ភ្នំពេញ៖ ដោយសារតែទឹកចិត្តស្រលាញ់ប្អូនស្រីតែម្នាក់គត់យ៉ាងជ្រាលជ្រៅ លោក ឧកញ៉ា ឌួង ឆាយ បានរៀបចំនូវកាដូដ៏អស្ចារ្យមួយ សម្រាប់ចំណងដៃក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង គឺជារថយន្តមួយគ្រឿងម៉ាក Bentley ស៊េរីខ្ពស់ ដែលមានតម្លៃទៅដល់ ៣០ម៉ឺនដុល្លារ។

ចំពោះរថយន្ត Bentley ដ៏ថ្មីស្រឡាង បានធ្វើការដឹកមកដល់រោងការ កាលពីយប់មិញ ដែលធ្វើឲ្យប្អូនស្រីលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវកាដូដ៏មានតម្លៃលើសលប់ ពីបងប្រុស។

មិនតែប៉ុណ្ណោះ លោកឧកញ៉ា ឌួង ឆាយ បាននិយាយថា រថយន្តមួយនេះ ជាកាដូសម្រាប់ប្អូនស្រីតែម្នាក់ របស់លោក ហើយសម្រាប់ថ្ងៃហែជំនូន ព្រឹកមិញ ក៏មានរថយន្តស៊េរីទំនើប ជាច្រើនគ្រឿង ដាក់តម្រៀបគ្នា នៅមុខរោងការ ដែលរថយន្តទាំងអស់នោះ ជាកម្មសិទ្ធិរបស់ គ្រួសារលោកផងដែរ។

ចំពោះពិធីទទួលភ្ញៀវល្ងាចនេះដែរ នឹងធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយឧកញ៉ា ឌួង ឆាយ នឹងធ្វើការ Supriseមួយទៀត គឺនាំមកនូវ តារាល្បីៗជាច្រើនដួងថែមទៀតផង។

នៅក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើននាក់ បានសម្តែងការជូនពរ ទៅដល់ប្អូនស្រី លោកឧកញ៉ា ឌួង ឆាយ ឲ្យជួបសំណាងល្អ និងសុភមង្គលជាមួយគ្នាជារៀងរហូត៕

តោះទស្សនាវីដេអូ ដែលលោកឧកញ៉ា ឌួង ឆាយ បានSurprise ទៅដល់ប្អូនស្រី នូវកាដូរថយន្តម៉ាក Bentley ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]