បរទេស៖ រូបភាព និងឃ្លីបវីដេអូ បានបង្ហាញពីស្រមោលពណ៌ស ដែលមានសណ្ឋានដូចរូបរាងមនុស្ស និងជាពិសេស វាត្រូវបានគេជឿថាគឺដូចគ្នាទៅនឹងតារាស្រី Eva Gray ដែលនាងបានស្លាប់នៅក្នុងមហោស្រពនេះ កំឡុងពេលកំពុងសម្ដែងដោយរោគគាំងបេះដូង។

រូបភាព និងឃ្លីបវីដេអូនេះ ត្រូវបានថតដោយ ក្រុមអ្នកប្រមាញ់រូបភាពខ្មោចមួយក្រុម ដោយពួកគេបានសុំការអនុញ្ញាតដើម្បីចូលទៅក្នុងអគារដែលបានសាងសង់តាំងពី កំឡុងទស្សវត្សន៍ឆ្នាំ១៨០០មួយនេះ។ ពួកគេក៏បានថតជាប់រូបភាព និងវីដេអូជាច្រើន ដែលបង្ហាញពីស្រមោលពណ៌សមានរូបរាងជាមនុស្ស និងឃ្លីបវីដេអូខ្លះថតជាប់ស្រមោលពណ៌សនោះហោះកាត់កាមេរ៉ាតែម្ដង។

លោកស្រី Carolineជាសមាជិកមួយក្នុងចំណោមក្រុមអ្នកប្រមាញ់រូបភាពនោះបាន និយាយថា "ពីដំបូងខ្ញុំមិនជឿនោះទេ តែខ្ញុំពិតជាមិនអាចប្រកែកបានទេបើរូបភាពចេញមកជាក់ស្ដែងបែបនេះ"។

ក្នុងនោះចាប់បានរូបភាព ស្រមោលស  ឈរនៅយ៉ខាងលើនៃមហោស្រពសម្លឹងចុះមកឆាក ដែលលោកស្រីជឿថាស្រមោលនោះគឺជាស្រមោលរបស់តារាស្រី Eva Gray មែន។ លោកស្រីក៏បានបន្ថែមទៀតថា ''ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលមានអារម្មណ៍តែខ្លួនឯងនោះទេ អ្នកដទៃនៅក្នុងក្រុមក៏ដូចគ្នាដែរ តែអ្វីដែលជាក់ស្ដែង នោះគឺរូបភាព និងសម្លេងនោះគឺពិតជាយើងថតបានមែន''។

លោកស្រីបានប្រាប់បន្តទៀតថា នេះជាលើកដំបូងហើយ ក្នុងរយៈពេល៤ឆ្នាំដែលប្រមាញ់រូបថតនេះ  ហើយលើកនេះទទួលបានរូបភាពច្បាស់ៗ និងស្រមោលពេញមួយជំហរ ដោយក្នុងរូបខ្លះចាប់បានស្រមោលស ដែលត្រូវបានជឿថាជាតារាស្រី Eva Gray នោះក្នុងឈុតរាត្រីកំពុងឈរនៅលើជណ្ដើរ ហាក់ត្រៀមចេញពីមហោស្រពជាដើម។ យ៉ាងណាមិញ លោកស្រីមិនដែលសង្ឃឹមថា នឹងថតបានរូបភាពបែបនេះទេ ហើយនាងក៏ចង់ប្រាប់ថានេះជាការពិត ប៉ុន្ដែវាស្រេចទៅលើការគិតរបស់អ្នកទាំងអស់គ្នា។

គួររំឮកថា នាង Eva Gray បានស្លាប់ក្នុងវ័យ ៣៣ឆ្នាំ នៅក្នុងមហោស្រព Victorian នេះ ក្នុងទីក្រុងMaine សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩០៤។   មុនពេលនាងទទួលមរណភាព នាងបានសម្ដែងបទចម្រៀងបន្ថែមចំនួន ៣បទ ទៅតាមតម្រូវការរបស់ទស្សនិកជននៅក្នុងយប់មុនថ្ងៃបុណ្យ Halloween៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

លស់ព្រលឹងមិនស្ទើរ! ទៅស្ទូចត្រី ដឹងអីស្ទូចចំឆ្លាម...! ហក់ពីរបីជុំឲ្យមើលលេង ទុកជាការព្រមាន (មានវីដេអូ)

អាមេរិក៖ អ្នកទេសចរមួយក្រុមកំពុងរីករាយជាមួយនឹងដំណើរកម្សាន្ត នៃការស្ទូចត្រីរបស់ពូកគេ ស្រាប់តែចៃដន្យ មានត្រីឆ្លាមមួយក្បាលបានមកស៊ីសន្ទូច រួចហើយក៏ចាប់ផ្តើមលោតចេញពីក្នុងទឹកត្រឡប់ខ្លួនពីរបីជុំ ធ្វើឲ្យពួកគេព្រលឹងចុងសក់តែម្តង។

ហេតុការណ៍មួយនេះបានកើតឡើង នៅពេលដែលលោក Kellen Keglor និងមិត្តភក្តិជាច្រើននាក់ទៀត កំពុងស្ទូចត្រីនៅចំងាយប្រមាណ ១១គីឡូម៉ែត្រពីឆ្នេរ Indian Rock រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ដំបូងឡើយ លោក Kellen Keglor និងមិត្តភក្តិរបស់លោកកំពុងស្ទូចត្រីលេង ស្រាប់តែមានត្រីឆ្លាម Mako មួយក្បាល បានមកស៊ីផ្លែសន្ទូច រួចក៏មុជខ្លួនទៅខាងក្រោមទូកបាត់ទៅ។ មួយសន្ទុះក្រោយមក ត្រីឆ្លាមមួយក្បាលនោះ ក៏បានហែលក្រឡឹងជុំវិញទូក មុនពេលវាហក់ចេញពីក្នុងទឹកតែម្តង។ វាបានធ្វើបែបនេះប្រមាណជា៤ដង ដែលធ្វើឲ្យពួកអ្នកស្ទូចត្រីទាំងនោះលស់ព្រលឹងមិនស្ទើរ។

លោក Taylor Danowski បានប្រាប់ទៅកាន់សារព័ត៌មាន Fox13 ថា “វាពិតជាគួរឲ្យចង់សើចណាស់ ដែលយើងបានឃើញត្រីឆ្លាមដ៏ធំមួយក្បាល មកហក់លោតនៅលើអាកាសបែបនេះ។ អ៉ីចឹងហើយបានជាពួកយើងស្រែកបែបនេះទៅ។ ពួកយើងមិនមានបំណងចង់មកស្ទូចត្រីឆ្លាមទេ។ នេះជារឿងដែលពួកយើងនឹកស្មានមិនដល់ទាល់តែសោះ” ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]