ភ្នំពេញ៖ បទចម្រៀងស្នេហា មនោសញ្ចេតនាជ្រាលជ្រៅ ដែលមានចំណងជើង ថា «នារីក្នុងសុបិនបងជានរណា?» របស់កញ្ញា ឈិន ម៉ានិច្ច ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ ដែលទើបតែចេញថ្មីៗកាលពីសប្តាហ៍មុននេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

កាលពីយប់មិញនេះ លោក នី រតនា ម្ចាស់ពាន Cambodia Idol រដូវកាលទី១ ក៏បានចេញ Teaser បទចម្រៀងថ្មីមួយបទទៀតហើយដែរ ក្រោមចំណងជើងថា «នារីក្នុងសុបិនបងគឺជាអូន» ឆ្លើយឆ្លងជាមួយនឹងកញ្ញា ឈិន ម៉ានិច្ច ទៅវិញយ៉ាងពិរោះរណ្តំចិត្ត។

គ្រាន់តែបទចម្រៀងឆ្លងឆ្លើយគ្នា រវាងម្ចាស់ពានទាំងពីររដូវកាលនេះចេញភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ព្រោះតែបទរបស់លោក នី រតនា ដែលទើបតែចេញមកថ្មីៗនេះ គឺស្របទៅតាមការចង់បានរបស់អ្នកគាំទ្រភាគច្រើនថែមទៀតផង។

គួរឱ្យដឹងដែរថា ក្រោយក្លាយខ្លួនជាម្ចាស់ពានលើកដំបូងភ្លាម កញ្ញា ឈិន ម៉ានិច្ច ក៏បានចេញបទចម្រៀងថ្មីមួយបទភ្លែត និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ ចំណែកឯលោក នីរតនា វិញក៏មានសន្ទុះនៃការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ដែរ ក្រោយក្លាយខ្លួនជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១៕

តោះស្តាប់បទ « នារីក្នុងសុបិនបងគឺជាអូន» របស់ នី រតនា បន្តិចទៅមើល ពិរោះយ៉ាងណាដែរ?

នី រតនា និងឈិន ម៉ានិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា