ភ្នំពេញ៖ ជារឿងធម្មតាទៅហើយសម្រាប់ចំណងស្នេហារបស់កីឡាករ ឈិន ឈឿន និងភរិយា ដែលតែងតែផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការច្រណែន និងទទួលបានការចាប់អារម្មណ៍។ លើសពីនេះទៀត ឈិន ឈឿន ក៏តែងតែធ្វើឲ្យភរិយាភ្ញាក់ផ្អើល និងរំភើប ជាក់ស្តែងដូចជាពិធីខួបកំណើតកាលពីម្សិលមិញយ៉ាងដូច្នោះដែរ។

កាលពីថ្ងៃទី១៨ ខែមករា ម្សិលមិញនេះ ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បានរៀបចំពិធីខួបកំណើតឲ្យភរិយា នៅក្នុងគេហដ្ឋានរបស់ខ្លួន ដែលមើលទៅសាមញ្ញាមែនពិត ប៉ុន្តែពោរពេញទៅដោយភាពរ៉ូមែនទិក ។

នៅក្នុងនោះយើងសង្កេតឃើញ ការតុបតែងបានយ៉ាងល្អឥតខ្ចោះនៅក្នុងបន្ទប់គេង ដោយមានចងព្យួរនូវប៉េងប៉ោង លាយឡំនឹងផ្កាកុលាប និងនំខួបកំណើត ដែល ឈិន ឈឿន បានរៀបចំឡើង ធ្វើឲ្យភរិយារបស់ខ្លួន រំភើបចិត្តមិនស្ទើរ។

មួយវិញទៀតក្នុងថ្ងៃខួបកំណើតម្សិលមិញនេះ ភរិយារបស់ ឈិន ឈឿន ដែលកំពុងមានផ្ទៃពោះ ក៏បានចេញសារ អរគុណទៅស្វាមីរបស់ខ្លួនផងដែរ ដែលបានរៀបចំខួបកំណើតឲ្យយ៉ាងរ៉ូមែនទិកបែបនេះ ខណៈ មានមហាជន និងអ្នកគាំទ្រជាច្រើន បានជូនពរឲ្យគូស្វាមីភរិយាមួយគូនេះ ជួបតែសុភមង្គល និងជាពិសេសកូននៅក្នុងផ្ទៃមានសុខភាពល្អផងដែរ៕ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖  ពីណាមិនភ្ញាក់ផ្អើល បើកីឡាករ ឈិន ឈឿន ជូនកាដូភរិយា ក្នុងថ្ងៃបុណ្យណូអែល សុទ្ធតែ...

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ មនុស្សជាច្រើនចូលរួមប្រារព្ធពិធីបុណ្យណូអែល ដូចជាការទិញកាដូឲ្យគ្នាទៅវិញទៅមក។ ស្របពេលជាមួយគ្នានោះ ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជារូបនេះ ក៏បានធ្វើឲ្យភរិយារបស់ខ្លួនភ្ញាក់ផ្អើល រំភើបយ៉ាងខ្លាំង និងនឹកស្មានមិនដល់ផងដែរ ជាមួយនឹងកាដូអនុស្សាវរីយ៍ពិសេសមួយ គឺចិញ្ចៀនពេជ្រមួយវង់ដ៏ស្រស់ស្អាត សម្រាប់ភរិយាក្នុងថ្ងៃបុណ្យណូអែល។

យោងតាមការរៀបរាប់របស់ភរិយាកីឡាករ ឈិន ឈឿន នៅក្នុងគណនីហ្វេសប៊ុកបានឲ្យដឹងថា «រំភើបណាស់ប្តីសំលាញ់អើយ លើកមុនអូនpostថាស្រលាញ់ចិញ្ចៀនតែគ្មានលុយទិញទេ អូនpostលេងសោះឥឡូវបានមែនទែន បើចឹងថ្ងៃក្រោយអូនpostឲ្យច្រើនដើម្បីទិញឲ្យអូនទៀត អូនចង់គាំងបេះដូងមែនតើ បើសុទ្ធតែកាដូចិញ្ចៀនពេជ្រឲ្យប្រពន្ធចឹង ឥឡូវបងប្លែកច្រើន ត្រង់ថាបងចេះsurpriseអូនរហូត កាដូថ្ងៃChristmas Day កូនកាត់តិចៗហើយ» ។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូល Comment កោតសរសើរដល់ ឈិន ឈឿន និងភរិយាផងដែរ ដែលតែងតែផ្អែមល្ហែមជាមួយគ្នាមិនជិនណាយ ខណៈភរិយាកំពុងមានផ្ទៃពោះផងនោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]