(ព្រះសីហនុ)៖ អគ្គិភ័យមួយកើត​មានឡើង​ នៅព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ក្នុងផ្ទះសំណាក់ឈ្មោះ «រិន ប៊ុនឡា» នៅមុខស្នងការនគរបាលខេត្តព្រះសីហនុ ស្ថិតនៅផ្លូវឯករាជ្យ ក្រុម១៧ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជួយទាន់ពេលវេលា។

លោកស្នងការបញ្ជាក់ថា ម្ចាសផ្ទះសំណាក់ឈ្មោះ សឹង សារិន ភេទប្រុស អាយុ៦១ឆ្នាំ ហើយមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយកម្លាំងនគរបាលជំនាញកំពុង​ធ្វើ​ការ​ស្រាវជ្រាវបន្ដ។ ដោយឡែក ការខូចខាតគឺសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទាំងអស់៕

ប្រភព៖ Fresh News

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅស្រុកឆ្លូង ដោយសារទុស្សេខ្សែភ្លើង

ផ្ទះប្រជាពលរដ្ឋ៣ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់ កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ​ស្ថិតនៅភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ហេង សុថា អភិបាលស្រុកឆ្លូង បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោងជាង១២ រហូតមកទល់មោងជិត៣រសៀល ទើបរលត់អណ្ដាតភ្លើង តែមិនទាន់រលត់ទាំងស្រុងនោះទេ ហើយសមត្ថកិច្ច​បាញ់ទឹកពន្លត់បន្ដទៀត ដោយប្រើទឹកអស់ជាង១០ឡាន​។

លោកអភិបាលស្រុកបន្តទៀតថា ផ្ទះពលរដ្ឋដែលរងគ្រោះអគ្គីភយ័នោះ មានចំនួន៣ផ្ទះ ខូចខាតទាំងស្រុង ហើយការឆេះនេះ ​បណ្ដាលមកពី ទុស្សេខ្សែភ្លើងចេញពីផ្ទះកណ្ដាល ទើបឆេះរាលដាលដល់ផ្ទះសងខាងទៀត តែមិនទាន់ដឹងខូចខាតទ្រព្យសម្បិត្តអស់អ្វីខ្លះនោះ។ បើតាមលោកអភិបាលស្រុក ពេលនេះកម្លាំងសមត្ថកិច្ច កំពុងប្រើប្រាស់ឡានទឹក៣គ្រឿង​បន្ថែមទៀត ដោយ២គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងមួយគ្រឿង របស់អធិការដ្ឋានស្រុកឆ្លូង៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]