ថៃ៖ កាលពីថ្ងៃម្សិលមិញ សមាជិកក្រុមគ្រួសារ ព្រមទាំងសាច់ញាតិជិតឆ្ងាយទាំងអស់របស់អតីតតារាសម្តែងប្រុស Por Thridsadee Sahawong បានធ្វើដំណើរមកដល់ផ្ទះនៅលើទឹកដីកំណើតឯខេត្ត Buriram ដើម្បីរៀបចំពិធីបុណ្យខួបគម្រប់១ឆ្នាំនៃការស្លាប់របស់លោក កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៦។

នៅក្នុងនោះដែរ គេសង្កេតឃើញកុមារី ម្លិះ ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតតារាសម្តែង Por និងនាង Bo Vanda គ្រាន់តែបានមកដល់ផ្ទះនៅស្រុកកំណើត និងបានក្រឡេកឃើញរូបថត ដែលជារូបតំណាងរបស់ឪពុកខ្លួនភ្លាម ក៏បានស្ទុះទៅអោប ចាប់ថើប អង្អែលរូបថត Por ហាក់ដូចជាចាប់អោបថើបរូបមនុស្សពិតៗយ៉ាងដូច្នោះដែរ។ ឃើញហើយកើតចិត្តអាណិតក្មេងស្រីខ្លួនតូចម្នាក់នេះខ្លោចចិត្ត មិនគួរណា ត្រូវកំព្រាឪពុកតាំងពីវ័យកុមារយ៉ាងដូច្នេះសោះ។

ចំណែកឯថ្ងៃនេះផងដែរ ក៏មានការរៀបចំធ្វើពិធីបុណ្យគម្រប់ខួប១ឆ្នាំ នៃការស្លាប់របស់លោក Por នៅក្នុងវត្ត Thorm Thira Ram។

គួរឱ្យដឹងដែរថា ភរិយា Por នាង Bo Vanda ក៏ធ្លាប់បានស្រក់ទឹកភ្នែករហាម ពេលរំលឹកទៅដល់ថ្ងៃគម្រប់ខួប១ឆ្នាំរបស់ស្វាមីខ្លួន ហើយបានក៏បានប្រាប់ថា សម្រាប់នាងអ្វីៗគ្រប់យ៉ាងហាក់នៅដូចដើមទាំងអស់។ នាងមិនដែលភ្លេច ឬសូម្បីតែមិនគិតដល់មួយនាទីណាឡើយចំពោះ Por។ បច្ចុប្បន្នទៅបីជាគ្មានស្វាមីនៅក្បែរ ប៉ុន្តែទាំងបន្ទប់គេង ទាំងសម្លៀកបំពាក់ និងអ្វីៗដែលជារបស់ Por គឺនាងនៅតែរក្សាទុកដូចដើមទាំងអស់ ទោះបីជាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ៕

ទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]