ចិន៖ កាលពីពេលថ្មីៗកន្លទៅនេះ បុរសជនជាតិចិនម្នាក់ បានប្រទះឃើញដាវបុរាណចំនួន២ដើម ដែលបានកប់ក្រោមដី អស់រយៈពេលជាច្រើនពាន់ឆ្នាំ តែនៅអាចរក្សាបានរូបរាងដើមយ៉ាងល្អ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងលក់បានក្នុង តម្លៃថ្លៃថែមទៀតផង។
បើយោងតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា កាលពីថ្ងៃទី៨ មករា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតក្នុងទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន មានបុរសជនជាតិចិនម្នាក់ឈ្មោះ Peng Bo បានជីកដីសាងសង់ផ្ទះរបស់គាត់ឡើងវិញ ក៏ប្រទះឃើញដាវបុរាណតែម្តង។ ដាវទាំងពីរនេះ ត្រូវបានគេដឹងថា វាមានអាយុកាលរហូតដល់ទៅ ២៥០០ឆ្នាំ ឯណោះ។
ក្រុមអ្នកបុរាណវិទូក្នុងស្រុកបានឲ្យដឹងថា វត្ថុបុរាណ (ដាវ) ទាំងពីរនេះ ទំនងជាធ្វើឡើងតាមរូបរាងសណ្ឋាន ស្រដៀងទៅនឹងស្លឹកឈើម្យ៉ាង ដែលត្រូវបានគេផលិតឡើង ក្នុងកំឡុងសម័យសង្គ្រាមចិន (Warring State) បានផ្ទុះឡើង នាចន្លោះឆ្នាំ៤៧៥មុនគ.ស ដល់២២១មុនគ.ស ។ វាត្រូវបានគេប៉ាន់ប្រមាណថា ក្នុងចំណោមដាវដែលបានរកឃើញទាំងពីរនេះ ដាវមួយដើមអាច មានតម្លៃប្រមាណជា ៧,២០០ដុល្លារអាមេរិក។
បើតាមការឲ្យដឹងពីសំណាក់លោក Peng Bo ដែលជាម្ចាស់ផ្ទះ បានជីករកឃើញវត្ថុបុរាណនេះវិញ ក៏បានឲ្យដឹងដែរថា នៅពេលដែលរូបគាត់ និងក្រុមគ្រួសារបានជីកឃើញវាដំបូង ដាវដែលមានអាយុកាលដូចយិនស៊ិនរាប់ពាន់ឆ្នាំនេះ គឺមានគ្របដណ្តប់ដោយច្រែះពណ៌បៃតងខៀវ។ ប៉ុន្តែក្រោយមកគ្រួសារគាត់ បានជូតសម្អាតវាហើយ គឺឃើញថា វាមានពន្លឺភ្លឺរលោង។ ដោយដាវនីមួយៗមានប្រវែង ៥៥សង់ទីម៉ែត្រ និងមានទម្ងន់ ០.៥គីឡូក្រាម។
លោក Peng Bo បន្តថា គ្រួសាររបស់លោក បានរស់នៅក្នុងផ្ទះនោះ អស់ជាច្រើនជំនាន់មកហើយ ហើយគ្រាន់តែជាកសិករសាមញ្ញតែប៉ុណ្ណោះ។ លោក Peng ជឿជាក់ថា ដាវទាំងពីរនេះ អាចទំនងជាដូនតារបស់គាត់ពីជំនាន់មុន ជីកបានហើយបានយកវាមកកប់ក្នុងដី នៅក្នុងផ្ទះបែបនេះ៕
ប្រភព៖ People's Daily | English.cri
ដោយឡែកក្រឡេកទៅមើល ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
ភ្នំពេញ៖ ចាប់តាំងពី អ្នកប្រដាល់ល្បីឈ្មោះនៃប្រទេសកម្ពុជា និងជាម្ចាស់ខ្សែក្រវ៉ាត់ ពិភពលោក ISKA លោក វ៉ន វីវ៉ា បានចាប់អាជីពមួយទៀត ជាអ្នកបើកឡានតាក់ស៊ីរួចមក បានធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងនាំគ្នាជួយជិះតាក់ស៊ី របស់លោកទៀតផង។
ជាការពិត ទោះបីជាការងារនេះ វាពិតជាមិនសាកសមក្នុងនាម លោក វ៉ន វីវ៉ា ជាកំពូលអ្នកប្រដាល់ក៏ដោយ ក៏នេះជាការងារ ត្រឹមត្រូវមួយ ដែលអាចជួយរកថវិកាបន្ថែម ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់ផងដែរ។
ក្រោយពី ដំណឹងលេចឮថា លោកវ៉ន វីវ៉ា បានបើកឡានតាក់ស៊ី ក៏មានមហាជន រួមទាំង តារាសិល្បៈ ដូចជា តារាសម្តែងជើងចាស់ លោក ហម ឆរ៉ា និង គូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឡើងជិះឡានតាក់ស៊ីរបស់ លោក វ៉ន វីវ៉ា ផងដែរ ដែលនេះជាការផ្តល់កម្លាំងចិត្ត និងគាំទ្រ ទៅកាន់រូបលោក ដើម្បីឲ្យខិតខំតស៊ូ និងអត់ធ្មត់ក្នុងអាជីពមួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]