(ភ្នំពេញ)៖ យុវតីម្នាក់​គួរឲ្យអាណិតណាស់ ពិការភាពតាំង​ពីកំណើត រស់ក្នុងគ្រួសារដែល​មាន​ជីភាពខ្វះខាត ដោយឪពុករត់ម៉ូតូឌុប ដើម្បីចិញ្ចឹមគ្រួសារ ដែលមាន​សមាជិក​៥នាក់ ខណៈដែលម្ដាយមិនអាច​ប្រកបរបរអ្វីបានព្រោះនៅមើលថែកូនស្រីពិការរយៈពេល​២១​ឆ្នាំហើយ ពេលកំពុងដង្ហើយរកសប្បុរជន។

គ្រួសារអភ័ព្វមួយនេះ មានទីលំនៅ ផ្ទះលេខ៥៤ ក្រុមទី២ ផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីដែលគួរឲ្យអាណិតឈ្មោះ ហ៊ុល ស្រីណែត អាយុ២១ឆ្នាំ ជាកូនច្បង​ក្នុងចំណោមកូន៣នាក់ ស្រីទាំង៣ មានម្តាយឈ្មោះ ហ៊ុ ស្រីលុយ អាយុ៤០ឆ្នាំ ​ដោយមើល​ថែនាង​ពិការតាំងពីចាប់កំណើត មកទល់ពេលនេះរយៈពេល២១ឆ្នាំហើយ ដែលមានឪពុកឈ្មោះ ហ៊ុល សារិន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ដើម្បីផ្គត់ផ្គង់ជីវភាព។

ម្តាយក្មេងស្រី បានរៀបរាប់ទាំងទឹកភ្នែកថា ​គាត់បានរៀបការជាមួយស្វាមីរបស់គាត់អស់រយៈពេលជាង២០ហើយ រហូតមកដល់សព្វថ្ងៃ គាត់មានកូនស្រី៣នាក់ ហើយកូន​ដែលអភ័ព្វជាង គឺកូនច្បងឈ្មោះ ហ៊ុល ស្រីណែត ពិការតាំងពីកើតមកម្ល៉េះ និងប្អូនស្រី២នាក់ទៀត នៅរៀន ហើយគាត់បានចំណាយពេល២១ឆ្នាំហើយ ដើម្បីមើលថែកូនស្រីច្បង មិនបានជួយរកស៊ីអ្វីនោះទេ ​ដោយប្តីរបស់គាត់រត់ម៉ូតូឌុបចិញ្ចឹមគ្រួសារ តែម្នាក់ឯង។

សពថ្ងៃនេះ គ្រួសាររបស់យុវតីអភ័ព្វ កំពុងមានជីវភាពខ្វះខាត ដោយរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ទើបពេលនេះក្រុមគ្រួសារដាច់ចិត្ត លើកដៃអង្វរសុំជំនួយពីសប្បុរជន ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ ក្នុងជីវភាពគ្រួសារ៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ បាត់កូនស្រីជំទង់ម្នាក់ ចេញពីផ្ទះនៅក្រុងពោធិ៍សាត់ សង្ស័យរត់តាមគេ, ក្រុមគ្រួសារ​កំពុងប្រកាស​ស្វែងរក

អាណាព្យាបាលក្មេងស្រីម្នាក់ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអត្ថរាគមន៍តាមរកកូនស្រីរបស់គាត់ ក្រោយក្មេងស្រីស្រស់ស្អាតម្នាក់នេះ បានបាត់ចេញពីផ្ទះតាំងពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦  ដោយសង្ស័យថា អាចចាញ់បោកតាមការលួងលោមរបស់ជនមិនស្គាល់មុខ ពេលចេញមកពីធ្វើការ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលម្នាក់បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលរត់ចេញពីផ្ទះ តាមការបោកលួងលោមរបស់គេនោះ មានឈ្មោះ ជឿន សេងហៀង អាយុ១៥ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ តៃអ៊ីហ្សី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិព្រៃឱម៉ាល់ សង្កាតរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រុមគ្រួសារ និងកម្លាំងសមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ បើបានឃើញភិនភាគក្មេងស្រី ក្នុងរូបខាងក្រោម សូមជួយសហការ និងទំនាក់ទំនងមកលេខទូរស័ព្ទ៖ 088 56 73 334៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]