(ភ្នំពេញ)៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង​ហើយខ្លែមសំដី ឃើញយុវជនម្នាក់​ជិះម៉ូតូមក​ឈប់និយាយក្បែរ ហើយហៅបង្ខំ​ឲ្យផឹក​ស្រាជាមួយ ពេលគេមិនព្រម​ផឹកទារ​ឲ្យគេ ទិញស្រាបៀរឲ្យកន្លះកេស ​ពេលគេមិនទិញយកមួក​សុវត្ថិវាយ​បែកក្បាលគេ តែត្រូវគេវាយវិញ​ហើមមុខ ចុងក្រោយសមត្ថកិច្ចចាប់ទាំង២​។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាល នៅយប់​ថ្ងៃទី១៧​ ខែមករា ឆ្នាំ​២០១៧​ នៅចំណុចមុខផ្សារ​ត្រពាំងពោធិ៍​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហា​ សុឃឹម​ អាយុ៣០ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅជិតវត្ត​ត្រពាំងកសាង​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ ចំណែក​ជនបង្កឈ្មោះ ប៉ាវ អាយុ៤៣​ឆ្នាំ​ មុខរបរត់ម៉ូតូឌុប។

នគរបាលបញ្ជាក់ថា មុនពេលកើតហេតុបុរសបង្ក​បានកំពុងអង្គុយ​ផឹកស៊ីមានគ្នា២នាក់ អស់ស្រាថ្នាំ១លីត ខណៈពេលនោះ​​យុវជនរងគ្រោះ បានជិះម៉ូតូមកហើយ​ឈប់នៅ​ក្បែនិយាយទូរស័ព្ទ ពេលនោះជនបង្ក​ក៏បានហៅ​យុវជនខាងលើថា «មកដាក់​មួយកែវ» ដោយយុវជន​រូបនោះឆ្លើយថា «ខ្ញុំអត់ចេះផឹកទេ» ​ស្រាប់តែជន​បង្កចុះ​ទាញដៃ ហើយសំឡុតថា «បើមិនផឹកទិញស្រាឲ្យកន្លះកេសមក!» រួចនិយាយថា «​ហ្អែងឫកម្ល៉េះ» ពេលនោះហើយដែល​ជនបង្ក បានទាញមួកសុវត្ថិភាព​វាយក្បាលជនរងគ្រោះ តែត្រូវ​ជនរង​គ្រោះវាយវិញ បណ្ដាលឲ្យបែកមុខហូរឈាមទាំង២នាក់។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានហៅ​ទាំងជនរងគ្រោះ និងជនបង្កដើម្បីយកមកសួរនាំ ចាត់ការតាមច្បាប់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ បងកុំចង់ខ្លាំងជាមួយប្អូនឱ្យសោះ ដុតចោល​ជា​ការ​ព្រមាន​​...!

សេចក្តីរាយការណ៍​ឱ្យដឹងថា ករណី​ឈ្លោះប្រកែក​គ្នា​​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ រហូត​ឈាន​ដល់​ប្រើ​​ហិង្សា បណ្តាល​​ឱ្យ​ម្នាក់​រង​របួស​ស្រាល និង​ម៉ូតូ​ម៉ាក​វ៉េវ​​មួយ​​គ្រឿងត្រូវ​ឆេះ​ហ្មត់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ទាំង​២​នាក់​តែ​ម្តង ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា ២០១៧ កន្លងទៅ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ប្រភព​ឱ្យ​ដឹង​ថា ទាំង​២​នាក់​បងប្អូន​សាច់ថ្លៃ​​ឈ្លោះ​ប្រ​កែ​ច​គ្នានេះ ១-​ឈ្មោះ​មាន សេង​ហូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​បងថ្លៃ​ហើយ​ក៏​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​វ៉េវ​ ២-​ឈ្មោះ​ឈុ​ន រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ប្អូនថ្លៃ​រង​របួសស្រាល ហើយ​ជា​អ្នក​ដុត​ម៉ូតូ ទាំង​២​នាក់​នេះ រស់​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទោះបីជា​យ៉ាងណា ជំហាន​ដំបូង គេ​មិនដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ទំនាស់​គ្នា​ខ្លាំង​នោះ​ទេ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]