ភ្នំពេញ៖ តារា​សម្តែងស្រអែមស្រស់ ​កញ្ញា ​ឌុ​ច លី​ដា សម្តែងអារម្មណ៍មិនល្អថា តាំងពី​ចេះ​ថតកុន ​តាម​ផលិតកម្ម​ជាច្រើនមក មាន​តែ​ផលិតកម្ម ​ប​ដិ​ហា​ភាពយន្ត ដែល​មាន​បញ្ហា​ជាមួយនឹងគ្នា ក្នុងពេលថត ហើយក៏បានប្តូរតួរសម្តែងថ្មី​ ។ សម្រាប់​កញ្ញា​មិនបាន​បារម្ភ​ ចំពោះ​ការ​ប៉ះពាល់​ទីផ្សារ ​សម្រាប់​អាជីព​សម្តែង​នោះ​ទេ ព្រោះ​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គាត់​នឹង ​យល់​ច្បាស់​ថា​ចរិត​ធ្វើការ ឬ​របៀប​ធ្វើការ​​បែប​ណា។

​ចំពោះរឿងរ៉ាវ ដែលមិនធ្លាប់ជួបពីមុនមក កញ្ញា ឌុ​ច លី​ដា បកស្រាយថា "ត្រង់​ចំណុច​រឿងរ៉ាវ​នេះ ​នាង​ខ្ញុំ​សុំ​ជម្រះ​ឲ្យ​អស់​ច​ម្ង​ល់ ហើយ​នេះ​ជា​លើក​ទី​១​ហើយ ​ដែល​នាង​ខ្ញុំ ប៉ះ​រឿងរ៉ាវ​ជម្លោះ ខ្លះ​ៗ​ជាមួយ​ផលិតកម្ម ។ តាំងពី​នាង​ខ្ញុំ​ចេះ​ថតកុន ​តាម​ផលិតកម្ម​មក មាន​តែ​ផលិតកម្ម​ មួយ​នេះ​ទេ ដែល​នាង​ខ្ញុំ​ មាន​បញ្ហា​ជាមួយ ។ ការ​កើតរឿងនេះ​ឡើង ​ទី​១​មក​ពី​ផលិតករ ឬ​ផលិតកម្ម ​និយាយ​អត់​ច្បាស់ ពេល​ចុះ​កុងត្រា​ និយាយផ្សេង ​ពេល​ថត​និយាយ​ផ្សឹ​ង នេះ​ជា​បញ្ហា​ទី​១" ។

តារា​សម្តែងស្រអែម ស្រស់រូបនេះបន្តថា "បញ្ហា​មួយទៀត​ នៅ​ពេល​នាង​ខ្ញុំ​ព្រមព្រៀង ​ថត​ជាមួយ​គាត់ នាង​ខ្ញុំ​ស្រាប់តែ​មាន​ជំងឺ ហើយ​នាង​ខ្ញុំ​ ពិតជា​ឈឺ​មែន ហើយ​ត្រង់​ចំណុច​នេះ ​ឲ្យ​នាង​ខ្ញុំ​បកស្រាយ ​បែប​ណា​បើ​មនុស្ស​ឈឺ​ពិត និង​ឲ្យ​នាង​ខ្ញុំ​ព្យាយាម ​ទៅ​ថត​របៀប​ណា​។ ប៉ុន្តែ​ចំណុច​សំខាន់​ គាត់​មិន​បាន​មើល​កំហុស​ ខ្លួន​គាត់​នោះ​ទេ និយាយ​មិន​ច្បាស់លាស់ ​ជាមួយ​ជំនួយការ​របស់​គាត់ ។ នៅ​ពេល​ដែល​ខាង​គាត់ ​សម្រេច​ផ្លាស់​ប្តូរ​តួ​នាង​ខ្ញុំ​ ពាក់កណ្តាល​ទី ហើយ​ដាក់​អ្នក​ផ្សេង និយាយ​រួម​គឺ​នេះ ​ជា​លើក​ទី​១​បំផុត ដែល​នាង​ខ្ញុំ​បាន​ជួប ​មនុស្ស​ដែល​និយាយ​ការងារ ​ក្រឡិចក្រឡុច​បែប​នេះ និង​ជា​លើក​ទី​១ ​ដែល​នាង​ខ្ញុំ​ឈឺ​ចំ​ពេល​សម្តែង​រឿង ​នោះ​ពិតជា​ចៃដន្យ​មែន" ។

សម្រាប់​នាង​ខ្ញុំ ​មិន​បារម្ភ​ចំពោះ​ការ​ប៉ះពាល់ ​ទីផ្សារ​សម្រាប់​អាជីព​ សម្តែង​នោះ​ទេ ព្រោះ​អ្នក​ដែល​ធ្លាប់​ធ្វើការ ​ជាមួយ​នាង​ខ្ញុំ​ក៏​ដូច​ជាមួយ ​បណ្តា​ផលិតកម្ម​ជា​ច្រើន​ទៀត គាត់​នឹង​យល់​ច្បាស់ ​ថា​ចរិត​ធ្វើការ ឬ​របៀប​ធ្វើការ ​របស់​នាង​ខ្ញុំ​បែប​ណា បើ​មិន​ដូចនេះ​នាង​ខ្ញុំ​ គ្មាន​ការងារ​ធ្វើ​លើ​វិស័យ​កុន​នេះ ​បាន​យូរ​នោះ​ឡើយ ។ នាង​ខ្ញុំ​ជា​មនុស្ស ទទួលខុសត្រូវ​ការងារ​ដូច​គេឯង មិន​អាច​ឱ្យ​សម្តី​គាត់ ឬ​ក្រុមការងារ​គាត់​ មួយ​ក្រុម​និយាយ​អ្វី​លើ​នាង​ខ្ញុំ ​បាន​នោះ​ទេ ព្រោះ​អ្នក​ធ្លាប់​ធ្វើការ ​ជាមួយ​នាង​ខ្ញុំ​គាត់​ស្គាល់ចរិតលក្ខណៈ​ របស់​នាង​ខ្ញុំ​រួច​ហើយ ។

សូមជម្រាបថា កញ្ញាឌុច លីដា តារាសម្តែងខ្មៅស្រអែម បានបង្កភាពភ្ញាក់ផ្អើលមួយ ដល់ទស្សនិកជនក្នុងឈុត ស្លៀកសំលៀកបំពាក់ស ថែមទាំងកោរសក់ទៀតផង បើតាមការប៉ាន់ស្មាន គឺជាឈុតថតរឿងតែប៉ុណ្ណោះ ។ កញ្ញា​ ឌុ​ច លី​ដា អំឡុង​ឆ្នាំ​២០១៦ ជាតា​រា​ស្រី​មួយ​ដួង ​ដែល​ទទួល​បាន​ការងារ​សម្តែង ​ឱ្យ​ផលិតកម្ម​នានា​ច្រើន ។ សម្រាប់​ឆ្នាំ​២០១៧​នេះ ​លី​ដា ​មាន​ស្នាដៃ​ភាពយន្ត​បី​រឿង​ កំពុង​ត្រៀម​ចាក់​បញ្ចាំង និង​ពីរ​រឿង​ទៀត​កំពុង​សម្តែង៕ 

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា