UPDATE៖ ភរិយាអ្នកគ្រប់គ្រងទូទៅ ផលិតកម្មថោន លោក អ៊ា វឌ្ឈនា ប្រកាសថាស្វាមីមិនទាន់ស្លាប់ ដូចគេផ្អើលនោះទេ

ខាងក្រោមអត្ថបទចាស់ព្រឹកម៉ិញ...

បារាំង៖ នៅព្រឹកថ្ងៃនេះ លោក អ៊ា វឌ្ឍនា អ្នកគ្រប់គ្រងទូទៅនៅក្នុងផលិតកម្មថោន បានស្លាប់បាត់បង់ជីវិតហើយ ដោយសារជម្ងឺ។

លោក អ៊ា វឌ្ឍនា បានលាចាកលោកទៅ នៅក្នុងមន្ទីរពេទ្យនៅឯប្រទេសបារាំង ក្រោយពេលដែលបញ្ជូនទៅធ្វើការព្យាបាលជម្ងឺ បានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

នេះតាមការឱ្យដឹងពីផេកហ្វេសប៊ុក របស់ផលិតកម្មថោនផ្ទាល់បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំ របស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនថោន ដោយលោក អ៊ា វឌ្ឍនា ជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានទទួលមរណភាព ដោយជម្ងឺនៅប្រទេសបារំាង ក្រោយពេលបញ្ចូនទៅព្យាបាលបានប៉ុន្មានថ្ងៃ សូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព»។

ក្រោយដំណឹងនេះបានផ្សព្វផ្សាយចេញទៅ ក៏មានការចូលរួមរំលែកមរណទុក្ខយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមនៅក្នុងស្រុក និងសូមជូនពរទៅដល់វិញ្ញាណក្ខន្ធលោក អ៊ា វឌ្ឍនា ឱ្យបានទៅកាន់សុគតិភព កុំឱ្យអាយុខ្លីដូចជាតិនេះទៀត។

ពេលនេះក្រុមគ្រួសារសាច់ញាតិទាំងអស់កំពុងរៀបចុះចាត់ចែងធ្វើបុណ្យសពជូនលោក  អ៊ា វឌ្ឍនា ទៅតាមប្រពៃណីនៅឯប្រទេសបារាំង៕

លោក អ៊ា វឌ្ឍនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]