់ស្រា ដ៏ល្អប្រណិតនេះជួយឲ្យចំណេញពេលវេលាក្នុងការបើកដបស្រា និងការរៀបចំមុនពេលទទួល ទានស្រាក្នុងឱកាសពិសេសផ្សេងៗ។ សិប្បកម្មដ៏ល្អឯកទាំងអស់នេះ ត្រូវបានផ្តល់ជូននៅទីនេះជាញឹកញាប់ជាទ្រង់ទ្រាយតូចនិងមានកំណត់។ អ្វីដែលមិនអាចបំភ្លេចបាន គឺស្រាទាំងអស់នេះគឺត្រូវបានចម្រាញ់ពីផ្លែទំពាំងបាយជូរធម្មជាតិពិតៗ ដើម្បីទទួលបាននូវរស់ជាតិស្រាយ៉ាងប្រណិតដែលមិនអាចបំភ្លេចបាន។ Gaysorn មានស្រា ដែលចម្រាញ់ឡើងដោយដៃតាមបែបធម្មជាតិដ៏ល្អជាង២០០ប្រភេទក្នុងការបម្រើជូនដូចជា Dreissigacker 'Bechtheimer Geyersberg' QbA 2011, Felton Road 'Block 2' Chardonnay 2013, Château Le Puy 'Emilien 2009 Côtes de Francs', Salomon Estate 'Alttus' 2003 andLes Terres de Fagayra 'Maury' Red 2013។

បន្ថែមពីនេះទៅទៀត ស្រាជាង ៤០ ប្រភេទខុសៗគ្នា នឹងផ្តល់ជូនជាមួយនឹងកែវស្រាដ៏ល្អប្រណិតដែលនឹងធ្វើឲ្យ អ្នកចូលចិត្តទទួលទានស្រារីករាយ ជាមួយនឹងស្រាជាច្រើនប្រភេទ ដោយប្រើប្រាស់នូវម៉ាស៊ីនចម្រោះស្រា Wine Dispenser Machineដែលពោរពេញទៅដោយសិល្បៈ ច្នៃប្រឌិតដ៏រស់រវើកគួរឲ្យទាក់ទាញដោយបច្ចេកវិទ្យាឧស្ម័ននីដ្រូសែន ( Nitrogen Gas ) ដើម្បីរក្សារសជាតិនិងពណ៌ដែលបណ្តាលមកពីការរួមបញ្ចូលគ្នានៃឧស្ម័នអុកស៊ីហ្សែននិង អ៊ីដ្រូហ្សែន (Oxidation)ក្នុងបរិយាកាស. Gaysorn មានការផ្តល់ជូនស្រាចំនួន ៣ខ្នាត រួមមាន Taster (30ml)ចំណុះ៣០មីលីលីត្រ Half Glass (75ml)ចំណុះ៧៥មីលីលីត្រ និង Full Glass (150ml)ចំណុះ១៥០មីលីលីត្រ។ គួរបញ្ជាក់ផងដែរថា បញ្ជីរាយឈ្មោះស្រាទាំងអស់ត្រូវបានធ្វើការកែប្រែរាងរាល់ ២ ទៅ ៣ខែម្តងអាស្រ័យទៅលើគំនិតច្នៃប្រឌិតរបស់បារ។ គំនិតផ្តួចផ្តើមដំបូងដើម្បីបង្កើត RIEDEL WINE BAR & CELLAR ជាផ្លូវការគឺ “CONCISE RIEDEL WINE BAR & CELLAR WINE LIST”ដែលបង្ហាញនូវបញ្ជីស្រាដ៏ល្អប្រណិតចំនួន ៤០ ប្រភេទនៅក្នុងម៉ាស៊ីនចម្រោះស្រាដ៏ល្អឯក មានឈ្មោះថា Wine Dispenser។

RIEDEL WINE BAR & CELLAR មានការកែប្រែបញ្ជីរាយមុខម្ហូប ដ៏ទំនើបរបស់ខ្លួនជាង ៣០មុខ ដែលមានឈ្មោះថា Modern Mediterranean ដែលរៀបរាងដោយ មេចុងភៅជនជាតិអ៊ីតាលីជាច្រើនរូប។ ក្នុងបញ្ជីរាយមុខម្ហូបនោះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ជាមួយនឹង ស្រាចម្រាញ់ដោយដៃពីធម្មជាតិ យ៉ាងល្អប្រណិតនិងមានគុណភាពគួរជាទីទុកចិត្ត រួមមាន Selection of Artisan Cheese and Charcuterie with 2012 Bruno Giacosa Arneis, Piedmont, Italy; Seared Rainbow Trout, Kalamata Olives, Heritage Tomato, Toasted Pine Nut Cream with 2014 Felton Road ‘Bannockburn’ Pinot Noir, Central Otago, New Zealand; and Black Angus Fillet Breaded in Homemade Chamomile and Grissini Crust, Sweet Garlic Foam, Toasted Hazelnut and Roasted Potatoes with 2013 Odfjell Vineyards ‘Armador’ Carmenere, Central Valley, Chile។

ក្រៅអំពីសេវាកម្មនិងបញ្ជីឈ្មោះស្រា ដែលមានគុណភាពដ៏ល្អប្រណិត RIEDEL WINE BAR & CELLAR បាននាំយកសិល្បៈនៃការទទួលទានស្រា ជាមួយនឹងការច្នៃម៉ូតដ៏ អស្ចារ្យដែលរំលេចចេញនូវទស្សនៈវិជ្ជារបស់ RIEDEL។ RIEDEL WINE BAR & CELLAR មានទំហំ ៤៣៧ ម៉ែត្រការ៉េ ដែលអាចទទួលស្វាគមន៍ភ្ញៀវកិត្តិយសបានរហូតដល់ ៨០នាក់ដោយរចនាឡើងពីឈើខ្មៅ និងក្បាច់កែវរាងផត កោង ស្តើងដ៏ល្អឯករបស់ RIEDEL តែមួយគត់។ RIEDEL WINE BAR & CELLAR ត្រូវបានរចនាឡើងជាមួយនឹងពណ៌ ក្រហម ស ត្នោត និងពណ៌ទង់ដែងធ្វើឲ្យលេចចេញនូវគុណភាព និងសោភ័ណភាពយ៉ាងល្អឯកគួរជាទីគាប់ចិត្ត។ បារមួយនេះមានលក្ខណៈជាតុមូល សម្រាប់ទទួលទានស្រាទំពាំងបាយជូរជាមួយនឹងផ្ទាំងគំនូរដ៏រស់រវើក។ សម្រាប់ការជួបជុំជាលក្ខណៈផ្ទាល់ខ្លួន RIEDEL WINE BAR & CELLAR ក៏មានបន្ទប់ផ្ទាល់ខ្លួនដ៏មានផាសុកភាពសម្រាប់ការពិភាក្សា និងកិច្ចប្រជុំនានា គ្រប់លំដាប់ថ្នាក់។ អ្វីដែលពិសេសនោះ គឺ RIEDEL WINE BAR & CELLAR បានផ្តល់ជូនជម្រើសដ៏ល្អបំផុតសម្រាប់កិច្ចប្រជុំពាណិជ្ជកម្ម និងពិធីជប់លៀងពិសេសៗទៀតផង។ រីឯនៅផ្នែកដំបូលខាងក្រៅវិញនឹងផ្តល់ជូនភ្ញៀវកិត្តិយសទាំងអស់ យ៉ាងរីករាយក្នុងការក្រេបយករសជាតិស្រា និងបារីដ៏ឈ្ងុយឆ្ងាញ់អម ដោយទេសភាពដ៏ស្រស់ត្រកាលនាទីក្រុងបាងកក។ ចំណែកឯបន្ទប់ក្រោមដីវិញ ភ្ញៀវកិត្តិយសទាំងអស់នឹងបានឃើញស្រាដ៏កម្ររកបានដែលមានរស់ជាតិល្អដាច់គេ ជាមួយនឹងកែវចរណៃដ៏ល្អប្រណិត ក៏ដូចជា សម្ភារផ្សេងៗជាច្រើនទៀត សម្រាប់លក់ផងដែរ។

Gaysorn បានបង្កើតបែបផែនជីវិតថ្មី និងទាន់សម័យជាមួយគំនិតដ៏អស្ចារ្យរបស់“GAYSORN THE SANCTUARY OF TASTE” ដើម្បីបង្ហាញឲ្យឃើញពីរសជាតិដែលមិនអាចបំភ្លេចបាន ជាមួយនឹងបទពិសោធន៏នៃការ ទិញទំនិញក្នុងតម្លៃពិសេស។ ពួកយើងបាន ណែនំាម្ហូបអាហារ និងភេសជ្ជៈដែលកម្របានឃើញទៅដល់ប្រជាជនថៃ មានដូចជា កន្លែងអង្គុយសម្រាប់ទទួលទានតែដ៏ល្អប្រណិត និងមានផាសុកភាពបំផុតក្នុងពិភពលោក ដែលមានឈ្មោះថា “1823 Tea lounge by Ronnefeldt”។ នេះក៏ជាលើកទីមួយហើយ ដែលមានការតាំងបង្ហាញក៏ដូចជាផ្តល់ជូនស្រាដែលមានរសជាតិដ៏ល្អបំផុតលំដាប់ពិភពលោក ដែលនាំចូលពីប្រទេសបារាំងដែលមានឈ្មោះថា “Gaysorn- LesVendanges” នៅក្នុងប្រទេសថៃ។ គួររំឮកផងដែរថា ដៃគូសហការរបស់ពួកយើងជាមួយនឹងបរិក្ខារកែវម៉ាក RIEDEL កំពុងតែបង្ហាញឲ្យឃើញថា (RIEDEL WINE BAR & CELLAR)មានស្រាចម្រាញ់ ដោយដៃដំបូងគេបំផុតក្នុងពិភពលោក ហើយពួកយើងនឹងធ្វើការណែនាំ នៅក្នុងទីក្រុងអំពីម្ហូបអាហារ និងភេសជ្ជៈដ៏គួរឲ្យចាប់អារម្មណ៍។ ពួកយើងពិតជាជឿជាក់យ៉ាងមុតមាំថា ពួកយើងនឹងផ្តល់ជូននូវបែបផែនជីវិតដ៏ទំនើប និងទាន់សម័យទៅដល់ ភ្ញៀវកិត្តិយសទាំងអស់ របស់ Gaysorn។

សូមអញ្ជើញមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យរបស់ស្រាល្អដាច់គេលំដាប់ពិភពលោក “Exclusive Artisan Wine”នៅថ្ងៃនេះនៅឯ “RIEDEL WINE BAR & CELLAR” ជាន់ទីពីរ។ Gaysorn បើកបម្រើជូនភ្ញៀវកិត្តិយសទាំអស់ចាប់ពីម៉ោង ១១ព្រឹក រហូតដល់ ពាក់កណ្តាលអាធ្រាត្រ។

សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន សូមទាក់ទងមកលេខ +662-656-1133។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]